បើជំងឺឫសដូងបាតរបស់កូន មិនបង្ហាញថាបានធូរស្បើយ បន្ទាប់ពីព្យាបាលរយៈពេល ១៤ថ្ងៃរួច ឬមានឈាមហូរច្រើន ត្រូវរកជំនួយពីពេទ្យជាបន្ទាន់។
៥- ផ្លាស់ប្តូរទម្លាប់រស់នៅ
– ត្រូវប្រុងប្រយ័ត្នឲ្យច្រើនចំពោះរបបអាហារកូន ព្រោះ ឫសដូងបាត កើតឡើងនៅពេលក្មេងមិនសូវញ៉ាំអាហារមានជាតិសរសៃ។ រោគសញ្ញាដំបូងរបស់ជំងឺ ភាគច្រើនទល់លាមក ពិបាកបន្ទោបង់ និងបត់ជើងធំប្រើពេលយូរ។
– បន្ថែមបន្លែ ផ្លែឈើ ឲ្យកាន់តែច្រើនក្នុងរបស់អាហារប្រចាំថ្ងៃ ដូចជា អង្ករសម្រូប និងគ្រាប់ធញ្ញជាតិចម្រុះ (Cereal) គឺសុទ្ធតែអាចជួយសម្រួលបញ្ហាឫសដូងបាតបាន។
– ត្រូវប្រាកដថា កូនបានផឹកទឹកគ្រប់គ្រាន់ ដោយកម្រិតណែនាំឲ្យញ៉ាំទឹកចំពោះក្មេងៗ គឺ ១,៥ លីត្រ/ថ្ងៃ។
– ប្រាប់ឲ្យកូនអ្នកប្រើបន្ទប់ភ្លាមនៅពេលចង់បត់ជើង ព្រោះការទប់លាមក នឹងធ្វើឲ្យជំងឺឫសដូងបាតកាន់តែធ្ងន់ធ្ងរ។