ជំងឺផ្ដាសាយធំ ជាជំងឺផ្លូវដង្ហើមប៉ះពាល់ដល់ច្រមុះ បំពង់ក និងសួត ហើយវាប៉ះពាល់ដល់សុខភាពយើងធ្ងន់ជាងផ្ដាសាយធម្មតា ទាមទារឲ្យមានការពិគ្រោះត្រឹមត្រូវជាមួយពេទ្យទើបជាមកវិញ។ ដូចគ្នាដែរ ក្មេងៗកើតផ្ដាសាយធំ ក៏អាចមានគ្រោះថ្នាក់សុខភាពច្រើនដែរ បើម៉ាក់ប៉ារកវិធីព្យាបាលកូនត្រឹមត្រូវ។
ក្មេងតូចងាយឆ្លងជំងឺផ្ដាសាយធំ ពីមនុស្សនៅជុំវិញខ្លួនណាស់ពិសេសពីមនុស្សពេញវ័យ ឬសមាជិកក្នុងផ្ទះជាដើម។ ជំងឺផ្ដាសាយធំ បើកើតលើក្មេងមានអាយុក្រោម ៥ឆ្នាំ (ពិសេសក្មេងក្រោម២ឆ្នាំ) នឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកភាពធ្ងន់ធ្ងរ ប្រសិនបើពួកគេឆ្លង។
ផ្ដាសាយធំ – ផលប៉ះពាល់
មជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឲ្យដឹងថា ក្មេងៗកើតផ្ដាសាយធំ អាចបណ្ដាលឲ្យ៖
យ៉ាងណាក៏ដោយ ម៉ាក់ប៉ាអាចការពារមិនឲ្យក្មេងៗកើតផ្ដាសាយធំបានដោយការយកកូនទៅទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ វ៉ាក់សាំងផ្ដាសាយធំមិនត្រឹមតែផ្ដល់នូវការការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយផលវិបាកដែលអាចកើតមាន និងកាត់បន្ថយអត្រាឆ្លងជំងឺផ្ដាសាយធំទៅមនុស្សជុំវិញខ្លួនផងដែរ។
ផ្ដាសាយធំ – វ៉ាក់សាំង
អាចចាក់បានចំពោះក្មេងចាប់ពីអាយុ៦ខែឡើងទៅ ហើយមនុស្សធំក៏អាចចាក់វ៉ាក់សាំងនេះការពារខ្លួនបានដែរ៖