ជាមួយគ្នានេះដែរ ជាតិដែកមិនត្រឹមតែផលិតHemoglobin និងផ្ដល់បរិមាណអុកស៊ីសែនគ្រប់គ្រាន់ដល់បេះដូងប៉ុណ្ណោះទេ វាក៏មានតួនាទីសំខាន់ក្នុងការបង្កើនការចងចាំ និងអភិវឌ្ឍខួរក្បាលថែមទៀតផង។ ជាធម្មតា ទារកកើតមកមានជាតិដែកគ្រប់គ្រាន់សម្រាប់រយៈពេល៤ ទៅ៥ខែ។ ប៉ុន្តែ បន្ទាប់ពីនោះ ពួកគេត្រូវការបំពេញជាតិដែកតាមរយៈតម្រូវការប្រចាំថ្ងៃនៃរបបអាហារចំនួន១១មិល្លីក្រាម។ អាហារដែលសំបូរទៅដោយជាតិដែក មានដូចជា ស្ពៃពួយឡេង ស៊ុត ដំឡូងបារាំង និងសណ្ដែកសៀង។ល។

៤. វីតាមីនផ្សេងៗ
វីតាមីនសំខាន់ៗដូចជា វីតាមីនA B C D E និងK មានគុណប្រយោជន៍ជួយដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ក្មេងប្រកបដោយសុខភាពល្អ។ វីតាមីនA ដែលមាននៅក្នុងដំឡូងជ្វា ការ៉ុត និងផ្កាខាត់ណាបៃតង ជំនួយសុខភាពស្បែក និងភ្នែក។ រីឯវីតាមីនD ដែលមាននៅក្នុងទឹកដោះគោ ត្រីសាល់ម៉ុន ឬតៅហ៊ូ ជួយធ្វើឲ្យឆ្អឹងរឹងមាំ។ ចំណែកឯវីតាមីនC ដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ អាចការពារក្មេងពីជំងឺផ្សេងៗ ដូចជារាក់ស៊ីធ្មេញ ហើយវាមាននៅក្នុងអាហារសម្រាប់ទារកដូចជាផ្លែក្រូច ផ្លែស្រ្តបឺរី និងប៉េងប៉ោះជាដើម។