backup og meta

ចង់​ផ្តាច់​ដោះកូន​ ម៉ាក់ៗអាចសាកវិធីទាំងនេះបាន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Mar 25, 2021

    ចង់​ផ្តាច់​ដោះកូន​ ម៉ាក់ៗអាចសាកវិធីទាំងនេះបាន​

    កូនខ្លះ ស្រួលផ្ដាច់ដោះ ឯខ្លះទៀត ពិបាកណាស់។ “Hello គ្រូពេទ្យ’ នឹង​ណែ​នាំ​វិធី​ផ្តាច់​ដោះ​កូន គួរ​ផ្តាច់​ពេល​ណាស់​ទើប​ល្អ ហើយ​ផ្តាច់​របៀប​ម៉េច។

    ១- ដំណើរ​ការ​ផ្ដាច់ដោះ

    ការ​ផ្ដាច់​ដោះ ជា​ដំណើរ​ធម្មជាតិ​កើត​ឡើង​ពេល​អូនៗ​ចាប់​ផ្ដើម​ចេះ​ញ៉ាំ​អាហារ​បន្ថែម​ ក្រៅពី​ទឹក​ដោះ​ម្ដាយ ដូចជា​ ទឹក ​អាហារ​រឹង ​និង​ប្រភព​អាហារ​ពី​ទឹក​ដោះ​គោ និង​ទឹក​ផ្លែ​ឈើ។ យ៉ាងណា បើ​ទឹកដោះ​ម្ដាយ​កាន់​តែ​តិច​ទៅៗ​ អូនៗ​ក៏​មិន​អាច​បន្ត​បៅ​បាន​ទៀត​ដែរ។ ប្រភព​អាហារូបត្ថម្ភ​សម្រាប់​ក្មេង មាន​ប្រភេទ​អាហារ និង​ប្រភេទ​ភេសជ្ជៈ អាច​ជ្រើសរើស​បាន​ដើម្បី​ជួយ​បំប៉ន​កូន​យើង​ឲ្យ​មាន​សុខភាព​ល្អ។

    ២- ពេល​វេលា​ល្អ​បំផុត​ដើម្បី​ផ្ដាច់​ដោះ

    អ្នក​ជំនាញបាន​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​រយៈពេល ៦ ខែ បន្ទាប់​ពី​សម្រាល និង​ការ​បំបៅ​រួម​ជាមួយ​អាហារ​ រហូតដល់​យ៉ាង​ហោច​ណាស់​អាយុ ១ ខួប ឬ​លើស​ពី​នេះ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត។ ចាំ​ថា ​ការ​ផ្ដាច់​ដោះ ជា​បញ្ហា​ផ្ទាល់​ខ្លួន​ មិន​មែន​ត្រូវការ​អ្នក​ដទៃ​ចូល​រួម​សម្រេច​ចិត្ត​ទេ។ ​យើងគួរ​ពិចារណា​ឡើងវិញ​លើ​ពេលវេលា យើង​គិត​ថា​សមស្រប​សម្រាប់​ផ្ដាច់​ដោះ ដូចជា មាន​ផ្ទៃពោះ​ជា​ថ្មី លែង​មាន​ទឹក​ដោះ ឬ​ហេតុ​ផល​ចាំ​បាច់​ណា​មួយ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- វិធី​សាស្ត្រ​ផ្ដាច់​ដោះ

    – ដំណើរ​ការ​សន្សឹមៗ៖ ផ្ដាច់ដោះ​ត្រូវ​ធ្វើ​សន្សឹមៗ និង​មួយ​ជំហាន​ៗ ដើម្បី​ការពារ​កុំ​ឲ្យ​ដោះ​ប្រែ​ទៅ​ជា​ឈឺចាប់​ខ្លាំង នាំ​ឲ្យ​រំខាន​អារម្មណ៍​យើង និង​ដើម្បី​ទុក​ពេល​កូន​គ្រប់គ្រាន់ សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នេះ។ នៅ​សប្ដាហ៍​ដំបូង ក្នុង​ផែន​ការ​ផ្ដាច់​ដោះ យើង​គួរ​ផ្ដល់​ទឹកដោះ​គោ​ម្សៅ​ឲ្យ​អូនៗ​បៅ​បាន​ម្ដង/ថ្ងៃ ដើម្បី​បំពេញ​អារម្មណ៍​កូន។

    – រក​ជំនួយ៖ គ្រប់​គ្នា​ដឹង​ហើយ ពេល​ផ្ដាច់​ដោះ ​កូន​តូចៗមាន​អារម្មណ៍​មិន​ស្រួល​ប៉ុន្មាន​ឡើយ ហើយ​ក៏​មិន​ងាយ​ស្រួល​ដែរ​សម្រាប់​ម៉ាក់ៗ ទទួល​ភារកិច្ច​នេះ​តែ​ម្នាក់ឯង។ ហេតុ​នេះ អាច​រក​ជំនួយ​ពី​ប៉ាៗ ឬ​អ្នក​ថែ​ទាំ​ក្មេង មក​ជួយ​បញ្ចុក​អាហារ​អំឡុង​ពេល​ញ៉ាំ​អាហារ​ប្រចាំ​ថ្ងៃ។

    វិធីផ្តាច់ដោះ Hello គ្រូពេទ្យ

    – ព្យាយាម​ម្ដង​ហើយ​ម្តង​ទៀត៖ មាន​មូលហេតុ​ជាច្រើន អូនៗ​មាន​អារម្មណ៍​មិន​ស្រួល​អំឡុង​ពេល​ផ្លាស់ប្ដូរ​ពី​ការ​បំបៅ​ដោះ មក​បៅ​ទឹកដោះ​គោ​ម្សៅ។ ក្មេង​ខ្លះ​មិនព្រម​បៅ​ក្បាល​ដប​ទេ ហេតុ​នេះ ព្យាយាម​ផ្លាស់ប្ដូរ​ដប និង​ក្បាល​ដោះ​ឲ្យ​បាន​ញឹកញាប់ ព្រោះ​ក្មេង​តូចៗ​មួយ​ចំនួន​ចូលចិត្ត​ក្បាលដោះ​ហូរ​លឿន ប៉ុន្តែ​មួយ​ចំនួន​ទៀត ចូលចិត្ត​ក្បាល​ដោះ​ហូរ​សន្សឹមៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Mar 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម