backup og meta

កំពូលអាហារសម្រន់ឆ្ងាញ់ៗ ស័ក្តិសមឲ្យអាអូនញ៉ាំក្នុងអាកាសធាតុក្ដៅហែង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 11, 2023

    កំពូលអាហារសម្រន់ឆ្ងាញ់ៗ ស័ក្តិសមឲ្យអាអូនញ៉ាំក្នុងអាកាសធាតុក្ដៅហែង

    ការ​ផ្ដល់​ចំណី​អាហារ​ត្រឹម​ត្រូវ​ដល់​កូន​ៗ ជា​រឿង​ចាំ​បាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ធ្វើ ព្រោះ​វា​ជា​ផ្នែក​មួយ​ជះ​ឥទ្ទិពល​ដល់​សុខភាព និង​ការ​លូតលាស់​របស់​អាអូន។ ស្របពេល​អាកាសធាតុ​ក្ដៅ​បែបនេះ បើ​យើង​បណ្ដោយ​ឲ្យ​អាអូន​ញ៉ាំ​អី​ផ្ដេសផ្កាស អាច​ធ្វើ​ឲ្យ​បាត់បង់ជាតិទឹក​ខ្ពស់ បង្កើន​ការ​រលាក។ល។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ ជា​ជម្រើស​អាហារ​សម្រន់​ឆ្ងាញ់ៗ សម្រាប់​អាអូន​ញ៉ាំ​ក្នុង​អាកាសធាតុ​មេឃ​ក្ដៅ​ហែង​បែប​នេះ។

    ១. យ៉ាអ៊ួរ

    នៅ​ក្នុង​យ៉ាអ៊ួរ​មាន​ផ្ទុក​ជាតិ Probiotics ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ៗ​យើង ហើយ​វា​ក៏​ល្អ​សម្រាប់​អាអូន​ក្នុង​រដូវ​ក្ដៅ ព្រោះ​វា​ជួយ​រាងកាយ​ឲ្យ​នៅ​ត្រជាក់​ពី​ខាង​ក្នុង​មក។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​ផ្លែ​ឈើ​ទៅ​ក្នុង​យ៉ាអ៊ួរ ដើម្បី​បង្កើន​រសជាតិ និង​ផល​ល្អ​ដល់​រាងកាយ​កូន។

    ២.ទឹកដូង

    ទឹក​ដូង​ផ្ដល់​ផល​ល្អ​ដល់​ទាំង​ក្មេង និង​ចាស់ ព្រោះ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម អេឡិច​ត្រូលីត និង​សារធាតុ​រ៉ែ​ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ល្អ​ផង​ដែរ តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ទឹក​ដូង​ដែល​ឲ្យ​កូន​ញ៉ាំ​ជា​ទឹក​ដូង​កាប់​ពី​ដូង​ស្រស់ៗ មិន​មែន​ទឹក​ដូង​កំប៉ុង​មាន​ក្នុង​ផ្សារ​ទំនើប​ទេ។

    ៣. បន្លែ និង​ផ្លែឈើ

    ផ្ដល់​បន្លែ ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​ច្រើនៗ​ក្នុង​ខែ​នេះ​ដូច​ជា ផ្លែស្ត្រប៊ើរី ផ្លែឪឡឹក ត្រសក់ ស្ពៃ​ក្ដោប។ល។ ដើម្បី​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​អាអូន បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹក។

    ឪឡឹក

    ៤. ការ៉េម

    ក្មេងៗ​ឲ្យ​តែ​ឮ​ពាក្យ​ការ៉េម​ម្ដងៗ​មិន​បាន​ទេ ច្បាស់​ជា​ទារ​ម៉ាក់​ប៉ា​ចង់​ញ៉ាំ​ជា​មិន​ខាន ព្រោះ​វា​ផ្អែម ហើយ​ត្រជាក់​ទៀត ស័ក្តិសម​នឹង​រដូវ​ក្ដៅ​បែប​នេះ។ ដោយ​សារ​តែ​ការ៉េម​ផ្អែម ទើប​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ឲ្យ​កូន​ញ៉ាំ​ច្រើន ព្រោះ​ខ្លាច​ប៉ះពាល់​សុខភាព​កូន តែ​បើ​យូរ​ម្ដងៗ​ពេល​មេឃ​ក្ដៅ ឲ្យ​អាអូន​ញ៉ាំ​ការ៉េម​១ដើម ក៏​មិន​សូវ​ជា​បញ្ហា​ដល់​សុខភាព​កូន​ដែរ។

    ចំណាំ៖ ក្រៅ​ពី​អាហារ​សម្រន់​អស់​នេះ ម៉ាក់​ប៉ា​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន ពិសេស​ក្នុង​អាកាសធាតុ​ក្ដៅ ចៀសវាង​បញ្ហា​បាត់បង់​ជាតិទឹក​កើត​ឡើង​លើ​កូន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម