backup og meta

ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ

ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ

ម៉ាក់​ៗ​ជាច្រើន​ប្រហែល​ជា​ធ្លាប់​ជួប​ហើយ​បញ្ហា​កូន​តូច​ក្អែ ហើយ​អ្នក​ដែល​ត្រៀម​ខ្លួន​ជា​ម៉ាក់​គេ​ក៏​ត្រូវ​ស្វែង​យល់ ដើម្បី​ការពារ​កុំឲ្យ​កូន​មាន​គ្រោះថ្នាក់។ អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ចែក​រំលែក​វិធី​ត្រូវ​ធ្វើ ពេល​កូន​ក្អែ ដើម្បី​ចៀសវាង​ឈ្លក់។

– ពេល​កូន​ក្អែ​មក ​កុំ​ទាន់​លើក​បញ្ឈរ ដាក់​ដេក​ផ្អៀង​ទៅ​ម្ខាង​ឲ្យ​ក្អែ​ចេញ​ឲ្យ​អស់សិន

– រង់ចាំ​ឲ្យ​កូន​ក្អែ​អស់ ចាំ​លើក​បញ្ឈរ​ហើយ​ទះ​ខ្នង

– ពេល​កូន​ក្អែ ក្បាល​ត្រូវ​ដាក់​ឲ្យ​ខ្ពស់​ជាង​គូទ ទើប​ទឹកដោះ​មិន​ដោល​ចេញ​តាម​ច្រមុះ

– ដក​ក្បាល​ដោះ​ជ័រ​ចេញ​ពី​ក្នុង​មាត់ ព្រោះ​នាំឲ្យ​ឈ្លក់

– សង្កេត​មើល ពេល​ណា​ដែល​កូន​ក្អែ ដើម្បី​ត្រៀម​ខ្លួន​ទាន់

– បំបៅ​កូន​រួច​បញ្ឈរ​ទះ​ខ្នង​តិច​ៗ ដើម្បី​ឲ្យ​ទៅ​ដោះ​ធ្លាក់​ចូល​ក្នុង​ក្រពះ​អស់។

អ្នក​គ្រូពេទ្យ​ក៏​បាន​បន្ថែម​ទៀត​ថា ពេល​កូន​ក្អែ​ឈ្លក់​អាច​មាន​គ្រោះថ្នាក់ ប្រសិនបើ​យើង​មិន​បាន​ឃើញ ដោយ​អាច​បណ្ដាល​ឲ្យ​ចូល​ទៅ​ដល់​សួត រហូត​មាន​ការ​កកិត នាំឲ្យ​កូន​ក្អក ហៀរ​សម្បោរ ហត់ ពិបាក​ដកដង្ហើម​ក៏​មាន។

ម្យ៉ាង​ទៀត​ពេល​កូន​ចេះ​ក្រឡាប់ ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្លាំង​ដែរ បើ​ក្រោយ​បៅ​ឆ្អែត​ហើយ កូន​ក្រឡាប់​នឹង​ជួប​បញ្ហា​ដូច​ករណី​កូន​ក្អែ​នេះ​ដែរ។ ដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​មើល​ថែទាំ​កូន​ឲ្យ​បាន​ដិតដល់​ចៀសវាង​បញ្ហា​ដូច​បាន​រៀបរាប់។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម