តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ

    កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ

    ការ​ឡើង និង​ស្រក​ទម្ងន់​របស់​កូនតូច អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​កូន ពិសេស​នោះ ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោម្សៅ។ យ៉ាង​ណា​មិញ ក្មេង​ខ្លះ​បៅ​ទឹក​ដោះ​គោ​ម្សៅ​ មួ​យ​ចំនួន​អាចត្រូវ​ម្ដាយ​កត់សម្គាល់​ឃើញ​ថាមិន​ឡើង​គីឡូ តើ​រឿង​នេះ​យ៉ាងម៉េច​វិញ?

    គណនា BMI នៅទីនេះ

    ទារក​ទាំង​អស់​លូតលាស់​ក្នុង​ល្បឿន​ខុសៗ​គ្នា ភាគ​ច្រើន​ការ​លូតលាស់​ក្រោយ​ពេល​សម្រាល​រួច​កើត​គឺ​លឿន និង​មាន​ភាព​ងាយ​ស្រួល។ ទារក​ទើប​នឹង​កើត​គួរ​តែ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោម្សៅ​ ប្រហែល ៤៤-៦០ មីលីលីត្រ​រៀង​រាល់ ៣ម៉ោង​ម្ដង។ ចំណែក​ឯ​ទារក​មិន​គ្រប់​ខែ ត្រូវ​ការ​កាឡូរី​ច្រើន​ជាង​ទារក​គ្រប់​ខែ​ធម្មតា។ ប៉ុន្តែ​មាន​ទារក​ខ្លះ​ពិបាក​ក្នុង​បៅ ខ្លះ​ក្អែ ឬ​ក្អួត​អាហារ​ចេញ​មក​វិញ​អស់ ខ្លះ​គេង​ច្រើន​ពិបាក​បំបៅ ឬ​ខ្លះ​ទៀត​ពិបាក​លេប​ទឹក​ដោះ​គោ​ចូល។

    ទារក​ខ្លះ​ទៀត​ទទួល​បាន​កាឡូរី​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​តែ​ពិបាក​ក្នុង​ការ​ឡើង​ទម្ងន់​ដូច​ការ​រំពឹង​ទុក​របស់​ម៉ាក់​ប៉ា។ នេះ​មាន​ន័យ​ថា ទារក​អាច​មាន​បញ្ហា​ក្នុង​ការ​ស្រូប​យក​អាហារ និង​ការ​ប្រើ​ប្រាស់​កាឡូរី​ដែល​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ បញ្ហា​ពោះ​វៀន​មួយ​ចំនួន​ដូច​ជា
    ជំងឺ Celiac អាលែកហ្ស៊ី​ចំណី​អាហារ និង​រាក​រូស​ដែល​អាច​ធ្វើ​ឲ្យ​ទារក​មិន​អាច​ប្រើ​ប្រាស់​អាហារ​ដែល​ផ្ដល់​ឲ្យ​ពួក​គេ ដើម្បី​លូតលាស់​បាន។

    ចុង​ក្រោយ ទារក​មួយ​ចំនួន​ដែល​មាន​បញ្ហា​លូតលាស់ ប្រើ​ប្រាស់​កាឡូរី​យ៉ាង​លឿន​ដោយ​សារ​តែ​ពួក​គេ​មាន​តម្រូវ​ការ​កាឡូរី​កើន​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ក្មេង​ដែល​ត្រូវ​ប្រឹង​ដក​ដង្ហើម កើត​មុន​ខែ ឬ​មាន​បញ្ហា​បេះ​ដូង​ខុស​ប្រក្រតី។ ទារក និង​ក្មេង​ទាំង​នេះ​ត្រូវ​ការ​កាឡូរី​បន្ថែម​សម្រាប់​ការ​ឡើង​ទម្ងន់​គ្រប់​គ្រាន់។

    នៅ​ពេល​ក្មេង​បៅ​ទឹក​ដោះ​គោ​មិន​ឡើង​ទម្ងន់ ឬ​ក្មេង​ញ៉ាំ​អាហារ ឬ​បៅ​ដោះ​ម្ដាយ​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​រក​ដំណោះ​ស្រាយ​ស័ក្ដិសម​បំផុត​សម្រាប់​កូន​យើង។ ការ​មិន​ឡើង​ទម្ងន់​តាម​ស្តង់ដារ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា ការ​ពន្យារ​ពេល​ក្នុង​ការ​អភិវឌ្ឍន៍ មាន​អាកប្បកិរិយា​មិន​សមរម្យ និង​ការ​ងាយ​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ។​

    ក្មេង​បៅ​ទឹក​ដោះ​គោ

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 29/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: