backup og meta

រឿងត្រូវប្រយ័ត្នពេលពពោះ បើស្រីៗមានធ្លាក់ឈាម មកពីបញ្ហាទាំងនេះ

រឿងត្រូវប្រយ័ត្នពេលពពោះ បើស្រីៗមានធ្លាក់ឈាម មកពីបញ្ហាទាំងនេះ

ការ​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ ទោះ​ជា​ក្នុង​រូបភាព​ណា​ក៏​ដោយ ម៉ាក់ៗ​ត្រូវ​តែ​ប្រយ័ត្ន ព្រោះ​វា​អាច​ជា​សញ្ញា​អាសន្ន ឬភាព​មិន​ប្រក្រតី​ណាមួយ​នៃ​គភ៌។​ ការ​ដឹងពី​សញ្ញា​គ្រោះថ្នាក់នៃការធ្លាក់​ឈាម​បាន​ទាន់ពេល ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​រៀប​រាប់​ថា ការ​ធ្លាក់​ឈាម​ពេល​ពពោះ គឺ​ជា​​ក្តី​បារម្ភ​របស់​ម៉ាក់ៗ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ត្រីមាស​ទី១ នៃ​ការ​មាន​គភ៌។ ការ​ធ្លាក់​ឈាម​ក្នុងត្រីមាស​ដំបូង​នេះ លោក​វេជ្ជបណ្ឌិត​ថា មាន​ច្រើន​ប្រភេទ​ណាស់ ពេល​ខ្លះ​មាន​ធ្លាក់​ឈាម​រាវៗ​ពណ៌​ក្រហម ឬ​ក្រម៉ៅ​លាយ​ជាមួយ​ទឹក​រម្អិល ជួនកាល​មាន​ធ្លាក់​ឈាម​កក​ដុំៗ។

ទោះបី​ជា​សណ្ឋាន​នៃ​ការ​ធ្លាក់​ឈាម​នោះ​ប្រភេទ​ណា​ក៏​ដោយ ស្រីៗ​យើង​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ផ្នែក​សម្ភព​ជា​បន្ទាន់ ព្រោះ​វា​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា គភ៌​អាច​មាន​បញ្ហា​អ្វី​មួយ ដែល​ករណី​ខ្លះ​ម៉ាក់ៗ​មាន​ធ្លាក់​ឈាម​លាយ​ជាមួយ​អាការៈ​ផ្សេងៗ​ទៀត ដូចជា ឈឺពោះតិច​ឬ​ខ្លាំង ចុករួយ​ចង្កេះ អស់កម្លាំង ជាដើម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។

អត្ថបទពាក់ព័ន្ធ៖ 

ពពោះ

ចំពោះ​មូលហេតុ​នៃ​ការ​ធ្លាក់​ឈាម​នៅ​ពេល​គភ៌​​អាយុ​តិច​ជាង ៣ ខែនេះ លោក​វេជ្ជបណ្ឌិត ថា ទី១ ដោយសារ​តែ​ការ​កាច់​សំបុក ឬ​ការ​បង្ក​កំណើត​គភ៌​ក្នុង​ស្បូន ដែល​ករណី​ធ្លាក់​ឈាម​នេះ​ស្រដៀង​ទៅ​នឹង​ការ​មក​រដូវ​ដែរ តែ​តាម​ពិត​កូន​កាច់​សំបុក​ក្នុង​ស្បូន​សោះ បញ្ហា​នេះ​មិនមែន​ជា​រឿង​គួរ​បារម្ភ​នោះ​ទេ។

ទី២ ធ្លាក់​ឈាម​ដោយសារ​ការ​ប៉ះទង្គិច ឬ​កកិត​មាត់​ស្បូន នៅ​ពេល​រួមភេទ និង​ការ​ពិនិត្យ​មាត់​ស្បូន បញ្ហា​នេះ​បើ​យើង​ប្រហែស ឬ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ទាំង​នោះ​វា​ប៉ះពាល់​ដល់​គភ៌។ ចំណែក​ករណី​ធ្លាក់ឈាម​ចុង​ក្រោយ​គ្រោះ​ថ្នាក់​បំផុត ដោយសារ​តែ​វា​ជា​សញ្ញា​នៃ​ការ​រលូត​កូន របេះសុកពីមាត់ស្បូន កូន​ក្រៅ​ស្បូន ឬ​កូន​ពង

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម