៦. ឱ្យកូនលេងល្បែងរង់ចាំ
ការលេងល្បែងដូចជា “ វេនរបស់អ្នក! វេនខ្ញុំ!” គឺជាវិធីដ៏ល្អដើម្បីធ្វើឱ្យកូនតូចរង់ចាំ។
៧. សរសើរភាពអត់ធ្មត់របស់កូន
នៅពេលអាអូនបង្ហាញភាពអត់ធ្មត់ ប៉ាម៉ាក់អាចសរសើរអាអូនដើម្បីលើកទឹកចិត្តអាអូនក្នុងការធ្វើវាម្តងទៀត។ ឧទាហរណ៍ ប្រសិនបើប៉ាម៉ាក់នាំអាអូនទៅពេទ្យ ហើយអាអូនអង្គុយផាត់ពណ៌ក្នុងខណៈរង់ចាំវេនខ្លួន ដោយមិនរអ៊ូ ប៉ាម៉ាក់អាចប្រាប់អាអូនថា ប៉ាម៉ាក់សប្បាយចិត្តចំពោះការអត់ធ្មត់ និងអាកប្បកិរិយាល្អរបស់អាអូនណាស់។
ភាពអត់ធ្មត់ត្រូវការពេលវេលាដើម្បីបណ្តុះ ដូច្នេះប៉ាម៉ាក់ត្រូវបង្រៀនអូនតូចសន្សឹមៗ កុំបង្ខំ។ ភាពអត់ធ្មត់ត្រូវការការហ្វឹកហាត់ដដែលៗម្តងហើយម្តងទៀត មិនមែនមួយថ្ងៃពីរចេះទេ។