– អ្នកគិតថាកូនអ្នកមានរបួសរធ្ងន់ធ្ងរ
– កូនអ្នកបានហូរឈាមលើសពី ១០ នាទី
– កូនអ្នកមានការហូរឈាមនៅតាមទ្វារមាស
– របួសរបស់កូនអ្នកបណ្តាលមកពីវត្ថុមុតស្រួត។
– កូនរបស់អ្នកមានរបួសដែលតម្រូវឲ្យមានការដេរ។
– កូនអ្នកធ្លាប់មានការហើម និងឈឺចាប់។
– កូនអ្នកមានការឈឺនៅពេលនោម ពិបាកនោម និង / ឬមាននោមមកមានឈាម។
– កូនអ្នកមានការឈឺចាប់ខ្លាំង
– កូនអ្នកមានអាយុតិចជាង ១ ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
៤- ការថែរក្សារបួសស្រាលនៅផ្ទះ
យើងព្យាបាលនៅផ្ទះលើការហូរឈាមតិចតួចដោយប្រើបង់រុំសង្កត់រយៈពេល ១០ នាទី។ ដើម្បីសម្អាតកន្លែងរបួសយើងត្រូវលាងសម្អាតវាជាមួយនឹងសាប៊ូ និងទឹករយៈពេល ៥នាទី។ ដើម្បីកាត់បន្ថយការហើម យើងត្រូវស្អំទឹកកករយៈពេល ២០នាទី ឬតិចជាងនេះអាស្រ័យទៅលើស្ថានភាពកូន។ សម្រាប់ថ្នាំបំបាត់ការឈឺចាប់ យើងអាចប្រើថ្នាំប៉ារ៉ា ឬថ្នាំអ៊ីប៊ុយប្រូហ្វេនដោយផ្អែកលើការណែនាំឲ្យប្រើ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕