មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 09/10/2020 . អាន 3 នាទី
Share now

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

កើត​ជំងឺ​ផ្តាសាយ​ធម្មតា​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ តែ​បើ​ឆ្លង​ផ្តាសាយ​ធំ​វិញ អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ច្រើន។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ អំពី​ជំងឺ​ផ្តាសាយ​ធំ ដែល​ចេញ​ដោយមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC)។

១. អ្វី​ទៅ​ជា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ?

ជំងឺ​ផ្តាសាយ​ធំ ( Influenza A) បណ្តាល​មក​ពី​វីរុស Influenza និង​ជា​ជំងឺ​ឆ្លង​តាម​រដូវ​កាល ភាគ​ច្រើន​កើត​ឡើង​នៅ​រដូវ​ភ្លៀង ដែល​វីរុស​ងាយ​នឹង​លូត​លាស់។

២. អ្នក​ណា​ខ្លះ​​ងាយ​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ?

ជំងឺ​គ្រុន​ផ្តាសាយ​ធំ​អាច​ឆ្លង​លើ​មនុស្ស​គ្រប់​វ័យ ទោះ​ជា​មាន​សុខភាព​ល្អ​ក្តី ប៉ុន្តែ​អ្នក​ប្រឈម​ខ្លាំង​ជាង​គេ មាន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​អាយុ​ក្រោម ៥ឆ្នាំ មនុស្ស​ចាស់​អាយុ​ចាប់ពី ៦៥ឆ្នាំ​ឡើង មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ស្រាប់ ដូចជា អ្នក​ជំងឺ​ហឺត បេះដូង លើស​ឈាម ទឹកនោម​ផ្អែម ជាដើម។

៣. រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយធំ មាន​អ្វីខ្លះ?

រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ អាច​ប្រែ​ប្រួល​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​អ្នក​កើត​ផ្តាសាយ​ធំ​ ច្រើនតែ​មាន​សញ្ញា​ខ្លះ ឬ​ទាំង​អស់​ក្នុង​ចំណោម​នេះ។

– ក្តៅខ្លួន
– ឈឺក្បាល
– ឈឺសាច់ដុំ និងខ្លួនប្រាណ
– ឈឺបំពង់ក
– ក្អក
– អស់កម្លាំង
– ល្ហិតល្ហៃ
– ហៀរសម្បោរ តឹងច្រមុះ។

៤. រោគ​សញ្ញា​ផ្តាសាយ​ធម្មតា និង​ផ្តាសាយ​ធំ ខុស​គ្នា​ម៉េច​ខ្លះ?

រោគ​សញ្ញា​គ្រុន​ផ្តាសាយ​ធម្មតា និង​ផ្តាសាយ​ធំ​ស្រដៀង​គ្នា​ច្រើន គ្រាន់​តែ​ខុស​គ្នា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ សូម​មើល​តារាង​ខាង​ក្រោម៖

រោគសញ្ញា  ផ្តាសាយធម្មតា ផ្តាសាយធំ
ក្តៅខ្លួន កម្រ ញឹកញាប់
អស់កម្លាំងខ្សោយ ម្តងម្កាល ញឹកញាប់
កណ្តាស់ ញឹកញាប់ ម្តងម្កាល
ឈឺទ្រូង ក្អក ពីស្រាលទៅមធ្យម ញឹកញាប់
តឹងចម្រុះ ញឹកញាប់ ម្តងម្កាល
ឈឺបំពង់ក ញឹកញាប់ ម្តងម្កាល
ឈឺក្បាល កម្រ ញឹកញាប់

៥. អ្នកកើតផ្តាសាយ​ធំ អាច​ជា​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល​ទេ?

ផ្តា​សាយ​ធំ អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច់​ព្យាបាល តែ​ក្នុង​លក្ខខណ្ឌ​ជំងឺ​វិវត្ត​ទៅ​ធ្ងន់ធ្ងរ ដូច​ខាងក្រោម​នេះ យើង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

– ពិបាក​ដង្ហើម ហត់
– ឈឺ​ដើម​ទ្រូងខ្លាំង
– អស់​កម្លាំង​ខ្លាំង
– ខ្វះ​ជាតិ​ទឹក
– មិន​សូវ​នោម
– ក្អក​ខ្លាំង
– គេង​មិន​បាន ឡេះឡះ។

៦. ធ្វើ​ម៉េច​ឲ្យ​ឆាប់​ជា​ពី​ផ្តាសាយ​ធំ?

– សម្រាក​ឲ្យបាន​ច្រើន
– ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ ពិសេស​ស៊ុប
– ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ផ្លែឈើ​ស្រស់​ឲ្យ​បាន​ច្រើន
– ងូត​ទឹក​ក្តៅ​ឧណ្ហៗ
– លេប​ថ្នាំ។

៧. ដ្បិត​ជំងឺ​ផ្តាសាយ​ធំ​អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង តែ​ករណី​ខ្លះ​អាច​បង្ក​ជា​ធ្ងន់​ធ្ងរ​ទេ?

ផ្តាសាយ​ធំ​ជា​ជំងឺ​ផ្លូវ​ដង្ហើម ហើយ​វីរុស​របស់​ជំងឺ​នេះ​ពេល​ខ្លះ​អាច​ឆ្លង​ចូល​ដល់​ច្រមុះ បំពង់ក និង​សួត បណ្តាល​ឲ្យ​យើង​ស្លាប់​បាន ដូច​នេះ​វិធី​ល្អបំផុត ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់​ឆ្នាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?

ខូចតម្រងនោម-បញ្ហា​ខូច​តម្រង​នោម​មិន​សូវ​ខ្វល់ ឬ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​ពេល​នៅ​ដំណាក់កាល​ដំបូង​ៗ ហើយ​ថែម​ទាំង​មិន​ដឹង​សកម្មភាព​ប្រចាំថ្ងៃ និង​ចំណី​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ងាកភ្លៀងៗ! មិនប្រយ័ត្ន កើតទឹកស៊ីជើងស្រួលណាស់

ទឹកស៊ីជើង - អ្នក​ណា​ដែល​ថា​មិន​ធ្លាប់​ឭ​ពាក្យ ទឹក​ស៊ី​ជើង​ៗ​នោះ ជា​ពិសេស​គ្នា​យើង​ណា​ឧស្សាហ៍​នៅ​កន្លែង​សើម ឬ​ពាក់​ស្បែក​ជើង ឬ​ស្រោម​ជើង​សើម​មិន​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ប្រយ័ត្នទាំងអស់គ្នា ៤ យ៉ាងនេះ អាចបង្កគ្រោះថ្នាក់អំឡុងពេលទឹកជំនន់

ទឹកជំនន់​ - យើង​ត្រូវ​ការពារ​ទាំងអស់​គ្នា អំឡុង​ពេល​នេះ ដោយ ៤ យ៉ាង​ខាងក្រោម​នេះ​អាច​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​ទាំង​ចាស់-ក្មេង...

ដោយ ទ្រី រ៉ាវី

ទឹកជន់យ៉ាងនេះ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

លង់ទឹក - ដោយសារ​ទឹកឡើង​ វា​បង្កើន​អត្រា​លង់​ទឹក​ច្រើន​ដល់​គ្នា​យើង ជាពិសេស​ក្មេងៗមិន​ចេះ​ហែល​ទឹក ដូច​នេះ ​យើង​គ្រប់​គ្នា​គួរ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

មហារីកសុដន់

មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 2 នាទី
ទម្លាប់ធ្វើឲ្យខូចសុខភាព

មិនថាក្មេង​ ឬចាស់ បើមានទម្លាប់ ៤​យ៉ាងនេះ នឹង​ប៉ះពាល់​សុខ​ភាព​មិន​ខាន​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 4 នាទី
ទឹកជំនន់

ក្រុមជំងឺកើតមានពេលរដូវភ្លៀង និងទឹកលិច បង្កដោយមូសខ្លា

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 1 នាទី
ផ្ដាសាយ

ឈឺផ្ដាសាយធម្មតាក៏ដោយ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យហើយ!

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 2 នាទី