backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 03, 2022

អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ

នៅពេលដែលយើងរៀបចំឆុងទឹកដោះគោឲ្យកូនបៅ ចាំបាច់ត្រូវលាយឲ្យបានត្រឹមត្រូវតាមការណែនាំដែលមានលើសម្បកកំប៉ុងទឹកដោះគោជាមួយទឹកស្អាត។ ទឹកដាំពុះមានសារសំខាន់ណាស់ពេលឆុងម្សៅទឹកដោះគោឲ្យកូន ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមានការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់កន្លែង។ នេះបើតាមការណែនាំពីអង្គការសុខភាពពិភពលោក (WHO)។

ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

ការណែនាំក្នុងការប្រើ ទឹកដាំពោះ ដោយហេតុថាសីតុណ្ហភាពក្ដៅអាចសម្លាប់មេរោគបាន។ បច្ចុប្បន្ននេះ នៅតាមផ្ទះយើងសុទ្ធតែមានទឹកស្អាតប្រើប្រាស់ ដែលយើងអាចញ៉ាំបានពីម៉ាស៊ីនតែម្ដង ប៉ុន្តែដោយសារក្រពះពោះវៀនកូនតូចនៅខ្ចី និងអាអូនមានប្រព័ន្ធការពាររាងកាយខ្សោយមិនដូចមនុស្សធំ ទើបយើងត្រូវប្រើទឹកដាំពុះមកឆុងម្សៅទឹកដោះគោឲ្យកូនបៅ។

យ៉ាងណា ការប្រើប្រាស់ទឹកដាំពុះក្នុងសីតុណ្ហាភាពក្ដៅពេក ដើម្បីឆុងទឹកដោះគោម្សៅឲ្យកូនបៅអាចសម្លាប់បាក់តេរីផ្សេងៗដែលអាចមាននៅក្នុងទឹកដោះគោម្សៅបានដែរ។ ពិសេស​បើទឹកដោះគោម្សៅ​មានបន្ថែមសារធាតុ Probiotics ព្រោះទឹកក្ដៅពេកអាចសម្លាប់បាក់តេរី Probiotics បាន។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេសរោគកុមារ បានឲ្យដឹងថា ការប្រើប្រាស់ទឹកដាំពុះ រួចទុកឲ្យសីតុណ្ហភាពចុះនៅចន្លោះ៤០ទៅ៧០អង្សាសេ ជាជម្រើសល្អ ព្រោះថាទឹកក្ដៅឧណ្ហៗអាចធ្វើឲ្យម៉ូលេគុលម្សៅទឹកដោះគោរលាយបានល្អ

ជាហេតុផ្ដល់ភាពងាយស្រួលឲ្យប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេងតូចងាយកិនរំលាយ។

ដូចគ្នាដែរ ម៉ាក់ៗដែលប្រើទឹកដាំពុះឆុងទឹកដោះគោម្សៅឲ្យកូនបៅ ត្រូវប្រាកដដែរថាទឹកដោះគោឆុងរួចមិនមានសីតុណ្ហភាពក្ដៅពេក ព្រោះ អាចនាំឲ្យរលាកមាត់កូនបាន។ ម៉ាក់ៗអាចបន្តក់ទឹកដោះគោឆុងរួចនៅលើស្បែកដៃបន្តិច ដើម្បីដឹងពីកម្ដៅទឹកដោះគោ មុននឹងឲ្យកូនបៅ។

ឆុងម្សៅទឹកដោះគោ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម