ចាប់ពីអាយុ៩-១១ខែ ឡើងទៅ កូនយើងអាចញ៉ាំ ៣-៤កូនចាន/ថ្ងៃ បូករួមទាំងអាហារសម្រន់ដែលមានសុខភាពល្អទៀត។ ហើយក្នុងវ័យនេះ ម៉ាក់ប៉ាអាចកាត់អាហារទន់ៗទៅជាបំណែកតូចៗឲ្យកូនញ៉ាំបាន ដោយមិនចាំបាច់កិនឲ្យម៉ដ្តដូចមុន។ ម៉្យាងអាអូនក៏អាចញ៉ាំអាហារបានខ្លួនឯង ដោយចាប់កាន់អាហារជាមួយម្រាមដៃទាំង១០របស់អាអូន។
រាល់អាហារដែលអាអូនញ៉ាំត្រូវតែពេញទៅដោយអាហារូបត្ថម្ភ និងថាមពលដែលរាងកាយអាអូនត្រូវការ ដើម្បីលូតលាស់បានល្អ។ ម៉ាក់ប៉ាត្រូវបន្ថែមបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសាច់សត្វគ្រប់សព្វឲ្យអាអូនញ៉ាំជារៀងរាល់ថ្ងៃ ព្រោះការផ្ដល់អាហារគ្រប់មុខឲ្យកូនផ្ដល់ឱកាសឲ្យរាងកាយអាអូនស្រូបយកសារធាតុចិញ្ចឹមគ្រប់គ្រាន់។
ស្របគ្នានេះដែរ ចាប់ពីអាយុ៦ខែឡើងទៅ កូនយើងអាចញ៉ាំបានអាហារគ្រប់មុខក៏ពិតមែន ប៉ុន្តែម៉ាក់ប៉ាក៏ត្រូវចៀសវាងអាហារដូចជា ទឹកឃ្មុំ អាហារកញ្ចប់ និងភេសជ្ជៈកំប៉ុងផ្សេងៗ ព្រោះអាហារទាំងនោះសម្បូរជាតិស្ករ អំបិល ខ្លាញ់ធាត់ និងជាតិគីមីខ្ពស់ ដែលសុទ្ធតែមិនល្អដល់សុខភាព និងអាចរំខានដល់ការលូតលាស់របស់កូនយើង។
ម្យ៉ាងវិញទៀត ម៉ាក់ប៉ាអាចរករូបមន្តថ្មីនៃអាហារូបត្ថម្ភ SYNBIOTICS (ការសំយោគចូលគ្នារវាង Prebiotics និង Probiotics) ដែលមាននៅក្នុងទឹកដោះគោម្សៅសម្រាប់ក្មេង ពិសេសក្មេងមិនអាចទទួលបានការបំបៅដោយទឹកដោះម្តាយ និងក្មេងចូលវ័យម៉ាក់ៗត្រូវផ្តាច់ដោះ។ ការបញ្ចូលគ្នានេះ ទៅក្នុងអាហារូបត្ថម្ភកុមារ ធានាថា Probiotics ក្នុងពោះវៀន កាន់តែមានការបង្កើនខ្លួនច្រើន និងរឹងមាំ ប្រឆាំងនឹងពពួកបាក់តេរីអាក្រក់ដែលបង្កជាជំងឺ បង្កាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។
