ម៉ាក់ប៉ាមួយចំនួនអាចនឹងដឹងហើយថាជាតិស្ករផ្តល់ផលប៉ះពាល់យ៉ាងណាចំពោះកូន ចុះចំណែកអំបិលវិញ តើអំបិលអាចផ្តល់ប៉ះពាល់ដល់សុខភាពរបស់កូនដូចជាតិស្ករដែរឬយ៉ាងណា?
ម៉ាក់ប៉ាមួយចំនួនអាចនឹងដឹងហើយថាជាតិស្ករផ្តល់ផលប៉ះពាល់យ៉ាងណាចំពោះកូន ចុះចំណែកអំបិលវិញ តើអំបិលអាចផ្តល់ប៉ះពាល់ដល់សុខភាពរបស់កូនដូចជាតិស្ករដែរឬយ៉ាងណា?

ម៉ាក់ប៉ាមួយចំនួនអាចនឹងមិនទាន់ដឹងច្បាស់ពីផលប៉ះពាល់ដែលអំបិលមានទៅលើសុខភាពកូននៅឡើយនោះទេ។ អំបិលក៏ដូចជាស្ករដែរ នៅពេលកូនញ៉ាំអាហារដែលមានអំបិលច្រើនអាចបង្កឲ្យមានជំងឺលើសសម្ពាធឈាមដែលអាចបង្កើនហានិភ័យជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនៅពេលក្រោយ។ បើយោងតាមមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក ក្មេងម្នាក់ក្នុងចំណោម៩នាក់គឺមានជំងឺលើសសម្ពាធឈាម។
ដើម្បីសុខភាពរបស់កូន ម៉ាក់ប៉ាអាចបន្ថយបរិមាណអំបិលសម្រាប់កូនបានដោយអនុវត្តតាមប៉ុន្មានវិធីនេះ៖
អាហារមានជាតិអំបិលច្រើនក៏អាចបណ្ដាលឲ្យមានជំងឺធាត់លើកុមារដែរ។ ក្មេងដែលញ៉ាំបរិមាណអំបិលច្រើនត្រូវបានរាយការណ៍ថាច្រើនតែផឹកភេសជ្ជៈមានជាតិស្ករ និងកាឡូរីខ្ពស់ដែលអាចបង្កើនហានិភ័យជំងឺធាត់។

កម្រិតបរិមាណអំបិលដែលក្មេងត្រូវការទៅតាមអាយុមាន៖
មានការណែនាំថាផលិតផលអាហារដែលមានជាតិសូដ្យូមច្រើនជាង ០,៦ក្រាមក្នុងអាហារ ១០០ក្រាម គឺចាត់ទុកថាមានបរិមាណអំបិលខ្ពស់ហើយ។ ម៉ាក់ប៉ាអាចគណនាបរិមាណអំបិលក្នុងអាហារដោយយកបរិមាណសូដ្យូមក្នុងអាហារមកគុណនឹង ២,៥។