តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផលពិបាកផ្សេងៗ ក្មេងមានវិបត្តិអូទីស្សឹមជួបប្រទះក្នុងសង្គម

    ផលពិបាកផ្សេងៗ ក្មេងមានវិបត្តិអូទីស្សឹមជួបប្រទះក្នុងសង្គម

    ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​១៦០​នាក់​កើត​មាន អូទីស្សឹម។ អូទីស្សឹម ជា​វិបត្តិ​ប្រព័ន្ធ​ប្រសាទ​ ធ្វើ​ឲ្យ​មុខងារ​រ​លូត​លាស់​​ប្រព័ន្ធប្រសាទ​ចុះ​ខ្សោយ​ បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ខួរ​ក្បាល។ វាកើត​​មាន​​ចំពោះ​ក្មេងៗ​ជា​ច្រើន​ក្នុងជុំ​វិញ​ពិភពលោក។

    នៅ​ថ្ងៃទី០២ ខែ​មេសា ដែល​ជា​ទិវា​យល់ដឹង​ពី​អូទីស្សឹម​ពិភពលោក អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា អូទីស្សឹម​ចាប់ផ្តើម​មាន​ពេល​នៅ​កុមារភាព ហើយ​អាច​មាន​រហូត​ដល់​ពេល​វ័យជំទង់ និង​ពេល​ពេញវ័យតែម្តង។

    អត្ថបទពាក់ព័្ធ៖

    អ្នក​ដែល​​មានវិបត្តិអូទីស្សឹម​នេះ គឺ​ប្រឈម​ផល​វិបាកដូចជា៖

    -ឥរិយាបទក្នុងសង្គមចុះខ្សោយ
    -ការទំនាក់ទំនង​​ និង ភាសាមិនល្អ
    -មានចំណាប់អារម្មណ៍ និងសកម្មភាពតិចតួចដែលមានលក្ខណៈពិសេសសម្រាប់អ្នកមានវិបត្តិអូទីស្សឹម និងមាន​អាកប្បកិរិយា​ច្រំ​ដែល​

    វិបត្តិ​អូទីស្សឹម​មាន​ច្រើន​ប្រភេទ ហើយ​អ្នក​ដែល​កើត​អូទីស្សឹម​សុទ្ធ​តែ​មិន​មាន​រោគ​សញ្ញា​ដូចៗគ្នា​នោះ​ទេ វាអាស្រ័យ​ទៅ​លើ​ហ្សែន និង​បរិស្ថាន​ជុំ​វិញ​ខ្លួន​។ ​រោគ​សញ្ញា​ដំបូង​នៃ​វិបត្តិ​អូទីស្សឹម​ជា​ធម្មតា​លេច​ឡើង​នៅ​ពេល​វ័យ​កុមារ ពោល​គឺ​ពេល​អាយុ​២-៣​ឆ្នាំ។

    អង្គការ​សុខភាព​ពិភពលោក​​ បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ដែល​មាន​វិបត្តិ​អូទីស្សឹម​តែង​ទទួល​រង​នូវ​ការ​មាក់​ងាយ ការ​រើស​អើង និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ សកម្មភាព​បែប​នេះ ដែល​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដែល​មាន​វិបត្តិ​អូទីស្សឹម​ត្រូវ​តែ​បញ្ចប់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 03/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: