អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភទារក ណា​ល្អ

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភទារក

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

ពិតណាស់ ក្នុងនាម​ជា​ឪពុកម្តាយ យើង​អាច​នឹង​មាន​ចម្ងល់​ថា តើ​ធ្វើ​ដូចម្តេច ឬ​គួរឲ្យ​កូន​ញ៉ាំ​អាហារូបត្ថម្ភអ្វីខ្លះ​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​​សុខភាពល្អ និង​ឆ្លាតវៃ? ដើម្បី​ឆ្លើយ​តប​ទៅនឹង​ចម្ងល់​ខាង​លើ ប៉ា​ម៉ាក់​​គួរ​តែ​ស្វែង​យល់​ពី​ដំណាក់​កាល​នៃ​ការ​លូត​លាស់​ខួរក្បាល​របស់​កូន​ជា​មុន​សិន​។ បើ​តាម​ការ​សិក្សា​ផ្សេង​ៗ ខួរក្បាល​កុមារ​ មាន​ការ​វិវឌ្ឍដ៏​គួរ​ឲ្យ​កត់សម្គាល់ និង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​៦​ឆ្នាំ​ដំបូង​។ ខួរក្បាល​កុមារ ជា​ធម្ម​តា មាន​ទំហំ៣៦%​នៃ​ខួរក្បាល​មនុស្ស​ធំ ក្នុង​ពេល​កើត និង​បន្ត​លូត​លាស់​រហូត​ដល់៧០%នៃ​ខួរក្បាល​មនុស្ស​ធំ បន្ទាប់​ពី​មាន​អាយុ​១ឆ្នាំ ហើយ​លូតលាស់​បាន​ដល់​ទៅ​៩០%​នៃ​ខួរក្បាល​មនុស្សធំ ពេល​មាន​អាយុ​៦​ឆ្នាំ​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ហេតុនេះ ការ​មើល​ថែ​ទាំកូន​​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវក្នុង​ដំណាក់​កាល​នេះ ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​កូន​មាន​សុខភាពល្អ និង​ឆ្លាតវៃ ពិសេស​មាន​ការ​អភិវឌ្ឍខួរក្បាល​បានល្អប្រសើរ​។ ​ ការ​សិក្សា​ជាច្រើនបាន​បង្ហាញ​ថា បើ​ទោះ​បី​កត្តាហ្សេន ពិត​ជា​មាន​ឥទ្ធិ​ពល​មួយផ្នែក​លើ​ការ​អភិវឌ្ឍខួរក្បាល​របស់​កុមារ ក៏ដោយ ប៉ុន្តែ ការផ្តល់​​អា​ហារូបត្ថម្ភ​ដ៏ត្រឹម​ត្រូវ និង​ការ​អនុ​ញ្ញាត​ឲ្យ​កូន​បញ្ចេញ​សកម្មភាព​ឲ្យ​​បាន​ច្រើន តាមរយៈ​ការ​លេង ឬ​ការ​លេង​កីឡា ពិត​ជា​ផ្តល់​អត្ថ​ប្រយោជន៍​ដ៏ធំ​ដល់​កុមារ​។ កត្តា​ទាំង​២នេះ ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុងការ​ជួយ​ដល់​ការ​អភិវឌ្ឍខួរក្បាល​របស់​កុមារ ធ្វើ​ឲ្យ​កុមារ​មាន​ភាព​ឆ្លាត​វៃ ពង្រឹងប្រព័ន្ធ​ការ​ពារ​រាង​កាយ ក៏ដូច​ជា ពង្រឹង​សុខភាព​ជា​ទូទៅ​របស់​កុមារ ហេតុនេះ តើ​ប៉ា​ម៉ាក់​គួរ​ផ្តល់​អាហា​រូបត្ថម្ភ​អ្វីខ្លះ? ដើម្បី​ជួយ​ឲ្យកូន​មាន​សុខភាព​រឹង​មាំ និង​មាន​ការ​អភិវឌ្ឍខួរក្បាល​បាន​ល្អ ប៉ា​ម៉ាក់​ៗ​គួរ​តែ​ផ្តោត​លើ​សកម្មភាព និង​សារ​ធាតុ​​ខាងក្រោម​នេះ នៅពេល​ដែល​កូន​អាច​ញ៉ាំ​អាហាររឹង​បាន ដើម្បី​បន្ថែម​លើ​ទឹក​ដោះ​ម្តាយ ឬ​បន្ទាប់​ពី​​កូន​មាន​អាយុ​២ឆ្នាំ​ឡើង​ ដោយ​អាហារ ឬសារ​ធាតុ​ទាំង​នោះ មាន​ដូច​ជា៖ - DHA […]

ស្វែងរក អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក

ម៉ាក់​ៗ​គួរ​ដឹង! ក្មេងខ្វះវីតាមីន ​និងជាតិរ៉ែ ​ប៉ះពាល់សុខភាព​ម៉េចខ្លះ?

កូន​ក្មេង​ត្រូវ​ការ​​​​វីតាមីន ​និង​រ៉ែ​ខនិជ​គ្រប់​គ្រាន់ ដើម្បី​អភិវឌ្ឍ​​បញ្ញា និង​រាងកាយ។ ​ប៉ាម៉ាក់​ត្រូវ​​​យក​ចិត្ត​ទុក​ដាក់​លើ​សញ្ញា​ណា​មួយ​នៃ​កង្វះ​ជីវជាតិ ឬខ្វះអាហារូបត្ថម្ភ​ ​ដើម្បី​ដឹងថា​ កូន​មាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់ ​ធំ​លូត​លាស់ដោយសុខភាព​ល្អ។ ចុះ​បើ​ខ្វះជីវជាតិ អាច​មាន​បញ្ហា​អី​ខ្លះដល់​កូន? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ខាង​ក្រោម៖ ១- សញ្ញាប្រាប់ថាក្មេងខ្វះអាហារូបត្ថម្ភ – ធាត់​ – ធ្មេញ​មាន​ប្រហោង – ធ្មេញ​ដុះ​ច្រពើស​ប្រញឹក​គ្នា – ឧស្សាហ៍​ផ្ដាសាយ​ – បាក់​ទឹក​ចិត្ត និង​ថប់​បារម្ភ – រពឹស​ជ្រុល ​នៅ​មិន​ស្ងៀម – ប្រព័ន្ធលលាដ៍​ក្បាល​អន់ ​មិន​ល្អ “ក្បាល​សំប៉ែត” – ស្បែក/រោម​ស្ងួត (បង្កដោយ​កង្វះ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់មាន​វីតាមីន A, D, E និង K2) – មាន​ភាព​យឺត​យ៉ាវ​ ក្រ​ចេះ​និយាយ (ទាក់​ទង​កង្វះ​វីតាមីន B12) – អារម្មណ៍​រញ៉ាំរញ៉ូវ ឬ​មិន​ទៀង​ទាត់ (ញុំា​ខ្លាញ់​ដែល​ផ្ដល់​សុខភាព​ល្អ​មាន ​អូមេហ្គា៣ នៅ​ក្នុង​ត្រីសមុទ្រ ជាពិសេសត្រី​សាល់ម៉ុន ​​មិនមែនត្រី​ចិញ្ចឹម និង​ប៊័រ ឬ​ប្រេង​ដូងធ្វើ​ឲ្យ​អារម្មណ៍​នឹងន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កង្វះជីវជាតិលើទារក និងក្មេងតូច – វីតាមីន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ