home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Thalassemia ជាជំងឺតំណពូជ កូនឆ្លងពីម្តាយឪពុក តែកើតហើយត្រូវព្យាបាល ១ ជីវិត

Thalassemia ជាជំងឺតំណពូជ កូនឆ្លងពីម្តាយឪពុក តែកើតហើយត្រូវព្យាបាល ១ ជីវិត

Thalassemia ជាជំងឺគ្រាប់ឈាមក្រហមពីកំណើត ឬហៅម្យ៉ាងទៀតថា ជាជំងឺតំណពូជពីឪពុក ឬម្តាយ ឬអាចទាំងម្តាយទាំងឪពុកដែលមានជំងឺនេះ រួចបន្តទៅកូន ដែលធ្វើឲ្យរាងកាយមានអេម៉ូក្លូប៊ីនតិចជាងធម្មតា ដែលមិនអាចដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយបាន។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិបានពន្យល់ថា ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើទាំង២នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។ ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។

លោក​វេជ្ជបណ្ឌិត​ថា នៅ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ​ដែល​ពី​មុន​មាន​អត្រា​កើត Thalassemia ច្រើន តែ​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះវិញ ដោយសារ​តែ​មានគោល​នយោបាយ​ជាតិ គឺ​រាល់​ពេល​​ដែល​​ស្ត្រី និង​​បុរស​​រៀបការ ឬ​​មាន​​គម្រោង​​យក​​កូន គឺ​តម្រូវ​ឲ្យធ្វើ​តេស្ត​ទាំង ២នាក់ រក​ជំងឺ Thalassemia។ “ការ​​ដែល​​អ្នក​​ទាំង ២ មាន​​ផ្ទុក​​ជំងឺ Thalassemia មិន​​មែន​​មាន​ន័យ​ថា អ្នក​ទាំង​២ មិន​អាច​រៀបការ​ជាមួយគ្នា​បាន​នោះ​ទេ គ្រាន់​តែ​ឲ្យ​អ្នក​ទាំង២ មាន​ផែនការ​មាន​កូន ដោយ​រាល់​ពេល​មាន​ផ្ទៃពោះ ត្រូវ​ធ្វើ​តេស្ត​កូន​ក្នុង​ផ្ទៃ បើ​កូន​មាន​ជំងឺ​នេះ​ដែរ តម្រូវ​ឲ្យ​យក​ចេញ ផ្ទុយទៅ​វិញ បើ​កូន​ល្អ មិន​មាន​ជំងឺ Thalassemia ទេ អាច​ទុក​បាន​ធម្មតា”។​

មានវិធីដឹងថាកូនក្នុងផ្ទៃមានជំងឺ Thalassemia ឬអត់ទេ? លោកវេជ្ជបណ្ឌិតឆ្លើយតបថា យើងអាចដឹងថា ក្នុងផ្ទៃមានជំងឺ Thalassemia នេះ ឬអត់ ដោយការបូមទឹកភ្លោះយកទៅពិនិត្យ នៅក្នុងអំឡុងត្រីមាសទី ១២-១៥ សប្តាហ៍។ បើសិនជាពិនិត្យឃើញថា កូនក្នុងផ្ទៃកើតជំងឺ Thalassemia ក្នុងកម្រិតធ្ងន់ នោះក្រុមគ្រូពេទ្យមិនឲ្យឪពុកម្តាយបន្តទុកកូននោះក្នុងផ្ទៃនោះទេ ព្រោះពេលកូនកើតមកឈឺវេទនាណាស់ ត្រូវការព្យាបាល ១ ជីវិត ហើយចំណាយថវិកាក៏ច្រើន។

រោគសញ្ញាជំងឺ Thalassemia រួមមាន៖

– ស្លេកស្លាំង
– អស់កម្លាំង
– ខ្សោយ
– ស្បែកលឿង
– លូតលាស់យឺត
– បាត់បង់ចំណង់អាហារ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 19/10/2020
x