កូនរើសអាហារ ដោយមិនញ៉ាំអាហារថ្មីៗ ចង់ញ៉ាំតែអាហារដែលខ្លួនចូលចិត្ត និងបដិសេធញ៉ាំអាហារជាក់លាក់មួយចំនួន គឺជារឿងធម្មតាប៉ុណ្ណោះសម្រាប់កុមារ។ ពិតណាស់ ឥរិយាបថនេះអាចកើតឡើងតាំងពីកូននៅក្មេង និងអាចបន្តនៅពេលដែលពួកគេចូលដល់វ័យជំទង់។ ជាទូទៅ ការរើសអាហារមិនបង្កជាបញ្ហាណាមួយឡើយ លុះត្រាតែវាក្លាយទៅជាទម្លាប់ ដែលអាចប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ក្មេង។