backup og meta

ប្រភេទត្រី អាចយកធ្វើម្សៅត្រីល្អិតឲ្យកូនញ៉ាំ ល្អខ្លាំងណាស់

ប្រភេទត្រី អាចយកធ្វើម្សៅត្រីល្អិតឲ្យកូនញ៉ាំ ល្អខ្លាំងណាស់

ត្រី​ល្អិតៗ​មាន​ច្រើន​ប្រភេទ​ណាស់ ម៉ាក់​ៗដែល​មាន​បំណង​ចង់​ធ្វើ​ម្សៅ​ត្រីល្អិត​ឲ្យកូន​តូច​ញ៉ាំ​លើក​ដំបូង ច្បាស់​ជា​ចង់​ដឹង​ថា ត្រី​ប្រភេទ​ណា​ខ្លះ​អាច​យក​មក​ធ្វើ​ជា​ម្សៅ​​ត្រីល្អិត​ឲ្យ​កូន​ញ៉ាំ​បាន។ ថ្ងៃនេះ Hello គ្រូពេទ្យ ​នឹង​បង្ហាញ​ពី​ប្រភេទ​ត្រី​ល្អិត ដែល​អាច​​យក​មក​ធ្វើ​ជា​ម្សៅ​ត្រីល្អិត​បាន របៀប​ធ្វើ និង​អត្ថប្រយោជន៍​របស់​ម្សៅ​ត្រី​ល្អិត។

១. ប្រភេទ​ត្រី​ល្អិត​អាច​យក​ធ្វើ​ម្សៅ​ត្រីល្អិត

– ត្រីបណ្តូលអំពៅ

– ត្រីចង្វា

– ត្រីចង្វាភ្លៀង

– ត្រីកំភ្លាញ

– ត្រីក្រឹម

– ត្រីអាចម៍កុក

– ត្រីក្អិត

– ត្រីជន្ទាលភ្លុក។

២. អត្ថប្រយោជន៍​ម្សៅ​ត្រី​ល្អិត

បើ​តាម​វីដេអូ​អប់រំ​ផលិត​ដោយ​គម្រោង​នូវីស នៃ​ទី​ភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) អនុវត្ត​ដោយ​អង្គការ Save the Children ម្សៅ​ត្រី​ល្អិត​ងាយ​ស្រួល​ធ្វើ ងាយ​ស្រួល​ញ៉ាំ មិន​ស្លាក់​ឆ្អឹង ធ្វើ​ឲ្យ​ក្មេង​តូចៗ​លូត​លាស់ និង​មាន​សុខភាព​ល្អ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ ។

ចំពោះ​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត ម្សៅ​ត្រី​ល្អិត​អាច​ការពារ​កុមារ​ពី​អាយុ ៦-២៣ខែ ពី​ភាព​ក្រិន ដោយសារ​តែ​ត្រី ពិសេស​ពេល​យើង​លាយ​ល្បាយ​ក្បាល និង​ឆ្អឹង​បញ្ចូល​គ្នា គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុចិញ្ចឹម​ច្រើន​បំផុត ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កុមារ។

៣. របៀប​ធ្វើម្សៅត្រីល្អិត

– រើស​កម្ទេច​កម្ទី និង​កំពឹស​ចេញ​ពីត្រី​ល្អិត​ឲ្យ​អស់

– វះ​ពោះ​ត្រី​ល្អិត​យក​អាចម៍​ចេញ តែ​កុំ​កាត់​ក្បាល​ត្រី​ចោល

– លាង​សម្អាត​ត្រី​ល្អិត​ឲ្យ​ស្អាត​ល្អ

– ដាក់​ត្រី​ល្អិត​ក្នុង​កញ្ជ្រែង​ឲ្យ​ស្រស់​ទឹក​ល្អ

– ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួចចាក់​ត្រីល្អិត​ចូល ហើយលីង តែ​មិន​ត្រូវ​ដាក់​ទឹក ប្រេង ឬ​ខ្លាញ់​នោះ​ទេ លីងត្រីល្អិត​ទាល់​តែ​ស្ងួត (៣០នាទី)

– យក​ត្រី​ល្អិត​ដែល​លីង​រួចដាក់​ក្នុង​ត្បាល់ រួច​បុក​ឲ្យម៉ដ្ត ដោយ​ដាក់​អំបិល​អ៊ីយ៉ូត១ចឹប

– ចាក់​ត្រីល្អិត​ដែល​បុក​រួច ហើយ​ទុក​ឲ្យ​ត្រជាក់​ចាំ​ច្រក​ចូល​​ដប ឬ​កែវ​ទុក ជា​ការ​ស្រេច។

បើ​យើង​លីង​ត្រី​ល្អិត​មិន​ស្ងួត​ល្អ នៅ​មាន​សំណើម មិន​អាច​រក្សា​ទុក​បាន​យូរ រហូត​៣ខែ​នោះ​ទេ។ នៅ​ពេល​បាន​ម្សៅ​ត្រី​ល្អិត​ហើយ ម៉ាក់ៗ​គ្រាន់​តែ​ដាក់​បន្ថែម​ម្សៅ​ត្រី​ល្អិត​ចូល​ក្នុង​របប​អាហារ​របស់​កូន​ដូច​ជា​បបរ ល្ពៅ​ស្ងោរ ឬ​ក៏​ញ៉ាំ​ទទេ​ក៏​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម