របួសខាងក្នុង
ការខូចខាតណាមួយពាក់ព័ន្ធនឹងលលាដ៍ក្បាល សរសៃឈាមក្នុងក្បាល ក្បាល និងខួរក្បាលត្រូវបានចាត់ទុកថាជាស្ថានភាពគំរាមកំហែងអាយុជីវិតដែលទាមទារជំនួយសង្គ្រោះបន្ទាន់។ ឳពុកម្តាយមិនគួរព្យាយាមព្យាបាលដោយខ្លួនឯងឡើយនៅក្នុងស្ថានភាពទាំងនេះ។ក្មេងរងគ្រោះរបួសខាងក្នុងក្បាលអាចត្រូវការឆ្លងកាត់ ការជួយសង្គ្រោះឲ្យដឹងខ្លួឡើងវិញ និងការវះកាត់។
បញ្ជូនកូនទៅមន្ទីរពេទ្យបើ៖
– កូនអាយុក្រោម ១ ឆ្នាំ
– របួសចំហរមុខធំ
– ឈាមហូរមិនឈប់
– កូនក្អួតច្រើនដង
– កូនមិនព្រមឈប់យំអស់ពេលលើសពី ១០ នាទី
– កូនធ្លាក់ពីកម្ពស់ពី ០,៩ ម៉ែត្រ និងខ្ពស់លើសនេះ
– កូនជួបប្រទះនូវការឈឺក្បាល ឈឺកញ្ចឹងក ព្រិលភ្នែក មើលឃើញបែងភាគជាពីរ ឬមានការពិបាកក្នុងការនិយាយ
– ដាស់កូនមិនភ្ញាក់
ការបង្ការរបួសក្បាលចំពោះកុមារ
– តាមឃ្លាំមើលដិតដល់ទៅលើកុមារដែលទើបតែចាប់ផ្តើមវារ ឬឈរ។
– ធ្វើវាឲ្យក្លាយជាកាតព្វកិច្ចសម្រាប់កូនយើងក្នុងការពាក់មួកការពារក្បាល ខណៈដែលកំពុងជិះកង់ ជិះស្គី ជិះស្បែកជើងមានកង់រំអិល ឬជិះជាមួយមិត្តភ័ក្តរបស់ពួកគេ។
– ប្តូរកម្រាលទ្រនាប់ដោយកម្រាលទ្រនាប់មិនរអិល ជាពិសេសនៅបង្គន់ និងកន្លែងងូតទឹក។