កុមារដែលកើតអូទីស្សឹមទាមទារឲ្យមានការយកចិត្តទុកជាពិសេសពីសំណាក់ឪពុកម្តាយ ដែលកិច្ចការទាំងនោះម៉ាក់ប៉ាមួយចំនួនពិបាកនឹងធ្វើបានណាស់។ បើតាមប្រធានបណ្តាញអូទីស្សឹមកម្ពុជា លោក ចាន់ សារិន អាណាព្យាបាលដែលមានកូនអូទីស្សឹមមានការលំបាកទាំងផ្លូវកាយ ចិត្ត និងពេលវេលា រហូតមានឪពុកម្តាយមួយចំនួនតូចសុខចិត្តលះបង់កូនចោល ឬប្រគល់ទៅឲ្យអង្គការចិញ្ចឹម។
ខាងក្រោមនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់អាណាព្យាបាលដែលមានកូនអូទីស្សឹម ។
កំហុសឆ្គងរបស់អាណាព្យាបាល
១. ខ្វះការទទួលខុសត្រូវដោយបណ្តែតបណ្តោយឲ្យកូនឃ្លាតឆ្ងាយពីសេចក្តីស្រលាញ់របស់ខ្លួន
២. មិនបានចំណាយពេលជាមួយកូន ដោយគិតតែពីអារម្មណ៍ខ្លួនឯង
៣. អស់សង្ឃឹមដោយមានជំនឿថា វាកម្មពាររបស់ខ្លួន ដាក់បន្ទុកលើវាសនា
៤. មិនបានថែកូនឲ្យអស់សមត្ថភាព តែពឹងលើអ្នកបម្រើជាអ្នកអនុវត្ត
៥. បណ្តោយឲ្យកូនលេងសម្ភារៈរហូតដល់បាត់បង់ទំនាក់ទំនងគ្រួសារទាំងស្រុង
៦. ខ្វះការយល់ដឹងពីសង្គម អៀនខ្មាស លាក់បាំងកូន
៧. ខ្វះការពិចារណាឲ្យបានល្អិតល្អន់ ដោយជឿលើសង្គមជាអ្នកកំណត់។
ការទទួលខុសត្រូវរបស់អាណាព្យាបាល
១. យកចិត្តទុកដាក់លើកូនឲ្យដូចខ្លួនឯង ឬជាងខ្លួនឯងបើអាចទៅរួច
២. ចំណាយពេលជាមួយកូនឲ្យបានច្រើនតាមដែលអាចទៅបាន
៣. ផ្តល់សេចក្តីស្រលាញ់ដល់កូនឲ្យបានគ្រប់គ្រាន់
៤. កុំគេចវេះពីការទទួលខុសត្រូវ ដោយពឹងតែលើសមត្ថភាពអ្នកដទៃ
៥. ជួយកូនឲ្យបញ្ចេញសក្តានុពលរបស់ពួកគេ
៦. ដឹងពីទុក្ខលំបាករបស់កូន និងនៅជាមួយគេជាប្រចាំ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕