៣- មើមដំឡូងជ្វា
ក្មេងរឹតតែចូលចិត្តដំឡូងជ្វាទៅទៀតដោយសាររសជាតិឆ្ញាញ់ និងសំបូរសារធាតុចិញ្ចឹមច្រើន។ មើមដំឡូងជ្វាមានច្រើនប្រភេទដែលមានពណ៌ផ្សេងៗគ្នាតាំងពីស ដល់ផ្កាឈូក។ ជាទូទៅដំឡូងផ្តល់វីតាមីនC វីតាមីនB និងផូស្វ័រ បន្ថែមពីលើនេះដំឡូងពណ៌ទឹកក្រូចមានបែតាការ៉ូទែន (Beta carotene ) ឯពណ៌ស្វាយសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មទៀត។ ចំណុចល្អមួយទៀតនោះ គឺដំឡូងជ្វាមានរសជាតិផ្អែមឆ្ញាញ់ពីធម្មជាតិ ដែលនេះហើយក្មេងៗចូលចិត្តជាងបន្លែផ្សេងៗ។ ដំឡូងមិនពិបាកចម្អិននោះទេ និងមិនប្រើពេលយូរដែរ។ ពេលចម្អិនដំឡូនកិនឲ្យក្មេងញ៉ាំ ម៉ាក់ៗកុំភ្លេចបន្ថែមប្រេងបន្តិចដើម្បីស្រូបបានសារធាតុចិញ្ចឹមទាំងអស់របស់ដំឡូង។
៤- ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវរក្សាដំណែងក្នុងក្រុមអាហារល្អសម្រាប់ក្មេងបានជារៀងរាល់ឆ្នាំ។ មិនត្រឹមតែសំបូរវីតាមីន និងសារធាតុរ៉ែទេ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតផងដែរ។ ផ្កាខាត់ណាខៀវជួយបន្សាបជាតិពុលនិងបន្ថយជាតិអាស៊ីតក្នុងខ្លួនក្មេងបានយ៉ាងច្រើន។
ខណៈដែលផ្កាខាត់ណាខៀវចាំបាច់ត្រូវតែមានក្នុងអាហារក្មេង តែវាមិនមែនជាជម្រើសល្អសម្រាប់ក្មេងទើបផ្តាច់ដោះដំបូងៗដែរ។ នេះគឺដោយសារសារធាតុនីត្រាត និងសារធាតុសរសៃដែលអាចធ្វើឲ្យក្មេងហើមពោះ និងមិនស្រួលក្នុងពោះបានសម្រាប់ក្មេងតូចៗ។ ដោយសារគុណប្រយោជន៍វាច្រើនជាងគុណវិបត្តិ ម៉ាក់ៗគួរឲ្យក្មេងញ៉ាំបន្លែនេះនៅពេលក្មេងគ្រប់អាយុ ៨ខែឡើង។