ម៉ាក់ប៉ាតែងតែខ្វល់ចិត្តមិនខាន ពេលឃើញកូនមិនសូវជុះ ឬពិបាកជុះជាដើម។ ជាធម្មតា ប៉ាម៉ាក់អាចសង្កេតបានថាកូនមានបញ្ហាទល់លាមកឬអត់។
ម៉ាក់ប៉ាតែងតែខ្វល់ចិត្តមិនខាន ពេលឃើញកូនមិនសូវជុះ ឬពិបាកជុះជាដើម។ ជាធម្មតា ប៉ាម៉ាក់អាចសង្កេតបានថាកូនមានបញ្ហាទល់លាមកឬអត់។

ជាការណែនាំ ក្មេងដែលមានបញ្ហាទល់លាមកគឺជុះតិចជាងបីដងក្នុងមួយសប្ដាហ៍ ឬកូនពិបាកបត់ជើង លាមករឹង និងស្ងួត ហើយមានទំហំធំជាដើម។ បើប៉ាម៉ាក់សង្កេតឃើញមានបញ្ហាទាំងនេះ អាចថាអូនៗជួបបញ្ហាទល់លាមកហើយ។ អ៊ីចឹងដោះស្រាយបែបណា?
ប៉ាម៉ាក់ត្រូវដឹងថាអាហារមានជាតិខ្លាញ់ខ្ពស់ និងជាតិសរសៃទាប ដូចជាអាហារ fast foods នំកញ្ចប់ និងភេសជ្ជៈកំប៉ុង ជាដើមសុទ្ធតែអាចធ្វើឲ្យកូនយើងជួបបញ្ហាទល់លាមក។ ដូចគ្នាដែរ ការផឹកទឹកមិនគ្រប់គ្រាន់ ក៏ធ្វើឲ្យកូនយើងមានបញ្ហាទល់លាមកដូចគ្នា។
ដូចនេះប៉ាម៉ាក់ត្រូវឲ្យកូនផឹកទឹកឲ្យបានច្រើន និងកុំសូវញ៉ាំអាហារដែលបានរៀបរាប់ខាងលើច្រើនពេក។ ផ្ទុយមកវិញ ប៉ាម៉ាក់គួរឲ្យកូនញ៉ាំ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន ដើម្បីជួយសម្រួលដល់ការបន្ទោបង់។ ដូចគ្នាដែរ ការឲ្យកូនញ៉ាំអាហារទៀងទាត់ ក៏ជាចំណែកមួយជួយឲ្យកូនមានទម្លាប់បន្ទោបង់ដូចគ្នា។

ក្មេងៗដែលនៅសម្ងំតែលេងហ្គេម មើលទូរទស្សន៍ មិនសូវបញ្ចេញពលកម្ម គឺអាចប្រឈមនឹងបញ្ហាទល់លាមកនេះដែរ។ សកម្មភាពរាងកាយ ជួយជំរុញចលនាពោះវៀន និងរំលាយអាហារបានល្អ។ ដូចនេះហើយ ប៉ាម៉ាក់គួរនាំកូនរត់លេង ជិះកង់ ឬដើរលេងឲ្យបានច្រើន ដើម្បីជួយដោះស្រាយបញ្ហាទល់លាមកនេះ។
ការផ្លាស់ប្ដូររបៀបរបបរស់នៅ និងរបបអាហារដូចបានរៀបរាប់ខាងលើ នឹងអាចជួយឲ្យកូនយើងមានអារម្មណ៍ល្អប្រសើរ និងបន្ទោបង់បានស្រួលផងដែរ។ យ៉ាងណាមិញ បើម៉ាក់ម៉ាក់គិតថាចង់ប្រើថ្នាំណាមួយពេលកូនទល់លាមកត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Constipation in Children
https://www.stanfordchildrens.org/en/topic/default?id=constipation-in-children-90-P01986
Constipation
https://kidshealth.org/en/parents/constipation.html#:~:text=A%20diet%20full%20of%20fatty,child%20also%20drinks%20more%20liquids.
Constipation in Children
https://www.healthychildren.org/English/health-issues/conditions/abdominal/Pages/Constipation.aspx
កំណែប្រែបច្ចុប្បន្ន
14/09/2022
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ