backup og meta

អត់ទឹកដោះមែនទេ? សាកល្បងតិចនិកនេះសិន មុនឲ្យកូនបៅទឹកដោះគោ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 08, 2021

    អត់ទឹកដោះមែនទេ? សាកល្បងតិចនិកនេះសិន មុនឲ្យកូនបៅទឹកដោះគោ

    ការ​បំបៅ​ដោះ​កូន អាច​ជា​ឧបសគ្គ​មួយ​សម្រាប់​ម៉ាក់​ៗ​ថ្មី​ថ្មោង ពិសេស​ពេល​យើង​បារម្ភ​ពី​ការ​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ​គ្រប់​គ្រាន់ និង​លូតលាស់​បាន​តាម​ស្តង់ដារ​ឬ​ក៏​អត់។ ស្រប​គ្នា​នេះ មាន​ម៉ាក់​ៗ​មួយ​ចំនួន អាច​ផលិត​ទឹកដោះ​បាន​ក្នុង​បរិមាណ​តិច ឬ​ខ្វះ​ទឹក​ដោះ ពិបាក​ឲ្យ​កូន​បៅ​ឆ្អែត ក៏​បែរ​ទៅ​បំបៅ​ដោះ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ។ មុន​នឹង​សម្រេច​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ម៉ាក់​ៗ​គួរ​តែ​ព្យាយាម​រក​មធ្យោបាយ​បង្កើន​បរិមាណ​ទឹក​ដោះ​ខ្លួន​សិន។

    តិចនិក​បង្កើន​បរិមាណ​ទឹកដោះ​ម្ដាយ

    តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃមន្ទីរពេទ្យកាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ទារក​ត្រូវ​ការ​អាហារ​ពី​ម្ដាយ​តាម​រយៈ​ទឹក​ដោះ ម្ល៉ោះ​ហើយ ​ម្ដាយ​ត្រូវ​តែ​បំប៉ន​អាហារ និង​អនុវត្ត​វិធី​ផ្សេង​ទៀត ទើប​មិន​ជួប​បញ្ហា​ខ្វះ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម​ដូច​ជា៖

    ១. ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់៖ ម៉ាក់​ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​មាន​គុណភាព មាន​ទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទើប​កូន​ទទួល​បាន​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​ម្ដាយ។

    ២. ផឹក​ទឹក​ឲ្យ​បាន​ច្រើន៖ ការ​ញ៉ាំ​អាហារ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ម៉ាក់​ៗ​ត្រូវ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​ដោះ​ម្ដាយ​សម្បូរ​ជាតិទឹក ដូចនេះ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់ ២ លីត្រ/ថ្ងៃ ជួយ​បង្កើន​បរិមាណ​ទឹកដោះ​បាន​កាន់​តែ​ច្រើន​ដូច​គ្នា។

    ៣. បំបៅ​កូន​ច្រើន​ដង៖ ស្ត្រី​ត្រូវ​បំបៅ​ដោះ​កូន​ញឹក​ញាប់ ហើយ​ទៀង​ទាត់ ដោយសារ​តែ​ទឹក​ដោះ​ត្រូវ​ចេញ​ទៅ​តាម​ការ​ភ្ញោច​ពី​ចុង​ដោះ តាម​រយៈ​ការ​បឺត​ជញ្ជក់​របស់​កូន នោះ​ទើប​អាច​ជំរុញ​ឲ្យ​ក្រពេញ​ដោះ​ឆាប់​បញ្ចេញ​ទឹក​ដោះ។​

    ៤. ចៀសវាង​ថ្នាំ​បំប៉ន៖ ម៉ាក់​ៗ​ត្រូវ​ចៀសវាង​រាល់​ថ្នាំ​បំប៉ន​ជំនួយ​បង្កើន​បរិមាណ​ទឹក​ដោះ​ផ្សេងៗ បើ​មិន​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ជាមុន​នោះ​ទេ។

    ៥. សម្រាក​បាន​គ្រប់​គ្រាន់៖ ម៉ាក់ៗ​គួរ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​ឲ្យ​ឆ្អែត​ៗ ដោយសារ​កាល​ណា​ម៉ាក់​ៗ​គេង​មិន​បាន​ពេញ​ភ្នែក បណ្ដាល​ឲ្យ​អស់​កម្លាំង រួច​ការ​ផលិត​ទឹក​ដោះ​ក៏​មិន​ច្រើន​ល្អ តាម​ដែល​យើង​ចង់​បាន​ដែរ។

    ៦. ប៉ូម​ទឹក​ដោះ៖ សាកល្បង​ការ​ប៉ូម​ទឹក​ដោះ​ចន្លោះ​ពេល​បំបៅ​ដោះ​កូន ដើម្បី​ជួយ​បង្កើន​បរិមាណ​ទឹកដោះ​របស់​យើង។ អំឡុង​ពេល​ប៉ូម​ម៉ាក់​ៗ​អាច​ធ្វើ​អ្វី​ផ្សេង ដើម្បី​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ដូច​ជា ញ៉ាំ​អាហារ​សម្រន់ ស្ដាប់​តន្ត្រី មើល​រឿង​ភាគ​ជាដើម។

    បើ​ទឹក​ដោះ​ម៉ាក់​ៗ​ចេញ​តិច គួរ​ណា​សាកល្បង​តិចនិក​បង្កើន​បរិមាណ​ទឹកដោះ​ជាមុន​សិន សឹម​សម្រេច​ចិត្ត​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ព្រោះ​បើ​តាម​គោលការណ៍​អង្គការ​សុខភាព​ពិភព​លោក (WHO) ណែនាំ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន​តែ​មួយ​មុខ​គត់​ឲ្យ​យ៉ាង​តិច ​៦ ខែ។ ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ មាន​អង់​ទីករ និង​សម្បូរ​វីតាមីន​ដែល​ជួយ​ដល់​ការលូតលាស់​របស់​ទារក ប្រឆាំង និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។

    អត់ទឹកដោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម