home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់ដឹងថា កូនមានបញ្ហាសុខភាពអត់ សង្កេតមើលពណ៌លាមកទាំងនេះ

ចង់ដឹងថា កូនមានបញ្ហាសុខភាពអត់ សង្កេតមើលពណ៌លាមកទាំងនេះ

ក្រៅពីរោគសញ្ញាផ្សេងៗ ម៉ាក់បា៉​មាន​ដឹង​អត់ សណ្ឋាន និង​ពណ៌​លាមក​របស់​កូន​យើង អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​របស់​ពួក​គេ តើ​មាន​បញ្ហា ឬ​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ នឹង​លម្អិត​ពី​ពណ៌ និង​សណ្ឋាន​លាមក​របស់​ក្មេងៗ​ទាំង​អស់។

១. លាមក​ទារក​ស្អិតៗ ពណ៌​បៃតង​ចាស់ (លាមកព្រៃ)

មាន​សភាព​ក្រាស់ ពណ៌​ខ្មៅ ស្រដៀង​ប្រេង​ម៉ូតូ​រថយន្ត និង​មាន​ក្នុង​ពោះវៀន​ទារក​តាំង​ពី​ពេល​ក្នុង​ផ្ទៃ ហើយ​បញ្ចេញ​មក​ក្រៅ​តាម​លាមកភ្លាមៗ​ក្រោយ​សម្រាល​បាន​ពីរ​បី​​ថ្ងៃ​ដំបូង។ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ លាមក​បែប​នេះ មាន​លក្ខណៈ​ធម្មតា និង​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​ប៉ុណ្ណោះ។

២. លាមកទារកពណ៌លឿងគ្រាប់ៗ

ជាលាមកទារកបៅដោះម្ដាយ ដែលជា​ទូទៅ មាន​លក្ខណៈ​ពណ៌​លឿង ស្រដៀង​ល្ពៅ​ទុំ​កិន​ប៉ិៗ ប៉ុន្តែ​​ក្លិនមិន​ស្អុយ​ទេ។ កុំ​បារម្ភ លាមក​កូនពណ៌លឿងគ្រាប់ៗមាន​លក្ខណៈ​ធម្មតា​ទេ។ ទឹក​ដោះ​ម្ដាយ មាន​សារធាតុ​ចិញ្ចឹម​ប្រសើរ​បំផុត​ជួយ​កូន​ឲ្យ​មាន​សុខភាព​ល្អ និង​រឹងមាំ។

៣. លាមកទារករឹងស្អិតៗ ពណ៌ត្នោតស្រាល

ជាលាមកទារកបៅទឹកដោះគោ​មាន​លក្ខណៈ​រឹង ស្អិតៗ ពណ៌​ផ្សេងៗ ដូចជា ពណ៌​ត្នោត​ស្រាល លឿង​លាយ​ត្នោត ឬ​ត្នោត​លាយ​បៃតង។ លាមក​នេះ មាន​ក្លិន​ស្អុយ​ជាង​លាមក​ទារក​ដែល​បៅ​ដោះ​ម្ដាយ តែ​ស្អុយ​តិច​ជាង​លាមក​ទារក​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង។ កុំ​បារម្ភ លាមក​កូន​ មាន​លក្ខណៈ​ធម្មតា​ ហើយកូនសុខភាពល្អ។

៤.លាមកទារកពណ៌ត្នោតលាយបៃតង

ជាលាមក​ទារក​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​ វា​ស្រដៀង​នឹង​ប៊ើរ​កិន​ក្រឡុក​ប៉ិៗ។ លាមក​របស់​ទារក​ដែល​ញ៉ាំ​អាហារ​រឹង មាន​ពណ៌​ត្នោត ឬ​ត្នោត​ចាស់ ហើយ​រឹង​ជាង​មុន តែ​ទន់។ ឯ​ក្លិន​វិញ ស្អុយ​ជាង​មុន។ កុំ​បារម្ភ លាមក​នេះ​បញ្ជាក់​ថា កូន​មាន​សុខភាព​ល្អ​ធម្មតា។ ប៉ុន្តែ យូរៗ​ម្ដង លាមក​កូន​ អាច​មាន​ពណ៌​ដូច​របស់​ញ៉ាំ​ចូល ដូចជា ពណ៌​ក្រហម ទឹក​ក្រូច ឬ​ខៀវ​ចាស់។ ក្រហម​ដោយសារ​កូន​ញ៉ាំ​ស្រកានាគ​ក្រហម ទឹក​ក្រូច​ដោយ​សារ​កូន​ញ៉ាំ​ការ៉ុត បៃតងដោយសារ​កូន​ញ៉ាំ​បន្លែ​បៃតងច្រើន។

៥. លាមកទារករាក ពណ៌លឿងត្នោត

កូន​រាក លាមក​មាន​ទឹក​ច្រើន​ជាង​កាក ហើយ​ហៀរ​ច្រើន​ជាប់​នឹង​គូទ​កូន។ វា​អាច​មាន​ពណ៌​លឿង បៃតង ឬ​ត្នោត ជ្រាប ឬ​ហៀរ​ចេញ​តាម​កន្ទប។
យក​កូន​ទៅ​ពេទ្យ​ភ្លាម បើ​សិន​កូន​មាន​អាយុ ៣ ខែ ឬ​តិច​ជាង​នេះ និង​រាក​លើស​ពី ២ ថ្ងៃ។ ទារក​អាយុ​កាន់​តែ​តិច ហើយ​បើ​រាក​កាន់​តែ​ញឹក ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ទឹក​កាន់​តែ​ខ្លាំង។ មិន​ត្រូវ​ផ្ដល់​ថ្នាំ​បំបាត់​រាក​ដល់​កូន​ឡើយ លុះ​ត្រា​តែ​ពេទ្យ​ចេញ​វេជ្ជបញ្ជា។ ម្យ៉ាង​ទៀត បើ​សិន​កូន​រាក​មាន​លាយ​ឈាម ឬ​សម្បោរ ក៏​ត្រូវ​យក​កូន​ទៅ​ពេទ្យ​ភ្លាម​ដែរ។

ពណ៌លាមក

៦. លាមកទារកក្ដៀនរឹង ស្ងួត ពណ៌ត្នោត

បើ​សិន​លាមក​កូន​អ្នក រឹង ដុំ​កង់ៗ​ដូច​គ្រាប់​ឃ្លី មាន​ន័យ​ថា កូន​ទល់​លាមក ឬ​ក្ដៀន​ហើយ។ ពេល​បត់​ជើង កូន​នឹង​ខំ​ប្រឹង មុខ​ឡើង​ក្រហម និង​មាន​អារម្មណ៍​ឈឺ​ចាប់​ត្រង់​រន្ធ​គូទ។ ជា​ទូទៅ លាមក​កូន​អាច​មាន​លាយ​ឈាម​តិចៗ​ដោយសារ​ការ​ដាច់​រហែក​រន្ធ​គូទ ពេល​ប្រឹង​ជុះ។ លាមក​ក្ដៀន មាន​កង់​មួយ​ដុំ ឬ​ពីរ​ដុំ មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ តែ​បើ​កូន​ជុះ​ក្ដៀន​មាន​លើស​ពី ៣ កង់ (ឬ​បើ​ឃើញ​មាន​ជាប់​ឈាម​តិចៗ) ត្រូវ​យក​កូន​ទៅ​ពេទ្យ។ ជា​ទូទៅ ការ​ទល់​លាមក កើត​ឡើង​លើ​ទារក​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង ឬ​វា​ជា​សញ្ញា​ប្រាប់​ថា ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​បញ្ហា។

៧. លាមកទារកពណ៌បៃតងចាស់

បើ​សិន​យើង​ឲ្យ​កូន​ញ៉ាំ​អាហារ​បំប៉ន (ឬថ្នាំ) ​ជាតិ​ដែក លាមក​កូន​អាច​មាន​ពណ៌​បៃតង​ចាស់ ឬ​ស្រដៀង​ខ្មៅ។ វា​ជា​ករណី​ធម្មតា ទោះ​លាមក​ពណ៌​បែប​នេះ​មិន​កើត​ឡើង​ញឹកញាប់​ក៏​ដោយ។ លាមក​កូន​ប្រែ​ពណ៌​បែប​នេះ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​កូន​ក៏​មិន​មាន​បញ្ហា​ដែរ។ បើ​សិន​លាមក​កូន មាន​ពណ៌​ខ្មៅ​ដូច​ជ័រ​កៅស៊ូ ហើយ​កូន​មិន​បាន​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​ទេ ត្រូវ​យក​កូន​ទៅ​ពេទ្យ ដើម្បី​បញ្ជាក់​ថា កូន​មិន​មាន​បញ្ហា​ហូរ​ឈាម​ក្រពះ​ពោះវៀន។

៨. លាមកទារកពណ៌បៃតងខ្ចី

បើ​លាមក​កូន​មាន​ពណ៌​បៃតង​ស្រាល ហើយ​មាន​ពពុះៗ​នៅ​ជាប់​នឹង​កន្ទប ស្រដៀង​ស្លែ អាច​ដោយសារ​កូន​បៅ​ទឹក​ដោះ​ដើម​ទី (Foremilk) ច្រើន​ពេក (ទឹក​ដោះ​មាន​កាឡូរី​ទាប​ដែល​កូន​បៅ​ចេញ​ភ្លាមៗ រាល់​ពេល​បំបៅ) និង​បៅ​ទឹក​ដោះ​ចុង​ទី (Hindmilk) មិន​គ្រប់​គ្រាន់ (ទឹក​ដោះ​សម្បូរ​ជាតិ​ខ្លាញ់ និង​សារធាតុ​ចិញ្ចឹម ដែល​ចេញ​ពេល​ទឹក​ដោះ​ជិត​អស់ រាល់​ពេល​បំបៅ)។ វា​ក៏​ដោយសារ​យើង​បំបៅ​កូន​មិន​បាន​យូរ​គ្រប់​គ្រាន់ រាល់​ពេល​បំបៅ​ម្ដងៗ។ ដំណោះ​ស្រាយ គឺ​ពេល​ចាប់​ផ្ដើម​បំបៅ​ដោះ ត្រូវ​ឲ្យ​កូន​បៅ​ដោះ​ខាង​ណា​ដែល​កូន​បៅ​ចុង​ក្រោយ។ ព្យាយាម​ឲ្យ​កូន​បៅ​ដោះ​ម្ខាង​ឲ្យ​អស់​ទឹក​ដោះ​សិន ចាំ​បន្ត​ឲ្យ​កូន​បៅ​ដោះ​ម្ខាង​ទៀត។

៩. លាមកទារកលាយឈាម

ជា​លាមក​រឹង មាន​លាយ​ឈាម ឬ​សម្បោរ។ ឈាម​ក្រហម​ស្រាល​លើ​លាមក​ទារក អាច​បញ្ជាក់​ថា កូន​មាន​ការ​ដាច់​រហែក​រន្ធគូទ ពេល​ជុះ។
ឈាម​ក្រហម​ស្រាល​លើ​លាមក​ទារក មាន​មូល​ហេតុ​ផ្សេងៗ​គ្នា ប៉ុន្តែ​ត្រូវ​យក​កូន​ទៅ​ពេទ្យ​ភ្លាម បើ​សង្កេត​ឃើញ៖
– លាមក​ធម្មតា​ជាប់​ជាមួយ​ឈាម​ក្រហម ដែល​ជា​ទូទៅ​ ជា​សញ្ញា​អាលែកហ្ស៊ី​ប្រូតេអ៊ីន​ទឹក​ដោះ
– លាមក​ក្ដៀន​ជាប់​ជាមួយ​ឈាម​ក្រហម ដែល​អាច​ដោយសារ​ការ​ដាច់​រហែក​រន្ធគូទ ឬ​ឫស​ដូង​បាត​តូចៗ។
– រាក​មួល​លាយ​ឈាម​ក្រហម ដែល​ជា​សញ្ញា​ថា​មាន​ការ​ឆ្លង​បាក់តេរី។

ពេល​មាន​ឈាម​ក្រមៅ​ក្នុង​កន្ទប ដែល​ជា​ទូទៅ​ឈាម​តិចៗ​ដូច​គ្រាប់​ល្ង អាច​ដោយសារ​ទារក​បៅ​ដោះ​ម្ដាយ លេប​ទាំង​ឈាម​ជាប់​លើ​ក្បាល​ដោះ​ម្ដាយ​ដែល​ដាច់​រលាត់ ពេល​បំបៅ។ ករណី​នេះ កុំ​បារម្ភ មិន​មាន​បញ្ហា​នោះ​ទេ។ ប៉ុន្តែ គួរ​យក​កូន​ទៅ​ពេទ្យ ដើម្បី​ពិនិត្យ​ឲ្យ​ច្បាស់​ថា វា​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ ដូចជា បញ្ហា​ហូរ​ឈាម​ក្នុង​ពោះវៀន​របស់​ទារក។

១០. លាមកទារកពណ៌ខ្មៅ

លាមក​ខ្មៅ​លាយ​ឈាម គឺ​ជា​លាមក​រឹង​ពណ៌​ខ្មៅ​មាន​លាយ​ឈាម​ដែល​ហូរ​ចូល​ក្នុង​ក្រពះ​ផ្នែក​ខាង​លើ។បើ​សិន​វា​មិន​មែន​ជា​អាចម៍ព្រៃ​ទេ (លាមក​ដែល​ទារក​ជុះ​ក្រោយ​សម្រាល​បាន​ពីរ​បី​ថ្ងៃ​ដំបូង) ត្រូវ​យក​កូន​ទៅ​ពេទ្យ​ភ្លាម។

១១. លាមកទារកពណ៌សស្លែត

អាច​សញ្ញា​ថ្លើម ឬ​​ថង់​ទឹក​ប្រមាត់ មាន​បញ្ហា។ ទឹក​ប្រមាត់ មាន​តួនាទី​ជួយ​រំលាយ​អាហារ ហើយ​ថ្លើម​ជា​អ្នក​ផលិត រួច​​រក្សា​​ទុក​ក្នុង​ថង់​ទឹ​កប្រមាត់។ លាមក​ទារក មាន​ពណ៌​ធម្មតា ក៏​ដោយសារ​ទឹក​ប្រមាត់​ដែល​បញ្ចេញ​អំឡុង​ពេល​រំលាយ​អាហារ​ផង​ដែរ។ បើ​សិន​ថ្លើម​ទារក​មិន​ផលិត​ទឹក​ប្រមាត់ ឬ​បើ​សិន​ស្ទះ​ទឹក​ប្រមាត់ នោះ​លាមក​ទារក​នឹង​មាន​ពណ៌​ស។ លាមក​ពណ៌​ស ជា​ករណី​កម្រ​បំផុត ប៉ុន្តែ​បើ​កូន​មាន​លាមក​ស ត្រូវ​យក​កូន​ទៅ​ពេទ្យ​ភ្លាម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 17/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x