តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចូលចិត្តឲ្យកូនញ៉ាំបាយឆ្អែតប៉ោងពោះ អាចរីកក្រពះពោះវៀនទេ?

ចូលចិត្តឲ្យកូនញ៉ាំបាយឆ្អែតប៉ោងពោះ អាចរីកក្រពះពោះវៀនទេ?

ម៉ាក់ប៉ា​ភាគ​ច្រើន​ចូល​ចិត្ត​ឃើញ​កូន​ញ៉ាំ​បាន ព្រោះ​គិត​ថា កាល​ណា​កូន​ញ៉ាំ​ច្រើន កូន​ទទួល​បាន​អាហារូបត្ថម្ភ​ច្រើន​ហើយ​សុខភាព​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ ដូច​នេះ​ហើយ ទើប​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ៗ រហូត​ទាល់​តែ​ប៉ោង​ពោះ​ខ្លាំង ទាំង​មិន​ដឹង​ថា​វា​ល្អ ឬ​អាច​ប៉ះពាល់​ដល់​កូន​ឬ​អត់។

“ការ​ដែល​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ក៏​មិន​ជា​ការ​ល្អ​ប៉ុន្មាន​ដែរ។ កាល​ណា​ដែល​ឲ្យ​កូន​ញ៉ាំ​បាយ​ជាមួយ​នឹង​ម្ហូប​ដែល​មិន​សូវ​សម្បូរ​កាឡូរី វា​អត់​ល្អ​ទេ”។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​ផ្នែក​រោគ​កុមារ។

វ.អ៊ុន យូ
លោកវេជ្ជប​ណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ

លោក​វេជ្ជបណ្ឌិតបញ្ជាក់​ថា ប្រសិន​បើ​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ជ្រុល​ដល់​ថ្នាក់​តឹង​ពោះ​ខ្លាំងនោះ អាច​បង្ក​ផល​ប៉ះពាល់​​ដល់​កូន​វិញ​ទេ​ដូច​ជា៖

ទី១. ការ​លូត​លាស់​របស់​កូន​មិន​បាន​ល្អ
ទី២. អាច​ជា​ការ​រំខាន (អាច​បណ្ដាល​ឲ្យ​កូន​ក្អួត ជាដើម)។

ទាក់​ទង​នឹង​ការ​ញ៉ាំ​បាយ​នេះ​ដែរ ខាង​គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារ​ណែនាំ​ថា ជា​ទូទៅ ​ក្មេង​អាច​ចាប់​ផ្ដើម​ញ៉ាំ​បាយ​បាន​ត្រឹម​អាយុ​២​ឆ្នាំ​ឡើង​ទៅ។ លើស​ពី​នេះ បើ​ឲ្យ​កូន​ញ៉ាំ​ច្រើន​រហូត​ទាល់​តែ​ប៉ោង​ពោះ​ខ្លាំង​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​ក្រពះ​ក្មេង​យឺត​បាន តែ​វា​មិន​ជា​បញ្ហា​អី​នោះទេ ព្រោះ​សាច់​ក្រពះ​ប្រៀប​បាន​នឹង​ប្លោក​នោម​យើង​អញ្ចឹង វា​អាច​យឺត​ធំ​បាន​ហើយ​វា​ក៏​អាច​រួម​តូច​ទៅ​វិញ​បាន​ដែរ។

យក​ល្អ លោក​វេជ្ជបណ្ឌិត​ថា បើ​ឲ្យ​កូន​ញ៉ាំ​បាយ​នៅ​ក្នុង​បរិមាណ​មួយ​សម​ស្រប ដែល​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ខាង​អាហារ ឬ​គ្រូពេទ្យ​ដែល​ប្រាប់​ថា​គួរ​ញ៉ាំ​ប៉ុនណា ហើយ​អាហារ​នោះ​មាន​ជីវជាតិ​គ្រប់​គ្រាន់ ទើប​វា​ជា​ការ​ល្អ​សម្រាប់​ការ​លូត​លាស់​ទាំង​រាងកាយ និង​គ្រប់​ផ្នែក​របស់​កូន។

អត្ថបទពាក់ព័ន្ធ៖

health-tool-icon

តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

កូនប្រុសឬស្រី?

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 16/06/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត