ឲ្យតែឮពាក្យថាបាក់តេរីគ្នាយើងច្បាស់ជានាំគ្នាភិតភ័យ ខ្លាចឆ្លងរាលដាលប៉ះពាល់សុខភាព និងរាងកាយ ប៉ុន្តែថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងណែនាំបាក់តេរី ២ ប្រភេទឲ្យគ្នាយើងបានស្គាល់ នោះគឺ Prebiotics និង Probiotics។
ឲ្យតែឮពាក្យថាបាក់តេរីគ្នាយើងច្បាស់ជានាំគ្នាភិតភ័យ ខ្លាចឆ្លងរាលដាលប៉ះពាល់សុខភាព និងរាងកាយ ប៉ុន្តែថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងណែនាំបាក់តេរី ២ ប្រភេទឲ្យគ្នាយើងបានស្គាល់ នោះគឺ Prebiotics និង Probiotics។

គ្រប់បាក់តេរី មិនមែនសុទ្ធតែអាក្រក់ទេ បាក់តេរីទាំងពីរប្រភេទនេះ មានសារៈសំខាន់ណាស់សម្រាប់ជំនួយរាងកាយមនុស្ស ជាពិសេសអូនតូចៗ។ កុំឲ្យឆ្ងល់ច្រើន អានអត្ថបទនេះនឹងដឹងហើយ។
១- តើ Prebiotics និង Probiotics ជាអ្វី?
Probiotics ជាបាក់តេរីល្អជួយប្រយុទ្ធប្រឆាំងការរីកលូតលាស់នៃបាក់តេរីអាក្រក់នៅក្នុងពោះវៀនមនុស្ស ឯ Prebiotics ទម្រង់ពិសេសមួយនៃកាបូអ៊ីដ្រាត ជាអាហារសម្រាប់ Probiotics។ ហេតុនេះបើគ្មាន Prebiotics ទេ នោះ Probiotics ក៏មិនអាចរស់រានបានដែរ ដោយសារតែគ្មានថាមពល និងអាហារបំប៉នគ្រប់គ្រាន់។
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Reading ចក្រភពអង់គ្លេស ធ្វើឡើងតាមរយៈបែងចែកបុរស ៨ នាក់ជា ២ ក្រុម ដោយចែករបបអាហារជាពពួក Probiotics ទៅក្រុមទី១ និងរបបអាហារ Prebiotics ទៅក្រុមទី២ និងពិនិត្យលាមកជារៀងរាល់ថ្ងៃដើម្បីរកមើលការផ្លាស់ប្ដូរនៃចំនួនបាក់តេរីល្អ។
ជាលទ្ធផលរកឃើញថា ក្រុមទី២ដែលញ៉ាំរបបអាហារពពួក Prebiotics សម្បូរទៅដោយបាក់តេរីល្អច្រើន ខណៈក្រុមទី១ ឃើញមានបាក់តេរីល្អតិចតួចប៉ុណ្ណោះ ជាហេតុនាំឲ្យគ្រូពេទ្យ និងអ្នកឯកទេសខាងផ្នែកសុខភាពគាំទ្ររបបអាហារពពួក Probiotics និង Prebiotics ព្រោះមានសារៈសំខាន់ដូចគ្នាសម្រាប់សុខភាពពោះវៀន។
២- តើពពួកអាហារសម្បូរសារធាតុ Prebiotics មានអ្វីខ្លះ?
Prebiotics មានច្រើនប្រភេទ ប៉ុន្តែការសិក្សាភាគច្រើនផ្តោតលើតែ ៣ ប្រភេទធំៗប៉ុណ្ណោះរួមមាន៖
– ប្រភេទ Inulin មានក្នុងខ្ទឹមស សារាយ ខ្ទឹមបារាំង និងដើមខ្ទឹម។
– ប្រភេទ Fructooligosaccharides (Oligofructose ឬ FOS) សម្បូរក្នុងផ្លែប៊ើរី សារាយសមុទ្រ ផ្លែចេក ខ្ទឹមបារាំង និងខ្ទឹមស។
– ប្រភេទ Galactooligosaccharides (Oligogalactos ឬ GOS) សម្បូរក្នុងពពួកសណ្តែក ដូចជា សណ្ដែកខៀវ សណ្តែកហោឡាំតាវ ជាដើម។
ក្រៅពីនេះ Prebiotics ក៏គេឃើញមាននៅក្នុងគ្រាប់ធញ្ញជាតិ និងទឹកដោះម្តាយផងដែរ ជាហេតុបំបៅអូនៗដោយទឹកដោះម៉ាក់ៗ មានសារៈសំខាន់ណាស់ជួយដល់ប្រពន្ធ័រំលាយអាហាររបស់អូនៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Prebiotics: How to feed your family’s friendly gut flora http://www.parentingscience.com/prebiotics.html Accessed March 8, 2017
The Best Prebiotic Foods and Why You Need Them https://epigeneticlabs.com/best-prebiotic-foods/ Accessed March 8, 2017
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ