ក្មេងតូចៗចូលចិត្តញ៉ាំអាហារ ឬចំណីផ្អែមៗណាស់ជាពិសេសការ៉េមតែម្ដង ទាំងឆ្ងាញ់ ទាំងត្រជាក់ ដែលវាពិតជាទាក់ចិត្តកូនមិនខាន។ តែមានចម្ងល់មួយលើកឡើងដោយម៉ាក់ៗថា ការឲ្យកូនញ៉ាំការ៉េមអាចនាំឲ្យផ្ដាសាយអត់?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្មេងតូចៗចូលចិត្តញ៉ាំអាហារ ឬចំណីផ្អែមៗណាស់ជាពិសេសការ៉េមតែម្ដង ទាំងឆ្ងាញ់ ទាំងត្រជាក់ ដែលវាពិតជាទាក់ចិត្តកូនមិនខាន។ តែមានចម្ងល់មួយលើកឡើងដោយម៉ាក់ៗថា ការឲ្យកូនញ៉ាំការ៉េមអាចនាំឲ្យផ្ដាសាយអត់?
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានលើកឡើងថា ការឲ្យកូនញ៉ាំច្រើនលើសកម្រិត គឺអាចជាកត្តានាំឲ្យកូនកើតជំងឺផ្ដាសាយមែន។ លោកបន្តទៀតថា ពពួកវីរុសផ្ដាសាយ ឬផ្លូវដង្ហើមចូលចិត្តសម្ងំកន្លែងត្រជាក់ៗ ដូចនេះពេលកូនញ៉ាំរបស់ត្រជាក់ច្រើនទៅ វីរុសអស់ទាំងនោះទៅលូតលាស់នៅបំពង់ក ហើយនៅពេលណាប្រព័ន្ធភាពស៊ាំចុះខ្សោយ កូននឹងមានកើតផ្ដាសាយតែម្ដង។
មួយវិញទៀត កុមារដែលញ៉ាំការ៉េមរួច មិនបានផឹកទឹក ឬខ្ពុរមាត់អាចកើតជំងឺរលាកបំពង់ក និងឆាប់ខូចធ្មេញជាដើម។ ដូច្នេះហើយម៉ាក់ប៉ាត្រូវចេះកម្រិតពីការញ៉ាំការ៉េម និងត្រួតពិនិត្យនូវម៉ាកសញ្ញា ព្រមទាំងគ្រឿងផ្សំ ទើបកូនមិនមានបញ្ហាសុខភាព។
ក្រៅពីពិនិត្យមើលម៉ាកសញ្ញា កាលបរិច្ឆេទក៏សំខាន់ណាស់ដែរ បើជិត ឬផុតកំណត់គឺមិនល្អចំពោះសុខភាពកូននោះទេ ហើយយកល្អជ្រើសរើសយ៉ាអួឲ្យកូនវិញទើបមានប្រយោជន៍ចំពោះសុខភាពជាង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ