backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 07, 2021

តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ

ជាធម្មតា ពេលកូនលូតលាស់ដល់វ័យ ៦ខែហើយ ម៉ាក់ៗភាគច្រើនចាប់ផ្ដើមផ្ដាច់ដោះ និងណែនាំឲ្យអាអូនបៅម្សៅទឹកដោះសត្វវិញម្ដង ពិសេសនោះគឺទឹកដោះគោ។ ប៉ុន្តែ ម៉ាក់ប៉ាអាចជួបឧបសគ្គនៅពេលណែនាំឲ្យកូនបៅទឹកដោះគោដំបូងៗ អាអូនខ្លះ អាចមិនព្រមបៅទឹក​ដោះ​គោ​ព្រោះរសជាតិប្លែកពីទឹកដោះម្ដាយ។​

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ

បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនសែនសុខ បានឲ្យដឹងថា កូនមិនព្រមបៅទឹកដោះគោដោយសារប្លែករសជាតិពីទឹកដោះម្ដាយ ឬ អាចដោយសារកូនមិនទាន់ទម្លាប់បៅទឹកដោះគោ ជាហេតុចេះតែមិនព្រមបៅចេះតែរុញ ឬច្រានកំប៉ុងទឹកដោះគោចោល។

ទោះជាយ៉ាងណាក៏ដោយ ម៉ាក់អាចដោះស្រាយបញ្ហានេះបានដោយអនុវត្តតាមជំហានខាងក្រោមនេះ បានយ៉ាងមានប្រសិទ្ធភាពដូចជា៖

១. ផ្ដល់ទឹកដោះគោឲ្យកូនបៅសន្សឹមៗ ម្ដងបន្ដិចៗ

២. ចាំដល់កូនឃ្លានខ្លាំងល្មមចាំបំបៅកូន

៣. សាកល្បងផ្លាស់ប្ដូរទំហំ រូបរាង និងសណ្ដង់ដោះជ័រ ឬផ្នែកផ្សេងទៀតនៃដប ដើម្បីដឹងថាអាអូនជ្រើសរើសដបប្រភេទណា

៤. សីតុណ្ហភាពទឹកដោះគោមិនត្រូវក្ដៅពេក ឬត្រជាក់ពេក

៥. ចៀសវាងមានអ្វីមករំខានពេលបៅទឹកដោះគោដូចជា ចម្រៀង ឬរបស់លេង ពោលគឺត្រូវទុកពេល ឲ្យកូនផ្ដោតលើការបៅមួយមុខគត់។

អ្វីដែលម៉ាក់ប៉ាត្រូវចងចាំសំខាន់បំផុតពេលជួបឧបសគ្គស្របពេលណែនាំឲ្យកូនបៅម្សៅទឹកដោះគោដំបូងៗ គឺត្រូវមានភាពអត់ធ្មត់ បើអាអូនមិនព្រមបៅភ្លាមៗ ដាច់ខាតកុំស្រែក ឬបង្ខំកូនឲ្យបៅ។ ម៉្យាងវិញទៀត យកល្អម៉ាក់ប៉ាគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញក្មេងសិនចាំប្ដូរឲ្យកូនបៅទឹកដោះគោក្រោយផ្ដាច់ដោះ។

បៅទឹក​ដោះ​គោ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម