សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

កូន​ក្អួត​​ក្នុង​ស្ថានភាពបែបណា​ត្រូវ​យកទៅពេទ្យជាបន្ទាន់?​

កុមារ​ភាគ​ច្រើន​តែងមាន​អាការៈ​​ចង្អោរ​និង​ក្អួត​ម្ដង​ម្កាល​ដែល​ធ្វើ​ឲ្យ​ប៉ាម៉ាក់​​ព្រួយ​បារម្ភ​ តែអាការៈ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ពេក​ទេ។ អ្វីដែល​​ប៉ា​ម៉ាក់​គ្រប់​រូប​គួរ​តែ​ប្រយ័ត្ន គឺ​​ពេល​អាការៈ​ទាំងនេះ​វិវត្ត​​ទៅ​​ជា​ធ្ងន់​ធ្ងរ​។ អត្ថបទពាក់ព័ន្ធ៖ កុំ​ស្លន់​ស្លោ! ពេលកូនក្អួត​ត្រូវ​ដឹង​របៀប​ដោះស្រាយ ១- សញ្ញា​នៃ​ការ​បាត់​បង់​ជាតិ​ទឹក ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​កុមារ ​មិន​ល្អ​ដូច​ជា​មនុស្ស​ធំ​នោះ​ទេ។ សញ្ញា​នៃ​ការ​បាត់​បង់​ជាតិ​ទឹក​មាន​ដូចជា​ល្ហិតល្ហៃ នៅ​មិន​សុខ យំ​មិន​ចេញ​ទឹក​ភ្នែក ខ្លួន​ត្រជាក់ ភ្នែក​រូង នោម​តិច​ និង​ទឹក​នោមមាន​​ពណ៌​ក្រមៅ។ ប៉ាម៉ាក់​ត្រូវ​បង្កើន​ការ​ញ៉ាំ​ទឹក​សម្រាប់​​កូន​ៗ​​ដើម្បី​បង្ការ​បញ្ហា​នេះ ​ទោះ​ជា​ពេល​កូនៗ​ក្អួត​ក៏​ដោយ។ បន្ទាប់​ពី​ក្អួត​ភ្លាម​ៗ​ ប៉ាម៉ាក់​គួរ​ចាប់​ផ្ដើម​ឲ្យកូនញ៉ាំទឹក ឬបន្តក់​ទឹក​ចូលមាត់​​សន្សឹម​ៗ និង​រង់​ចាំ​មើល​ថាកូន​លេប​ចូល​បាន​ប៉ុនណា ​ទើប​បន្ត​ថែម​ម្ដង​បន្តិច​ៗ​​ និងត្រូវ​មើល​បរិមាណ​ទឹក​នោម​ផង។ អត្ថបទពាក់ព័ន្ធ៖  ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច? កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ? ២- ផ្ដល់​អាហារ​រាវ​ៗ បន្ទាប់​ពី​ឈប់​ក្អួត​ហើយ​ ប៉ាម៉ាក់​គួរ​តែ​ចាប់​ផ្ដើម​បញ្ចុក​អាហារ​​​រាវ​ៗ​ក្រៅ​ពី​ទឹក​ដល់​កូនៗ តែ​ត្រូវ​ជ្រើស​រើស​យក​អាហារ​​ដែល​ថ្លា​ៗ​​ដូច​ជា​ស៊ុប​មាន់ ​ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​តាម​ចំណង់របស់​ក្មេង​ ដែល​មាន​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ​និង​ងាយ​ស្រួល​រំលាយ។ ប៉ាម៉ាក់​ត្រូវ​ចាំថា​ មិន​ត្រូវ​ឲ្យ​អាហារ​រឹង​ដែល​ធ្វើ​ឲ្យ​អាការៈ​​កូន​កាន់​តែ​ធ្ងន់ធ្ងរឡើយ។ ៣- ថ្នាំ​សង្កូវ ភាគ​ច្រើន​កុមារ​ដែល​ក្អួត​គឺ​មិន​ត្រូវ​ការ​ថ្នាំ​សម្រាប់​ព្យាបាល​នោះ​ទេ។ ប៉ាម៉ាក់​គ្រាន់តែ​រង់​​ចាំ​ដល់​អាការៈនេះ​​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង​ទៅ​បាន​ហើយ។ មិន​ត្រូវ​ផ្ដល់​ថ្នាំ​ក្អួត​ដល់​កុមារ​នោះ​ទេ​ប្រសិន​បើ​មូលហេតុ​មិន​មែន​មក​ពី​វីរុស​។ ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ​អា​ចបង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ។ ការ​ផ្ដល់​ជាតិ​ទឹក​គឺ​សំខាន់​បំផុត​ក្នុង​ពេល​នេះ​ លើក​លែង​មាន​ការ​ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ។ ៤- ត្រូវ​រក​ពេទ្យ​នៅ​ពេល​ណា? ត្រូវ​ស្វែង​រក​គ្រូពេទ្យ​នៅ​ពេល​៖ ក្អួត​ខ្លាំង មិន​អាច​លេប​ទឹក​បាន បាត់​បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ រវើរវាយ ក្អួត​បែក​ចេញ​ទឹកពណ៌ខៀវ ឬ​ចេញ​ឈាម ក្អួត​ច្រើន​ លើសពី​​មួយ​ថ្ងៃ ឈឺ​ពោះ​ខ្លាំង នៅ​មិន​សុខ​រើ​រុះ​ខ្លាំង កាន់តែ​ត្រូវ​សង្គ្រោះ​​បន្ទាន់​ប្រសិន​បើកូន​​ ​ក្អួត​ខ្លាំង ឈឺ​ក្បាល រឹង​ក​ និង​ស្បែក​ឡើង​រមាស់។ ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពេល​កុមារ​ក្អួត​ម្ដង​ៗ ត្រូវ​រក​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​អាការៈ​មើលទៅ​មិន​ធម្មតា។ អាការៈ​ក្អូត​​គ្រាន់​តែ​ជា​ការៈ​ឈឺ​ពោះ​រាក​​ធម្មតា​ប្រសិន​បើ​កូនយើង​​អាចនៅ​​លេង​ និង​បរិភោគ​អាហារ​បាន​ធម្មតា។ ​យ៉ាង​ណា​ប៉ាម៉ាក់​​ត្រូវ​បង្គាប់​ឲ្យ​កូន​ៗ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ហើយ​ទៅ​រក​គ្រូពេទ្យ​គ្រប់​ពេល​ដែល​សង្ស័យ​ថា​មាន​សញ្ញា​ប្លែក។ អត្ថបទពាក់ព័ន្ធ៖  ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក? រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ ក្មេង​ឈឺ​ល្មមៗ គួរបន្តោងសេរ៉ូម​អត់?​ ប្រយ័ត្ន! បើ​លេប​ថ្នាំ​ជាមួយ​ទឹក​ទាំង​អស់នេះ […]


រោគសញ្ញាទូទៅ

វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ (វីដេអូ)

រឿង​ថែ​ទាំ​កូន ច្បាស់​ជា​មិន​ងាយ​ស្រួល​ទេ ពិសេស​កូនតូច​ៗមិន​ទាន់​គ្រប់​ ៣ ​ឆ្នាំ ពេល​ឈឺ​ម្តង​ៗ។ អូនៗ​តូចៗឧស្សាហ៍​ឈឺ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​នៅ​ខ្សោយ ងាយ​ឆ្លង​ជំងឺ​ណាស់ ពិសេស​រឿង​ផ្តាសាយ តឹងច្រមុះ​នេះ​ឯង អ៊ី​ចឹងហើយ ប៉ាម៉ាក់​ត្រូវ​ដឹង​វិធី​ជួយ​អូនៗ​ពេល​តឹង​ច្រមុះ ព្រោះ​ថា​បើ​មិន​ព្យាបាល​ឲ្យ​បាន​លឿនទេ អាច​វិវត្ត​ទៅ​ជាធ្ងន់បាន។ អត្ថបទ​ពាក់ព័ន្ធ​៖ ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច (វីដេអូ) តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ (វីដេអូ) ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត (វីដេអូ) របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ) ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់? ក្នុង​ករណី​មាន​សំណួរ ឬមន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ការវ៉ាក់សាំងផ្តាសាយសម្រាប់កូន (វីដេអូ)

វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ក៏​អាច​ជួយ​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ។ ជា​ធម្មតា​ជំងឺ​ផ្ដាសាយ​ធំ​ងាយ​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ ក្អក កណ្ដាស់ និង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ហើយ​រោគសញ្ញា​វិញ​មាន​ដូចជា គ្រុន ក្ដៅ​ខ្លួន ហៀរ​សំបោរ ល្ហិតល្ហៃ ឈឺ​បំពង់ក ឈឺ​សាច់ដុំ។ ចុះវ៉ាក់សាំងនេះ អាចចាក់លើកុមារចាប់ពីអាយុប៉ុន្មានឡើងទៅ? អត្ថបទពាក់ព័ន្ធ: របៀបថែទាំកន្លែង​ចាក់​វ៉ាក់សាំង ​កុំឲ្យ​ក្លាយជាដំបៅ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ ឈឺចំថ្ងៃចាក់វ៉ាក់សាំង គួរចាក់ ឬអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង (វីដេអូ)

៣៧ អង្សារសេ ជា​កម្រិត​កម្តៅ​ធម្មតា​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង មិន​ថា ចាស់ ឬ​ក្មេង​នោះ​ទេ តែ​កាលណា​កម្តៅ​ក្នុង​ខ្លួន​លើស​ពី ៣៧ អង្សារសេ ចាត់​ទុក​ថា​ក្តៅ​ខ្លួន​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ ក្មេង​តូចៗ​តែង​មាន​អាការៈ​គ្រុន​ក្តៅ​ជា​ញឹកញាប់ តើ​មក​ពី​​មូលហេតុ​អ្វីខ្លះ​ទៅ? អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ កុំឲ្យក្មេងក្ដៅខ្លួនដល់ប្រកាច់ ត្រូវធ្វើបែបនេះ (វីដេអូ) វិធីសង្គ្រោះបឋម ពេលកូនក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ (វីដេអូ) កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ការម៉ឹមទឹកដោះម្តាយលាយជាមួយទឹកដោះគោ (វីដេអូ)

ការ​លូត​លាស់​របស់​ទារក​មិន​ដូច​គ្នា​ទេ ក្មេង​ខ្លះ​លូត​លាស់​លឿន ក្មេង​ខ្លះ​ទៀត​​លូត​លាស់​យឺត។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​លូត​លាស់​យឺត ឬ​មិន​សូវ​ឡើង​គីឡូ តែង​តែ​ខ្វល់​ខ្វាយ ខំ​រក​វិធី​ផ្សេងៗ​ដើម្បី​កូន​លូត​លាស់​លឿន ក្នុង​នោះ​អ្វី​ដែល​ម៉ាក់ៗ​មួយ​ចំនួន​តែង​តែ​សួរ​ញឹក​ញាប់​នោះ គឺ​កូន​ដែល​ម៉ឹម​ដោះ​ម្តាយ ហើយ​មិន​សូវ​ឡើង​គីឡូ តើ​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​បន្ថែម​បាន​អត់? អត្ថបទពាក់ព័ន្ធ: ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ) បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ វិធីធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់ទារកអាយុ ៦ ខែ (វីដេអូ) នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ? កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ ​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ


រោគសញ្ញាទូទៅ

វិធីសង្គ្រោះបឋម ពេលកូនក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់ (វីដេអូ)

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ ហើយ​រោគ​សញ្ញា​សំខាន់​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត​នោះ គឺ​ការកើនឡើងកម្តៅលើសពី ៣៨ អង្សារសេ។ ចំពោះ​ក្មេង​តូចៗ ទោះ​ជា​ក្តៅ​ខ្លួន​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ កាល​ណា​ក្តៅ​ខ្លួន​ខ្លាំង​អាច​ឈាន​ទៅ​ប្រកាច់​ភ្លាមៗ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ដូច្នេះ​ហើយ​ម៉ាក់ប៉ា ចាំបាច់​ត្រូវ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​មិន​កូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ? វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់ កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ ​ឲ្យ​​​កូន​តូច​ដើរ​ដី​​ជើង​ទទេ អាចឆ្លង​ព្រូន​បាន​យ៉ាង​ងាយ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ ត្រូវប្រយ័ត្នរឿងមួយនេះ! ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ (វីដេអូ)

ក្មេង​តូចៗ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ខ្លាំង​ណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដង​ឯណោះ ដែល​នេះ​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប។ ហេតុ​អ្វី​កូន​ក្មេង​ងាយ​កើត​ផ្តាសាយ ហៀរ​សំបោរ? មាន​វិធី​អ្វីខ្លះ​ដើម្បី​បង្ការ​ពួក​គេ​ពី​ជំងឺ​នេះ?លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា កូន​ក្មេង​កើត​មក​មាន​ប្រព័ន្ធភាព​ស៊ាំ​ខ្សោយ ប្រព័ន្ធ​ការពារ​មិន​ទាន់​បង្កើត​អង់​ទីករ​ប្រឆាំង​​វីរុស​បាន​ច្រើន​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​ដែល​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម មាន​ជំងឺ​ផ្តាសាយ រលាក​បំពង់ក រលាកទងសួត និង​​​សួត​ជាដើម។ ​ អត្ថបទពាក់ព័ន្ធ៖  របៀបបាញ់សេរ៉ូមប្រៃចូលច្រមុះ ពេលកូនផ្តាសាយ (វីដេអូ) ៤ ចំណុច​ងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច (វីដេអូ) ម៉ាក់ប៉ាត្រូវដឹង​រឿង​ទាំងនេះ បើកូនមានជំងឺរលាកទងសួត (វីដេអូ) ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ ខែក្តៅ អូនតូចៗ​ងាយ​នឹង​រលាក​ទង​សួត​ ម៉ាក់ប៉ា​ត្រូវ​ដឹងពី​រោគសញ្ញា​និង​វិធីការពារ លម្អិតខ្ទេច មូលហេតុនៅពីក្រោយជំងឺ​ផ្តាសាយ ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

ពេល​កូន​តូច​ឈាន​ដល់​វ័យ​ចេះ​ក្រឡាប់ ក៏​ជា​ពេល​ដែល​ម៉ាក់​ប៉ា​ចាប់ផ្ដើម​ភ័យខ្លាច​កូន​មាន​គ្រោះថ្នាក់​។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា​កូន​អាយុ​ចាប់ពី ៤ ទៅ ៦ ខែ ឬ​លើស​នេះ​បន្តិចបន្តួច អាចចេះក្រឡាប់​ហើយ តែ​បើ​ក្រឡាប់​យើងមិនបានសង្កេត​មើល​ដិតដល់ នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិតក៏មាន។ – ក្រោយ​ពេល​បៅ​ឆ្អែត បើ​កូន​ក្រឡាប់​នឹង​ធ្វើឲ្យ​តឹង​ពោះ ឬ​ច្រាល​ទឹកដោះ ហើយ​ឈ្លក់​ចូល​សួត​ក៏​មាន​ដែរ – បើ​នៅ​លើ​គ្រែ កូន​អាច​ក្រឡាប់ ២-៣ ត្រឡប់​រហូត​ធ្លាក់​ពី​លើ​គ្រែ​ក៏​មាន – ប្រយ័ត្ន​កូន​ទើប​ចេះ​​​ក្រឡាប់​ទៅ​ប៉ះ​លើ​កន្សែង ភួយ ខ្នើយ ហើយ​មិន​មិន​អាច​ងើប​ក្បាល​រួច បណ្ដាល​ឲ្យ​ថប់​ដង្ហើម – រក​កម្រាល​ទន់​ៗ​មក​ក្រាល កុំឲ្យ​ពេល​កូន​ក្រឡាប់​មិន​បាន ហើយ​បោក​ក្បាល​ផ្នែក​ក្រោយ​ទៅ​នឹង​ផ្ទៃ​រឹង ឬ​បើ​ក្រឡាប់​ផុត​ជ្រុល​ទៅ​មុខ​ខ្លាំង – បើ​កូន​ទើប​ចេះ​ក្រឡាប់​ថ្មី​ៗ ត្បិត​ក្រឡាប់​បាន​មែន តែ​មិន​ទាន់​ចេះ​ដោះ​ដៃ​ចេញ​ពី​ក្រោម​ពោះ – ត្រូវ​ប្រយ័ត្ន​ពេល​គេង​យប់ ព្រោះ​អាច​ចេញ​ក្រៅ​មុង​មូស​ខាំ​ – ការពារ​កុំឲ្យ​មាន​របស់​រឹង​ក្បែរ​ខ្លួន​ពេល​ក្រឡាប់​ទៅ​ប៉ះ​ទង្គិច – នៅ​ពេល​កូន​ចេះ​ក្រឡាប់​ដំបូង​ៗ ពួកគេ​ធ្វើ​វា​ញឹកញាប់​ខ្លាំង​ណាស់ ហើយ​បើ​យើង​ហាមឃាត់​កូន​ប្រាកដជា​រករឿង​យំ​មិន​ខាន។ ក្នុង​នោះ​ផង​ដែរ​លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា​បើ​ទោះ​ជា​ការ​ក្រឡាប់​គឺជា​ធម្មជាតិ​របស់​ក្មេង តែ​មិន​គួរ​បណ្ដោយ​រហូត​ពេល​នោះ​ទេ ត្រូវ​បញ្ឈប់​ខ្លះ​ក្នុង​កាលៈទេសៈ​មិន​អំណោយ​ផល។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​មិន​ចាំបាច់​បារម្ភ​ពេក​នោះ​ទេ ប្រសិនបើ​កូន​ដល់​វ័យ​ប៉ុណ្ណេះ​ហើយ តែ​មិន​ទាន់​ចេះ​ក្រឡាប់ ព្រោះ​ក្មេង​មាន​សមត្ថភាព សុខភាព និង​ភាព​ឈ្លាសវៃ​ខុស​ៗ​គ្នា។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ កូនមៀមក្បាលដោះជ័រ និងដៃ មួ  យណាល្អជាង? ៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ ទារកមានលក្ខខ័ណ្ឌ […]


កង្វះអាហារូបត្ថម្ភ

ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ? (វីដេអូ)

ក្មេង​កាលណា​​ម៉ឹម​ទឹកដោះ​គោ ញ៉ាំ​ចំណី​អាហារ ឬ​អ្វី​មួយ​ចូល​ក្នុង​ពោះ​មាន​ប្រតិកម្ម នោះ​ច្បាស់​ជា​អាលែកហ្ស៊ី​ជាមួយ​អាហារ​ទាំង​នោះ​ហើយ បើ​ម៉ាក់ប៉ា​បណ្តែត​បណ្តោយ កូន​តូច​ងាយ​នឹង​ខ្វះ​អាហារូបត្ថម្ភ។មាន​សញ្ញា​ជាច្រើន​ដែល​យើង​អាច​សម្គាល់​បាន​ថា កូន​អាលែកហ្ស៊ី​ជាមួយ​ចំណី​អាហារ​ណាមួយ​ដែល​យើង​ឲ្យ​ញ៉ាំ ឬ​អាលែកហ្ស៊ី​ជាមួយ​​ម្សៅ​ទឹកដោះគោ​ដែល​គេ​ម៉ឹម។ អត្ថបទពាក់ព័ន្ធ: កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរ ត្រូវធ្វើម៉េច? បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ) ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ) យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ ការណែនាំរបស់អាមេរិកថា ក្មេងៗមិនគួរផឹកទឹកដោះគោផលិតពីធញ្ញជាតិទេ រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា? ហេតុផលម៉ាក់ៗមិនគួរឲ្យកូនម៉ឹមទឹកដោះគោក្រដាស ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ (វីដេអូ)

ក្មេង​មាន​សុខភាព​ល្អ អាស្រ័យ​ប៉ាម៉ាក់ចេះ​រៀប​ចំអាហារ​បានត្រឹម​ត្រូវ។ អំឡុងពេល​ ៦ ខែក្រោយ​សម្រាល ទារក​អាចចាប់​ផ្តើមទទួល​អាហារ​បំប៉ន ដូច​ជា ​បបរខាប់​គ្រប់​គ្រឿង ដើម្បី​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​នៅ​អំឡុងចាប់​ពី ៣ ឆ្នាំ​ឡើង​ទៅ ក្មេង​កាន់​តែ​ត្រូវ​អាហារ​បំប៉ន ជាតិ​រ៉ែ​សំខាន់ៗ សម្រាប់​ការ​លូត​លាស់​រាងកាយ និង​សតិ​បញ្ញា ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ប៉ាម៉ាក់ឲ្យ​ដឹងអាហារ​បំប៉ន រួម​នឹង​ជាតិ​រ៉ែ​សំខាន់ៗ​អ្វី​ខ្លះចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​ក្មេង។ អត្ថបទពាក់ព័ន្ធ: កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត? ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត? ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ចង់ឲ្យកូនសុខភាពល្អ អាចឲ្យកូនញ៉ាំថ្នាំ​ខ្លាញ់​ត្រីបាន​អត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ