backup og meta

កូនម៉ឹមទឹកដោះគោ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ទាំងនេះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 06, 2021

    កូនម៉ឹមទឹកដោះគោ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ទាំងនេះ!

    យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​ល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ហោច​ណាស់​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ​ដែរ។ ដោយ​ហេតុថា ម្តាយ​មាន​បញ្ហា​សុខភាព ឬ​ត្រូវ​បំពេញ​ការងារ​ឆ្ងាយ​ពី​កូនៗ ម៉ាក់ៗ​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ។

    ដើម្បី​ឲ្យ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ​បាន​ត្រឹមត្រូវ កូន​លាស់​បាន​ល្អ មិន​សូវ​មាន​បញ្ហា​សុខភាព​ណា​មួយ​កើត​ឡើង​នោះ ម៉ាក់ៗ​ត្រូវ​ដឹង​រឿង​មួយ​ចំនួន​ខាង​ក្រោម។

    មុន​ទិញ​ម្សៅ​ទឹក​ដោះគោ យើង​ត្រូវ​ពិនិត្យ​លើ​ការ​បរិច្ឆេទ​លើ​បាត​កំប៉ុង ប្រយ័ត្ន​ទិញ​ចំ​ទឹកដោះ​ហួស​ដឺឡេ​ឲ្យ​កូន​ញ៉ាំ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ត្រូវ​ចេះ​សង្កេត​មើល​កាល​កំណត់ និង​ធាតុ​ផ្សំ​នានា ដើម្បី​ដឹង​ថា កូន​យើង​បៅ​ត្រូវ​ជាមួយ​វា​ដែរ​ឬ​ទេ។ លោក​បន្ថែម​ទៀត​ថា កាល​ណា​របស់​ហួស​ដឺឡេ បាន​ន័យ​ថា​គុណភាព​ធ្លាក់​ចុះ ឬ​ខូច​គុណភាព​ហើយ ដូចនេះ​បើ​កូន​បៅ​ទៅ​ប្រាកដជា​មាន​បញ្ហា​ដូចជា រាក ក្អួត ឈឺពោះ​ជា​ដើម។

    លោក​វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ និង​ជំងឺ​កុមារ​រូប​នេះបាន​បន្ថែម​ទៀត​ថា កាលណា​ហួស​ដឺឡេ​ហើយ​ម្សៅ​ទឹក​ដោះ​គោ​មាន​សភាព​ឡើង​រឹង​ដុំ​ៗ ដូចនេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវតែ​ប្រយ័ត្ន និង​ពេល​ទិញ​ត្រូវ​ចេះ​មើល​ផលិតផល​ដែល​មាន​ការ​ចុះ​លេខ​ផុត​កំណត់ មាន​ក្រុមហ៊ុន​ច្បាស់លាស់ និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ត្រឹមត្រូវ។

    ចំពោះ​តិចនិក​នៃ​ការ​ឆុង​ម្សៅ​ទឹក​ដោះ​គោ និង​រឿង​អនាម័យ​ក៏​សំខាន់​ណាស់​ដែរ មិន​អ៊ីចឹង​ទេ​កូន​ម៉ឹម​ទៅ​នឹង​មាន​បញ្ហា​សុខភាព​ទៅ​ជា​ឈឺពោះ ហើមពោះ រាករូស ឬ​ទល់​លាមក​ជាដើម។ ការ​ឆុង​ម្សៅ​ទឹកដោះ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។

    វិធី​ឆុង​ទឹកដោះ​កូន​ត្រឹម​ត្រូវ៖

    – ត្រូវ​លាង​សម្អាត​ដប គម្រប​ដប និង​ក្បាល​ដោះ​ឲ្យ​បាន​ស្អាត​ជានិច្ច

    – សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត

    – ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន

    – យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ

    – ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក

    – លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ

    – យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ បើ​ក្តៅ​ខ្លាំង​ពេក

    – ត្រាំ​រួច ដក​មក​ជូត​ឲ្យ​ស្ងួត​ទឹក មុន​នឹង​ឲ្យ​កូន​ម៉ឹម

    – ចាក់​ទឹក​ដោះ​លើ​ដៃ តើ​ត្រជាក់​ល្មម​ឲ្យ​បៅ ឬ​នៅ?

    ក្រោយ​បើក​គម្រប​ម្សៅ​ទឹកដោះ​គោ​ឆុង​ឲ្យ​កូន​រួច យើង​ត្រូវ​បិទ​គម្រប​កំប៉ុង​ម្សៅ​ទឹកដោះ​គោ​ដែល​បើក​ហើយ​ឲ្យ​ជិត​ល្អ នៅ​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា។ ម៉ាក់ៗ​ត្រូវ​ចាំ​ថា ​ម្សៅ​ទឹក​ដោះ​ដែល​បើក​គម្រប​រួច​អាច​ទុក​បាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ចំណែក​ឯ​ទឹកដោះគោ​ដែល​ឆុង​រួច តែ​កូន​មិន​ទាន់​ម៉ឹម យើង​អាច​​ទុក​បាន​រយៈពេល​២​ម៉ោង​នៅ​សីតុណ្ហភាព​ធម្មតា និង ២៤​ម៉ោង បើ​រក្សា​ទុក​នៅ​ក្នុង​ទូទឹកកក​ផ្នែក​ធម្មតា។

    ម្សៅទឹកដោះគោ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម