backup og meta

កូនតូចៗឡើងកន្ទួលលើស្បែក រួមជាមួយសញ្ញាប៉ុន្មាន​នេះ ម៉ាក់ប៉ាត្រូវឈប់ឲ្យម៉ឹមទឹកដោះគោ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 07, 2020

    កូនតូចៗឡើងកន្ទួលលើស្បែក រួមជាមួយសញ្ញាប៉ុន្មាន​នេះ ម៉ាក់ប៉ាត្រូវឈប់ឲ្យម៉ឹមទឹកដោះគោ

    អ្នក​ណា​ក៏​ដឹង​ដែរ​ថា អា​អូន​តូច​ទាម​ទារ​ឲ្យ​មាន​ការ​ថែ​ទាំ​ខ្លាំង​ពី​ម៉ាក់​ប៉ា ឬ​អ្នក​មើល​ថែ ព្រោះ​ក្មេង​នៅ​តូច​អាច​ឆាប់​ឆ្លង ឬ​កើត​ជំងឺ​ផ្សេង​ៗ មិន​ថា ជំងឺ​នោះ​ស្រាល ឬ​ជំងឺ​ធ្ងន់ធ្ងរ​ទេ។ ក្នុង​នោះ ស្បែក​របស់​កុមារ​ក៏​ឆាប់​មាន​បញ្ហា​កើត​ឡើង​ដែរ ហើយ​វា​អាច​បង្ក​ឡើង​ដោយ​បញ្ហា​សាមញ្ញ​មួយ តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍។

    លោក​វេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន​ នៃ​មន្ទីរ​សម្រាក​ព្យាបាល Maxi Care បាន​ឲ្យ​ដឹង​ថា ការ​ដែល​អា​អូន​តូច​ៗ​មាន​បញ្ហា​នៅ​ស្បែក​ដូច​ជា ឡើង​កន្ទួល​ក្រហម នៅ​លើ​មុខ ថ្ពាល់​គឺ​អាច​បណ្ដាល​មកពីក្មេងនោះ​មាន​បញ្ហា​អាលែកហ្សី​ជាមួយ​ទឹក​ដោះ​គោ ដែល​កំពុង​ញ៉ាំ​នោះ​ហើយ។ ក្រៅ​ពី​មាន​បញ្ហា​លើ​ស្បែក អា​អូន​អាច​ចេញ​សញ្ញា​រួម​ផ្សំ​មួយ​ចំនួន​ដែល​ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ដូចជា៖

    – មួរ​ម៉ៅ​ច្រើន

    – យំ​ច្រើន

    – ហើម​ពោះ

    -​ ឆ្អល់ ឬ​ឈឺ​ពោះ

    – ចង្អោរ

    លើស​ពី​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ នៅ​ពេល​ដែល​អា​អូន​តូច​ៗ​អាលែកហ្សី​នឹង​ទឹក​ដោះ​គោ វា​ក៏​ងាយ​នឹង​ធ្វើ​ឲ្យ​អា​អូន​កើត​រាក​រូស​ដែរ។

    វេជ្ជបណ្ឌិតរូបនេះ​ បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​កូន​មាន​រាក​ផង ចេញ​រោគ​សញ្ញា​ខាង​លើ​នេះ​ផង ម៉ាក់ប៉ា​មិន​ត្រូវ​ផ្ដល់​ថ្នាំ​ផ្ដេសផ្ដាស​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ គឺ​ត្រូវ​នាំ​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​បើ​កូន​អាលែកហ្ស៊ីនឹង​ទឹក​ដោះ​គោ​អ៊ីចឹង គឺ​ត្រូវ​តែ​ប្ដូរ​ទឹក​ដោះ​គោ ​ឲ្យ​កូន​បៅទឹកដោះពពែ ឬទឹកសណ្តែកវិញ ព្រោះ​បើ​បន្ត​ឲ្យ​កូន​បៅ​អាច​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម