៥. ផ្តល់ថាមពល
ការផឹកទឹកដោះគោក្ដៅឧណ្ហៗមុនគេងអាចផ្តល់ថាមពលដល់យើងនៅថ្ងៃបន្ទាប់។ យើងនឹងភ្ញាក់ពីគេងដោយមានថាមពលដែលអាចជួយឲ្យយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងស្មារតីល្អ និងសកម្មពេញមួយថ្ងៃ។
៦. កាត់បន្ថយស្ត្រេស
ផឹកទឹកដោះគោមួយកែវមុនចូលគេងអាចកាត់បន្ថយស្ត្រេសបាន។ នេះមកពីប្រូតេអ៊ីន និង Lactium ក្នុងទឹកដោះគោមានឥទ្ធិពលវិជ្ជមានទៅលើរាងកាយដោយបញ្ចុះសម្ពាធឈាម សម្រាកសាច់ដុំ និងបន្ថយកម្រិតអ័រម៉ូន Cortisol ដែលរាងកាយបញ្ចេញនៅពេលស្ត្រេស។ រីឯ Lactium អាចមានឥទ្ធិពលលើរ៉េស៊ិបទ័ររបស់ខួរក្បាលដើម្បីគ្រប់គ្រងស្ត្រេស និងអាការៈថប់បារម្ភ។
៧. គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល
ផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់អាចបញ្ចុះកម្រិតកូលេស្តេរ៉ូលបាន ព្រោះប្រូតេអ៊ីនក្នុងទឹកដោះគោអាចបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ (LDL) និងបង្កើនកម្រិតជាតិខ្លាញ់ល្អ (HDL) ក្នុងរាងកាយ។ ម៉្យាងទៀត ទឹកដោះគោសម្បូរដោយវីតាមីន A វីតាមីន D និងកាល់ស្យូមដែលសុទ្ធតែល្អសម្រាប់សុខភាពបេះដូង។
៨. សម្រួលដល់ការរំលាយអាហារ
ការលាយទឹកឃ្មុំជាមួយនឹងទឹកដោះគោផ្តល់ប្រយោជន៍ច្រើនដល់សុខភាព។ ការផឹកទឹកដោះគោលាយជាមួយនឹងទឹកឃ្មុំមុនចូលគេងអាចជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ទឹកដោះគោនៅពេលលាយជាមួយនឹងទឹកឃ្មុំនឹងក្លាយជា prebiotic ដែលជួយដល់ការលូតលាស់នៃបាក់តេរីល្អ និងកម្ចាត់បាក់តេរីអាក្រក់ដែលបង្កជំងឺក្នុងពោះវៀន។
៩. ការពារពីជំងឺផ្ដាសាយ និងក្អក
ការផឹកទឹកដោះគោក្ដៅឧណ្ហៗលាយជាមួយនឹងម្សៅល្មៀតបន្តិចនៅពេលយប់គឺជាឱសថធម្មជាតិមួយដែលជួយបន្ធូរអាការៈជំងឺផ្ដាសាយ និងក្អក។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីនៅក្នុងទឹកដោះគោលាយនឹងម្សៅល្មៀតជួយពន្លឿនការជាសះស្បើយក៏ដូចជាបង្ការការឆ្លងដែរ។