តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឈប់ខឹងរឿងកូនគូសពេញជញ្ជាំងទៅ ក្មេងចូលចិត្តគំនូរ​នឹងបាន​ប្រយោជន៍ទាំងនេះ

    ឈប់ខឹងរឿងកូនគូសពេញជញ្ជាំងទៅ ក្មេងចូលចិត្តគំនូរ​នឹងបាន​ប្រយោជន៍ទាំងនេះ

    ប៉ា​ម៉ាក់​មួយ​ចំនួន​ទំនង​ជា​ធ្លាប់​ខឹង ឬ​ខ្លះ​អាច​ដល់​ថ្នាក់​វាយ​កូន​ផង​ក៏​ថា​បាន ពេល​កូន​យក​ដីស ឬ​ខ្មៅ​ដៃ​ពណ៌​ទៅ​គូរ​ជញ្ជាំង ឬ​លើ​របស់​តាំង​ផ្សេងៗ។ ប៉ា​ម៉ាក់​ទាំង​ឡាយ​បើ​ធ្លាប់​ធ្វើ​បែប​នេះ​ គួរ​កែប្រែ​គំនិត និង​គួរ​រក​វិធី​ផ្ដល់​ឱកាស​ឲ្យ​កូន​គូរ​រូប ឬ​ផាត់​ពណ៌​លើ​ក្រ​ដាស ឬ​សៀវ​ភៅ​វិញ​។

    ប៉ា​ម៉ាក់​ដឹង​ទេ កូន​​យើង​ដែល​ជិត​ដល់​វ័យ​ចូល​សាលា ក៏​អាច​ចាប់​ផ្ដើម​រៀន​ពី​សិល្បៈ​គំនូរ​បាន​ដូច​គ្នា។ ការសិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ក្មេងៗ​ពិតជា​សប្បាយ​រីក​រាយ​នឹង​ការ​គូសវាស​នេះ​ណាស់។ មួយ​វិញ​ទៀត​ក្មេង​ចូល​ចិត្ត​គូរ​រូប​ផាត់ពណ៌​នេះ​ជួយ​ពួក​គេ​អភិវឌ្ឍ​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ​របស់​ពួកគេ។ ខាង​ក្រោយ​នេះ​ជា​អត្ថប្រយោជន៍​ចំនួន​បួន​យ៉ាង​ដែល​ក្មេង​ចូល​ចិត្ត​គូរ​រូប ឬ​ផាត់​ពណ៌​​អាច​នឹង​ទទួល​បាន​។

    . បង្កើន​សមត្ថភាព​សម្រាប់​វ័យសិក្សា

    ក្មេងៗ​ដែល​ចូល​ចិត្ត​ខាង​សិល្បៈគំនូរ​ ផាត់ពណ៌​គឺ​ជួយ​ធ្វើ​ឲ្យ​ពួកគេ​​​ដុះ​ចេញ​នូវ​ចំណង់ចំណូលចិត្ត​ខាង​សិល្បៈ​តាំង​ពីក្មេង​វ័យ និង​ថែម​ទាំង​ជួយ​ឲ្យ​ពួកគេ​​វាងវៃ​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​ទៀត​ផង។ សកម្មភាព​មួយ​ចំនួន​ដូចជា​កាត់​រូប គូររូប ឬ​ផាត់ពណ៌ សុទ្ធជា​សកម្មភាព​ដែល​អាច​ជួយ​ឲ្យ​ក្មេង​មាន​ជំនាញ​ខាង​សិល្បៈ។

    ការ​សិក្សា​មួយ​បង្ហាញ​ថា ក្រៅពី​អ្វី​ទាំងនេះ ក្មេង​ដែល​ចូលចិត្ត​ខាង​សិល្បៈគំនូរ​ ក៏​បាន​ផ្ដល់​ផល​ប្រ​យោជន៍​ទៅ​លើ​ការ​សិក្សា​របស់​ពួកគេ​ពេល​ដល់​វ័យ​ចូល​រៀន​ដែរ គឺថា​ក្មេង​ទាំងនោះ​នឹង​មាន​សមត្ថ​ភាព​ខាង​សរសេរ ខាង​អក្សរ​សាស្រ្ត គណិតវិទ្យា និង​វិទ្យាសាស្រ្ត​ថែម​ទៀត​ផង​។

    អត្ថបទពាក់ព័ន្ធ៖

    . ជួយ​ក្មេង​សម្ដែង​អារម្មណ៍​ចេញ​មក​ក្រៅ

    កូន​ក្មេង​អាច​ប្រើ​ប្រាស់​សិល្បៈ​ក្នុង​ការ​ជួយ​ពួកគេ​បង្ហាញ​អារម្មណ៍​បាន​តាម​វិធី​ច្រើន​យ៉ាង ក្រៅ​តែ​ពី​ការ​និយាយ។ ក្មេង​ខ្លះ​មិន​សូវ​ជា​ចេះ​និយាយ តែ​បើ​តាម​សិល្បៈ​គំនូរ​ពួកគេ​បែរជា​ពូកែ​គូរ និង​បាន​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​ក្នុង​នោះ​ទៅ​វិញ។ ក្រៅពី​នេះ​សិល្បៈ​មួយ​នេះ​ក៏​បាន​ជួយ​ឲ្យ​ក្មេង​បាន​ស្រមើ​ស្រម៉ៃ និង​មាន​ការ​ចង់​ដឹង​ចង់​ឮ​កាន់តែ​ខ្ពស់​ផង​ដែរ។

    . បង្កើត​គំនិត​ច្នៃប្រឌិត

    ក្មេងៗ​ដែល​មាន​ការ​ស្រមើ​ស្រមៃ និង​ការ​ចង់​ដឹង​ចង់​ឮ គឺមាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​អាជីព​ទៅ​ថ្ងៃ​អនាគត​ពេល​ពួកគេ​ធំ​ពេញ​វ័យ ព្រោះ​កត្តា​ទាំងពីរ​នេះ​ធ្វើ​ឲ្យ​ក្មេង​ចេះ​គិត និង​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នានា។

    ការ​សិក្សា​មួយ​​របស់​International Child Art Foundation បាន​បង្ហាញ​ថា​ក្មេងៗ​ចូល​ចិត្ត​ខាង​សិល្បៈ​នឹង​ទទួល​បាន​នូវ​សមត្ថភាព​ក្នុង​ការ​គិត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត បង្កើត​គំនិត​ថ្មីៗ​ផ្ទាល់​ខ្លួន ព្រម​ទាំង​អាច​ស្វែងរក និង​ច្នៃ​ប្រឌិត​​បង្កើតអ្វី​ដែល​​ថ្មី ទៀត​ផង ដែល​នេះ​ជា​ភាព​ជោគជ័យ​មួយ​របស់​ពួកគេ ហើយ​ក៏​ជា​អ្វី​ដែល​សង្គម​ក្នុង​សតវត្សរ៍ទី២១​ចង់​បាន។

    . បង្កើត​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

    ក្មេងៗ​ដែល​អាច​ចាប់​ផ្ដើម​​សម្រេច​ចិត្ត​ជ្រើស​រើស​ទម្រង់​សិល្បៈ​ដែល​ខ្លួន​ចង់​ធ្វើ និង​របស់របរ​ដែល​ខ្លួន​ចង់​យក​មក​ប្រើ​ប្រាស់ គឺ​ជា​ពេល​វេលា​ដំបូងៗ​ដែល​ក្មេង​ចាប់​ផ្ដើម​ធ្វើ​ការ​ម្រេច​ចិត្ត​ដោយ​ឯករាជ្យ និង​ម្ចាស់ការ​​របស់​ពួកគេ។​

    ការ​ចេះ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ​នេះ នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​ពួកគេ ហើយ​នឹង​មាន​អារម្មណ៍​ថា​ពួកគេ​អាច​បញ្ចេញ​អារម្មណ៍​មក​ក្រៅ​បាន​ដោយ​​ទំនុក​ចិត្ត​ទៀត​ផង។

    ដូចនេះ​ហើយ​បាន​ជា​អ្នក​ជំនាញ​អប់រំកុមារ​បាន​លើក​ឡើងថា​ការ​គូររូប​មិន​មែន​ជា​សកម្មភាព​ធម្មតាៗ​ដូច​ដែល​យើង​បាន​ឃើញ​នោះ​ទេ។ ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​បាន​ចាត់​ទុក​ការ​គូរ​រូប​នេះ​ជា​មធ្យោបាយ​មួយ​ដែល​ក្មេងៗ​អាច​បញ្ចេញ​អារម្មណ៍​ គំនិត ភាព​ច្នៃប្រឌិត និង​ប្រើ​ប្រាស់​ញាណ​របស់​ខ្លួន ក្នុង​ការ​រុករក និង​បង្កើត​នូវ​បទពិសោធន៍​ថ្មីៗ។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    5 Incredible Benefits of Art for Kids

    https://extension.psu.edu/programs/betterkidcare/early-care/tip-pages/all/painting-with-young-children

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 08/09/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: