កំពុងទឹក​ជំនន់​ផង គួរ​ញ៉ាំអាហារ​ប្រភេទនេះដើម្បី​រាងកាយ​រឹងមាំប្រឆាំងរោគឆ្លង​ផ្សេងៗ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/10/2020 . អាន 3 នាទី
Share now

ពេល​នេះ​យើង​កំពុង​ប្រ​ឈម​នឹង​គ្រោះ​ទឹក​ជំនន់ បងប្អូន​យើងត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ការ​ពារ​ខ្លួនពី​ជំងឺ​ឆ្លង​នានា​ក្នុង​ពេល​ និង​ក្រោយ​ពេក​ទឹក​ជំនន់។ ដើម្បី​ឲ្យ​រាងកាយ​យើងមាន​សុខភាព​ល្អ យើង​គួរ​ជ្រើស​រើស​អាហារ​ប្រភេទ​នេះញ៉ាំ បើ​អាច​ទៅ​រួច ដើម្បី​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹង​មាំ ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​បាន។​

តើគួរមាន​អ្វី​ខ្លះ​ក្នុង​របបអាហារ?

សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​មាន​៖

  • Beta-caroteneរាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ជា​វីតាមីន ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជាតិពុល និង​មេរោគឈ្លានពាន​ផ្សេងទៀត។ ផ្លែឈើ និង​បន្លែ​មាន​សារធាតុ Beta-caroteneមាន​ដំឡូងជ្វា ការ៉ុត ផ្លែស្វាយ ស្ពៃ​ពួយឡេង ផ្កាខាត់ណាខៀវ និង​ផ្លែ​ត្រសក់ផ្អែម។
  • វីតាមីន C៖ វីតាមីន​នេះ​ជួយ​រាងកាយ​ក្នុង​ការ​កំណត់​ថា​តើ​ការពារ​បែប​ណា​ដែល​រាងកាយ​ត្រូវ​ការ។ យើង​​​អាច​ទទួល​បាន​វីតាមីន ​ពី​អាហារ​ទាំង​នេះ​រួមមាន​ផ្លែ​ក្រូច ក្រូចថ្លុង គីវី ស្ត្របឺរី ម្ទេសប្លោក​ក្រហមនិងបៃតង ផ្កាខាត់ណាខៀវ ស្ពៃក្ដោប និង​ផ្កាខាត់ណា។
  • វីតាមីន D៖ ការ​ខ្វះ​វីតាមីន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ និង​មាន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស។ ប្រភព​វីតាមីន មាន​ត្រី​សាល់ម៉ុន ត្រី​សាឌីន ស៊ុត ទឹកដោះគោ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ តៅហ៊ូ និង​ផ្សិត។
  • ស័ង្កសី៖ ស័ង្កសី​ជួយ​កោសិកា​ក្នុង​ប្រព័ន្ធភាពស៊ាំ​ឲ្យ​លូតលាស់ និង​មាន​ភាព​ខុសគ្នា។ អាហារ​មាន​ជាតិ​ស័ង្កសី​មាន​សណ្ដែក តៅហ៊ូ cereals គ្រាប់​ធញ្ញជាតិ អយស្ទើរ ក្តាម បង្កង សាច់គោ សាច់ជ្រូក និង​យាអ៊ួ។
  • ប្រូតេអ៊ីន៖ ប្រូតេអ៊ីន​សំខាន់​សម្រាប់​ការ​បង្កើត​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​អង់ទីករ រួមទាំង​ជួយ​ប្រព័ន្ធភាពស៊ាំ​ក្នុង​ការ​ដំណើរ​ការ​ទៀត​ផង។ ប្រូតេអ៊ីន​អាច​បាន​ពី​សាច់​សត្វ និង​បន្លែ​រួម​មាន​សាច់ត្រី សាច់មាន់ សាច់​គោ ទឹកដោះគោ យ៉ាអួ៊ ស៊ុត គ្រាប់ធញ្ញជាតិ និងសណ្ដែក​។
  • Prebiotics៖ Probiotics និង​Prebiotics ជួយ​ទ្រទ្រង់​ប្រព័ន្ធភាពស៊ាំ។ ប្រភព​របស់​Probiotics មាន​យ៉ាអួ៊ ឈីស និង​គីមឈី។ រីឯ Prebiotics មាន​ក្នុង​គ្រាប់ធញ្ញជាតិ (whole grains) ផ្លែ​ចេក ខ្ទឹមបារាំង ខ្ទឹមស ស្លឹកខ្ទឹម និង​សណ្ដែក។
  • ជាតិទឹក៖ អ្វី​ដែល​សំខាន់​គឺ​ញ៉ាំទឹក​ស្អាត ឬ​ទឹកដាំពុះ) ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ស្ត្រី​គួរ​ផឹក​ឲ្យ​បាន ២,៧លីត្រ​ក្នុង​មួយ​ថ្ងៃ និង​បុរស​គួរ​ផឹក​៣,៧លីត្រ​ក្នុង​មួយ​ថ្ងៃ។ យើង​ក៏​អាច​ញ៉ាំ​អាហារ​ដែល​សំបូរ​ជាតិ​ទឹក​ដូចជា​ផ្លែឈើ បន្លែ និងស៊ុប​ដែរ។

មួយវិញ​ទៀត បើ​អាច​គ្នា​យើង​ក៏​គួរ​បន្ថែម​គ្រឿង​ផ្សំទាំងនេះ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើងឲ្យ​កាន់តែ​រឹង​មាំ អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​បាន។

 រមៀត​

ដោយ​សារ​រមៀត​សម្បូរដោយ សារធាតុ​ព័ណ៌​លឿង (Curcumin) ​ជួយ​ប្រឆាំង​នឹង​ដំណើរ​រលាក​ ហើយ​ជា​មួយ​គ្នា​នេះ ក៏​ជួយ​ជំរុញ​ឱ្យ​ប្រព័ន្ធភាព​ស៊ាំ​ក្នុង​រាង​កាយ ប្រឆាំង​នឹង​ពពួក​បាក់តេរី ដែល​​ចម្លង​ជំងឺ​។ សម្រាប់​រមៀត ក៏​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​​​មេរោគ​ផ្តាសាយ​មាន​ប្រសិទ្ធិភាព​ផង​ដែរ។

ខ្ទឹមបារាំង

ខ្ទឹម​បារាំង​សម្បូរដោយ សារធាតុ​ស័ង្កសី វីតាមីន C និង​ B ព្រម​ទាំង​សារធាតុ Selenium និង​ Sulfur ដែល​សុទ្ធ​សឹង​ជំរុញ​ និង​ពង្រឹង​​ភាព​សកម្ម​របស់​ប្រព័ន្ធភាព​ស៊ាំ​ក្នុង​រាង​កាយ ដោយ​ជួយ​បន្ថយ​ហានិភ័យ​ និងប្រឆាំង​នឹង​​មេរោគ​ឆ្លង។

ខ្ទឹម​ស

ដោយ​យោង​តាម​​ការ​ឱ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) សមាស​ធាតុ​ក្នុង​ខ្ទឹម​ស មាន​សារធាតុ AntiMicrobial ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​ពពួក​មេរោគ​មីក្រុប​តូច​ៗ​ នឹង​ជួយ​ឱ្យ​​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាព​ខ្លាំង។ ដូច​នេះ​ការ​បន្ថែម​​ខ្ទឹមសក្នុង​របប​អាហារ ជា​ការ​ប្រសើរ​មួយ​។

រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទគួរអាន

ទឹកជំនន់

ក្រុមជំងឺកើតមានពេលរដូវភ្លៀង និងទឹកលិច បង្កដោយមូសខ្លា

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 1 នាទី
ទឹកស៊ីជើង

ងាកភ្លៀងៗ! មិនប្រយ័ត្ន កើតទឹកស៊ីជើងស្រួលណាស់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 2 នាទី
ទឹកជំនន់

ប្រយ័ត្នទាំងអស់គ្នា ៤ យ៉ាងនេះ អាចបង្កគ្រោះថ្នាក់អំឡុងពេលទឹកជំនន់

ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 2 នាទី
លង់ទឹក

ទឹកជន់យ៉ាងនេះ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 3 នាទី