backup og meta

ម៉ាក់ៗ​ចង់ឲ្យ​សម្បូរ​ទឹកដោះ​កូន​ម៉ឹម សាក​​តិចនិក​ងាយៗ​នេះ​មើល៍

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2022

    ម៉ាក់ៗ​ចង់ឲ្យ​សម្បូរ​ទឹកដោះ​កូន​ម៉ឹម សាក​​តិចនិក​ងាយៗ​នេះ​មើល៍

    ទឹកដោះម្តាយ​ល្អ​បំផុត​ចំពោះ​ទារក ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​កូន​មួយ​មុខ​គត់​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ ទោះ​ជាបែប​នេះ​ក្តី ម៉ាក់ៗ​មួយចំនួន​ពុំ​បាន​ដំបៅ​ដោះ​កូន​ជាប់លាប់​ទេ ដោយសារ​រវល់​នឹង​ការងារ ឬពុំសូវ​សម្បូរ​ទឹកដោះ​ឲ្យ​អូនៗ​ម៉ឹម។

    លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ផ្តល់​ជា​ដំបូន្មាន​ពី​វិធីងាយៗ ៣ ចំណុច ​ជួយ​ឲ្យ​ម៉ាក់ៗ​សម្បូរ​ទឹក​ដោះ​សម្រាប់​កូន​ម៉ឹម​ ក្នុងនោះ​មាន ញ៉ាំអាហារ​ចម្រុះ​មុខ ឲ្យ​កូន​បៅដោះ​ញឹក​ញាប់ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

    ១- ញ៉ាំអាហារចម្រុះមុខ

    កាលណា​ម៉ាក់​ញ៉ាំអាហារ​ចម្រុះមុខ ទឹកដោះ​ក៏​សម្បូរ​ទៅ​តាម​នោះ​ដែរ។ ការ​ញ៉ាំអាហារ​ចម្រុះមុខមាន​ន័យ​ដូចម្តេច? គឺ​ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិឲ្យ​បាន​គ្រប់​គ្រាន់ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែផ្លែឈើ ពិសេស​ពពួក សម្ល ឬស៊ុប ចៀសវាង​ការ​ញ៉ាំ​អាហារ​ក្រៀមក្រោះ ដូច​ជា​សាច់ប្រឡាក់​អាំង អាហារ​ហឹរ ឬ​ផ្អាប់។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- ឲ្យ​កូន​បៅ​ដោះ​ញឹក​ញាប់

    ការ​​ញ៉ាំ​អាហារ​ចម្រុះ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ ទឹកដោះ​កាន់​តែ​ចេញ​ច្រើន លុះត្រា​ម៉ាក់ៗ​ឲ្យ​កូន​បៅ​ដោះ​ញឹក​ញាប់ និង​ទៀង​ទាត់​ដែរ។ ” សុដន់​ស្រីៗ​យើង​ប្រៀប​បាន​ទៅ​នឹង​អណ្តូង​ស្នប់​អ៊ីចឹង កាលណា​កូន​ជញ្ជក់​ក្បាល​ដោះ នោះ​ដោះ​យើង​នឹង​ផលិត​ទឹកដោះ​បន្ថែម​ទៀតលឿន” លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បញ្ជាក់។

    ម្តាយបំបៅដោះកូន

    ៣- ផឹកទឹកឲ្យបានច្រើន

    ​ម៉ាក់ៗត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន នោះ​បរិមាណ​នៃការផលិតទឹកដោះ​ក៏​ច្រើន​ដូចគ្នា។ ក្នុង​ទឹកដោះ​ម៉ាក់​មាន​ជាតិ​ទឹក​ដល់ ៨០% ឯណោះ។

    ម៉ាក់ៗ​ធ្វើ​បាន​ប៉ុន្មាន​ចំណុច​ខាង​លើ ដឹង​តែ​សម្បូរ​ទឹកដោះ អាអូន​សប្បាយ​ម៉ឹម​មិន​ខាន​ទេ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ទឹកដោះម្តាយ​ល្អ​បំផុត​ចំពោះ​ទារក ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​កូន​មួយ​មុខ​គត់​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ ទោះ​ជាបែប​នេះ​ក្តី ម៉ាក់ៗ​មួយចំនួន​ពុំ​បាន​ដំបៅ​ដោះ​កូន​ជាប់លាប់​ទេ ដោយសារ​រវល់​នឹង​ការងារ ឬពុំសូវ​សម្បូរ​ទឹកដោះ​ឲ្យ​អូនៗ​ម៉ឹម។
    លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ផ្តល់​ជា​ដំបូន្មាន​ពី​វិធីងាយៗ ៣ ចំណុច ​ជួយ​ឲ្យ​ម៉ាក់ៗ​សម្បូរ​ទឹក​ដោះ​សម្រាប់​កូន​ម៉ឹម​ ក្នុងនោះ​មាន ញ៉ាំអាហារ​ចម្រុះ​មុខ ឲ្យ​កូន​បៅដោះ​ញឹក​ញាប់ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម