ចុះម្សៅទឹកដោះគោឆុងរួច អាចទុកបានប៉ុន្មានម៉ោង?
សំណួរនោះលោកវេជ្ជបណ្ឌិតឆ្លើយថា ម្សៅទឹកដោះគោឆុងរួច បើសិនជាកូនមិនទាន់ម៉ឹមទេ យើងអាចរក្សាបាន ២ម៉ោងនៅសីតុណ្ហភាពធម្មតា និង ២៤ម៉ោង បើរក្សាទុកនៅក្នុងទូទឹកកកផ្នែកធម្មតា។
តែអ្វីដែលម៉ាក់ប៉ាត្រូវប្រយ័ត្ននោះ គឺម្សៅទឹកដោះគោឆុងរួច កូនម៉ឹមនៅសល់ លោកវេជ្ជបណ្ឌិតថា ម៉ាក់ប៉ាមួយចំនួន ច្រើនតែស្តាយ កូនម៉ឹមនៅសល់ ទុកឲ្យម៉ឹមនៅពេលក្រោយទៀត។ ការធ្វើបែបនេះ កូនអាចនឹងឈឺពោះ ហើមពោះ ទៅជារាករូស ដោយសារការទុកដាក់ម្សៅទឹកដោះមិនមាន សុវត្ថិភាព អាចនឹងមានធូលី រុយ និងសត្វល្អិតផ្សេងទៀតទំពីលើ ម្យ៉ាងវិញទៀតទឹកដោះកូនម៉ឹមសល់មេរោគនឹងចូលតាមរយៈទឹកមាត់កូន។ ដើម្បីចៀសផុតពីបញ្ហារាករូស ចុក ឬហើមពោះ លោកវេជ្ជបណ្ឌិតណែនាំឲ្យចាក់ម្សៅទឹកដោះគោឆុងរួច កូនម៉ឹមនៅសល់នោះចោល។