ការធ្លាក់ឈាមអំឡុងពេលពពោះ ទោះជាក្នុងរូបភាពណាក៏ដោយ ម៉ាក់ៗត្រូវតែប្រយ័ត្ន ព្រោះវាអាចជាសញ្ញាអាសន្ន ឬភាពមិនប្រក្រតីណាមួយនៃគភ៌។ ការដឹងពីសញ្ញាគ្រោះថ្នាក់នៃការធ្លាក់ឈាមបានទាន់ពេល ធ្វើឲ្យមានសុវត្ថិភាពទាំងម្តាយទាំងកូន។
ការធ្លាក់ឈាមអំឡុងពេលពពោះ ទោះជាក្នុងរូបភាពណាក៏ដោយ ម៉ាក់ៗត្រូវតែប្រយ័ត្ន ព្រោះវាអាចជាសញ្ញាអាសន្ន ឬភាពមិនប្រក្រតីណាមួយនៃគភ៌។ ការដឹងពីសញ្ញាគ្រោះថ្នាក់នៃការធ្លាក់ឈាមបានទាន់ពេល ធ្វើឲ្យមានសុវត្ថិភាពទាំងម្តាយទាំងកូន។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានរៀបរាប់ថា ការធ្លាក់ឈាមពេលពពោះ គឺជាក្តីបារម្ភរបស់ម៉ាក់ៗ ដែលភាគច្រើនកើតឡើងនៅត្រីមាសទី១ នៃការមានគភ៌។ ការធ្លាក់ឈាមក្នុងត្រីមាសដំបូងនេះ លោកវេជ្ជបណ្ឌិតថា មានច្រើនប្រភេទណាស់ ពេលខ្លះមានធ្លាក់ឈាមរាវៗពណ៌ក្រហម ឬក្រម៉ៅលាយជាមួយទឹករម្អិល ជួនកាលមានធ្លាក់ឈាមកកដុំៗ។
ទោះបីជាសណ្ឋាននៃការធ្លាក់ឈាមនោះប្រភេទណាក៏ដោយ ស្រីៗយើងចាំបាច់ត្រូវទៅជួបគ្រូពេទ្យផ្នែកសម្ភពជាបន្ទាន់ ព្រោះវាជាសញ្ញាបញ្ជាក់ប្រាប់ថា គភ៌អាចមានបញ្ហាអ្វីមួយ ដែលករណីខ្លះម៉ាក់ៗមានធ្លាក់ឈាមលាយជាមួយអាការៈផ្សេងៗទៀត ដូចជា ឈឺពោះតិចឬខ្លាំង ចុករួយចង្កេះ អស់កម្លាំង ជាដើម។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។
អត្ថបទពាក់ព័ន្ធ៖

ចំពោះមូលហេតុនៃការធ្លាក់ឈាមនៅពេលគភ៌អាយុតិចជាង ៣ ខែនេះ លោកវេជ្ជបណ្ឌិត ថា ទី១ ដោយសារតែការកាច់សំបុក ឬការបង្កកំណើតគភ៌ក្នុងស្បូន ដែលករណីធ្លាក់ឈាមនេះស្រដៀងទៅនឹងការមករដូវដែរ តែតាមពិតកូនកាច់សំបុកក្នុងស្បូនសោះ បញ្ហានេះមិនមែនជារឿងគួរបារម្ភនោះទេ។
ទី២ ធ្លាក់ឈាមដោយសារការប៉ះទង្គិច ឬកកិតមាត់ស្បូន នៅពេលរួមភេទ និងការពិនិត្យមាត់ស្បូន បញ្ហានេះបើយើងប្រហែស ឬនៅតែបន្តធ្វើសកម្មភាពទាំងនោះវាប៉ះពាល់ដល់គភ៌។ ចំណែកករណីធ្លាក់ឈាមចុងក្រោយគ្រោះថ្នាក់បំផុត ដោយសារតែវាជាសញ្ញានៃការរលូតកូន របេះសុកពីមាត់ស្បូន កូនក្រៅស្បូន ឬកូនពង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
13/07/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ