កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/06/2020 . 2 បានអាន​ចំនួន
Share now

យើង​ដឹង​ស្រាប់​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​សាហាវ​មួយ​ប្រភេទ​ដែល​បាន​ឆក់​យក​ជីវិត​របស់​អ្នក​ឈឺ​រាប់​ពាន់​អ្នក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជុំ​វិញ​ពិភពលោក។ ពពួក​ជំងឺ​មហារីក​នេះ ពូកែ​លាក់​មុខ​ណាស់ ទម្រាំ​ដឹង​ម្តងៗ គឺ​ចង់​ដល់​ដំណាក់​កាល​ព្យាបាល​លែង​ជា​ហើយ ទើប​ធ្វើ​ទុក្ខ​ខ្លាំង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯក​ទេស​ផ្នែក​ជំងឺ​មហារីក និង​ឈាម។

លោក​សាស្ត្រាចារ្យ​បន្ត​ថា ជា​ទូទៅ អ្នក​ជំងឺ​ដែល​កើត​ជំងឺ​មហារីក​ស្ទើរ​តែ​ទាំង​អស់​អត់​ដឹង​ខ្លួន​ថា កើត​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ទី១ ឬ​ទី២ទេ​ ពោល​គឺ​ទាល់​តែ​ពេល​ធ្វើ​ទុក្ខ​ហើយ​ទើប​ចាប់​អារម្មណ៍​មក​ពិនិត្យ​ដឹង​។ “អ្នក​ជំងឺ​ដែល​ខ្ញុំ​ជួប​៧២%​ហើយ ​មក​ជួប​ជាមួយ​គ្រូពេទ្យ​ពេល​ដែល​ជំងឺ​រីក​រាល​ដាល​ដល់​ដំណាក់​កាល​ទី៣ ឬ​ទី៤​បាត់​ហើយ”។

លោក​វេជ្ជបណ្ឌិត​បន្​តថា ការ​ដែល​អាច​ដឹង​​ថា​កើត​មាន​ជំងឺ​មហារីក ឬ​អត់​ក៏​ផ្អែក​ទៅ​តាម​ទី​តាំង​ដែល​វា​កើត​នោះ​ដែរ​។ ឧទាហរណ៍ ជំងឺ​មហារីក​ស្បែក ទោះ​ជា​ត្រូវ​ការ​ពិនិត្យ​ត្រឹម​ត្រូវ តែ​វា​អាច​មើល​ដឹង​ដោយ​គ្រាន់​តែ​មើល​សភាព​ស្បែក​នៅ​ខាង​ក្រៅ​បាន​ដូច​ជា ស្បែក​ឡើង​កន្ទួល​ក្រហម ឡើង​អាចម៍​រុយ ឬ​ប្រជ្រុយ​។ល។

ផ្ទុយ​ទៅ​វិញ មាន​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​ជា មហារីក​សួត មហារីក​ក្រពះ មហារីក​ស្បូន​ជាដើម អាច​កើត និង​រាល​ដាល​នៅ​ក្នុង​រាង​កាយ​បាន​រាប់​ឆ្នាំ​ទម្រាំ​តែ​ពិនិត្យ​ដឹង ជាហេតុ​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុង​ការ​ព្យាបាល​ទាន់​ពេល​វេលា។

លោក​វេជ្ជបណ្ឌិត​បាន​ណែ​នាំ​ឲ្យយើង​​ពិនិត្យ​សុខភាព​ក្នុង​១ ឬ២​ឆ្នាំ​ម្ដង ជា​ពិសេស​ពិនិត្យ​រក​មើល​កោសិកា​មហារីក​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ ដើម្បី​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​មុន​ពេល​ជំងឺ​នេះ​រាល​ដាល​កាន់​តែ​ខ្លាំង​ទៅៗ ហើយ​ម្យ៉ាង​ទៀត យើង​អាច​បង្ការ​ជំងឺ​មហារីក​មួយ​ចំនួន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ មុន​ពេល​មាន​កោសិកា​មហារីក​កើត​ឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ស្រីៗមានឆ្ងល់អត់ គីសដៃស្បូន កើតឡើងដោយសារមូលហេតុអីខ្លះ?

គីសដៃស្បូន- ជំងឺ​គីស​ដៃ​ស្បូន គឺ​ជា​ជំងឺ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ស្រ្តី​ប្រឈម​ខ្លាំង​ក្នុង​ការ​កើត​ជំងឺ​កាច​សាហាវ​ត្រង់​កន្លែង​ស្បូន ហើយវាបណ្តាលមកពី....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ចាប់​អារម្មណ៍​បន្តិច​! ឈឺ​ចាប់​ទ្រូង​ភ្លាម​ៗ អាច​បណ្ដាល​មក​ពី​ជំងឺ​​មួយ​នេះ

ខ្យល់ក្នុងទ្រូង មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​អាការៈ​ឈឺ​ចុក​ចាប់ទ្រូងទេ តែបើ​មាន​អាការៈ​ឈឺ​ចុក​នៅ​តំបន់​ទ្រូង អាច​បណ្ដាល​មក​ពី​....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
តិចនិកសុខភាព, ជីវិត និងសុខភាព 26/06/2020 . 2 បានអាន​ចំនួន

ធ្លាប់តែឭ ឫសដូងបាត តែជំងឺឫសដូងច្រមុះយ៉ាងម៉េចវិញ?

ឫសដូងច្រមុះ - មនុស្សភាគច្រើនប្រាកដជាស្គាល់ហើយជំងឺឫសដូងបាត ហើយឫសដូងក៏អាចកើតនៅលើច្រមុះបានដែរ តែជំងឺឫសដូងច្រមុះនេះបង្កឡើងដោយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
តិចនិកសុខភាព, ជីវិត និងសុខភាព 24/06/2020 . 2 បានអាន​ចំនួន

មក​ស្វែងយល់​ពី​​អត្ថប្រយោជន៍​របស់​ទឹកដូង (វីដេអូ)

ពិត​ណាស់ គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ដឹង ទឹក​ដូង​មាន​ប្រយោជន៍​ច្រើន គ្រាន់​តែ​ខ្លះ ...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, សុខភាព និងសម្រស់ 24/06/2020 . 1 បានអាន​ចំនួន

អត្ថបទគួរអាន

ស្លាក់

ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
ឈឺពោះ

រលាកខ្នែងពោះវៀនមកពីមូលហេតុអី? មានរោគសញ្ញាអីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
ផ្លូវចិត្ត

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 បានអាន​ចំនួន
អាហារមានជាតិ​ខ្លាញ់

អាហារប៉ុន្មានប្រភេទនេះមានជាតិខ្លាញ់ច្រើន​ តែល្អចំពោះសុខភាព

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 29/06/2020 . 4 បានអាន​ចំនួន