backup og meta

សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2022

    សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង

    មិនមែន​តែ​ពិភពលោក​ទេ ស្រុក​ខ្មែរ​ក៏​មាន​កុមារ​កើត អូទីសឹ្សម ច្រើន​ដែរ ម៉ាក់ប៉ា​ត្រូវ​​តែ​​ប្រយ័ត្ន និង​សង្កេត​កូនៗឲ្យមែនទែន។ អូទីសឹ្សម ជាការ​ពិការ​ភាព​លើ​ការ​អភិវឌ្ឍ​ខួរក្បាល ដែល​កើត​ឡើង​លើ​កុមារ​តូចៗ ដែល​ជាទូទៅ​បេប៊ី​លូតលាស់​ធម្មតា​ចាប់​ពី​ ១ឆ្នាំកន្លះ-២ឆ្នាំ បន្ទាប់​មក​គេ​បែរ​ជា​បញ្ឈប់​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​តែម្តងនៅអាយុ ៣ ឆ្នាំ។

    ១- សញ្ញា​សម្គាល់​ក្មេងអូទីសឹ្សម

    ក្មេងអូទីសឹ្សម មិន​អាច​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ ភាគច្រើន​មាន​សញ្ញា​សម្គាល់​ដូច​ខាង​ក្រោម៖

    ​- មិន​មាន​ទំនាក់ទំនងជាមួយ​ឪពុកម្តាយ ឬអ្នកដទៃ

    – គិត​ដដែលៗ អត់​មាន​អី​រីក​ចម្រើន

    – មិន​ចាប់​អារម្មណ៍ ឬ​មិន​មើល​មុខ​មនុស្សជុំវិញ​ខ្លួន

    – ដក​ខ្លួន​ពី​សកម្មភាព​ផ្សេងៗ

    – ពន្យារ​ពេល​ក្នុង​ការ​រៀននិយាយ

    – និយាយ​ពាក្យដដែលៗ

    – រពឹស ឆាប់តូចចិត្ត

    – ហៅ​ឈ្មោះ​ក៏​មិនឆ្លើយ មិន​សើច ឬ​ញញឹម​តប

    – បាត់​បង់​ជំនាញភាសា។

    ២- មូលហេតុ​បង្កឲ្យ​កើតអូទីសឹ្សម

    អ្នក​វិទ្យាសាស្ត្រ​មិនទាន់​ដឹង​មូលហេតុ​ពិត​ប្រាក​ដែល​នាំ​ឲ្យ​កុមារ​កើតអូទីសឹ្សមនៅ​ឡើយ​ទេ តែ​ទោះ​យ៉ាង​វា​ប្រហែល​មក​ពីហ្សែន​ច្រើន​ជាង ក្រៅ​ពីនោះ​មាន​កត្តា​បរិយាកាស​ជុំវិញ ដូចជា​ម៉ាក់ៗ​បាន​ប៉ះពាល់​សារធាតុ​គីមី ឬ​ប្រើ​ពពួកថ្នាំ Valproic acid ឬ Thalidomide (ថ្នាំ​ព្យាបាល​ជំងឺឆ្កួតជ្រូក និង​ថ្នាំ​បំបាត់​ក្អូត) អំឡុង​ពពោះ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣- ការ​ព្យាបាលកុមារកើតអូទីសឹ្សម

    មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​ថា គ្មាន​វ៉ាក់សាំង​ការពារ គ្មាន​វិធី​ព្យាបាល​​ជំងឺ​អូទីស្សឹមនោះទេ ប៉ុន្ដែ​ថ្នាំខ្លះ​អាច​ជួយ​ឲ្យ​មុខងារ​មួយ​ចំនួន​ប្រសើរឡើង។ ដូច្នេះកុមារកើតអូទីហ្សឹមមានតែការ​​ព្យាបាល​ដោយ​ការ​ជំរុញ​ទឹកចិត្ត​ប៉ុណ្ណោះ ហើយ​ត្រូវ​ចំណាយ​ពេល​យូរ និង​បង្រៀន​ដោយអត់​ធ្មត់ខ្លាំងបំផុត។ កុមារ​ប្រភេទនេះ​ឆាប់​ប្រតិកម្ម​ខ្លាំង​ចំពោះ​សំឡេង រសជាតិ រូបរាង ឬក្លិន ដូច្នេះ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ៖

    – បង្រៀន​កូន​ជាពិសេស ដោយ​ប្រើ​ពាក្យ​ងាយៗ

    លើក​ទឹកចិត្ត​ឲ្យកូន​ចេះ​សម្លឹងមុខ

    – ចំណាយ​ពេលនៅ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​បំផុត

    – កុំ​ប្រៀបធៀប​កូន​ជាមួយ​អ្នកដទៃ

    – ប្រើ​រូបភាព​ដើម្បី​ទាក់ទង​ជាមួយកូន។

    ដំបូងៗបើសិន​​ជា​សង្កេតឃើញ​កូនបាត់បង់​សមត្ថភាព​រាងកាយ ភាសា និង​ជំនាញ​ដែល​គេ​គួរ​ចេះ ឬ​ក៏​គេ​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​ផ្សេងៗ ដូច​រៀប​រាប់នៅ​សញ្ញា​សម្គាល់​​ខាង​លើ​នេះ ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំកូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ឆាប់។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    មិនមែន​តែ​ពិភពលោក​ទេ ស្រុក​ខ្មែរ​ក៏​មាន​កុមារ​កើត អូទីសឹ្សម ច្រើន​ដែរ ម៉ាក់ប៉ា​ត្រូវ​​តែ​​ប្រយ័ត្ន និង​សង្កេត​កូនៗឲ្យមែនទែន។ អូទីសឹ្សម ជាការ​ពិការ​ភាព​លើ​ការ​អភិវឌ្ឍ​ខួរក្បាល ដែល​កើត​ឡើង​លើ​កុមារ​តូចៗ ដែល​ជាទូទៅ​បេប៊ី​លូតលាស់​ធម្មតា​ចាប់​ពី​ ១ឆ្នាំកន្លះ-២ឆ្នាំ បន្ទាប់​មក​គេ​បែរ​ជា​បញ្ឈប់​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​តែម្តងនៅអាយុ ៣ ឆ្នាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម