រុក្ខជាតិ និងគ្រឿងទេសអាចបញ្ចុះកូលេស្តេរ៉ូល ពិតទេ?

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

គេ​ប្រើ​រុក្ខជាតិ​និង​គ្រឿងទេស​សំរាប់​​ធ្វើជា​ម្ហូប​ និង​ប្រើជាថ្នាំជាយូរ​មក​ហើយ។ ពួក​គេ​ជឿ​ថាគេ​អាច​ប្រើ​វា​សំរាប់​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​និងសម្រាប់​ជំនួយ​សុខភាព ប៉ុន្តែ​តើ​វា​មាន​ប្រសិទ្ធភាព​មែន​ទេ? តោះ​មើល​អត្ថបទ​នេះ​ដើម្បី​ដឹង​ពី​ប្រភេទ​រុក្ខជាតិ​ដែល​ទាក់​ទង​នឹង​បញ្ហា​កម្រិត​កូលេស្តរ៉ូល​ខ្ពស់។

ខ្ទឹមស

ការ​សិក្សា​មួយ​ចំនួន​​បង្ហាញ​ថា​ខ្ទឹម​ស​អាច​បន្ថយ​កម្រិត​ខ្លាញ់​កូលេស្តេរ៉ូល​នៅ​ក្នុង​ឈាម​បាន​មួយ​ចំនួន ប៉ុន្តែ​ប្រសិទ្ធភាព​គឺ​មិន​បាន​យូរ​នោះ​ទេ។ ដូច្នេះ​ការ​ប្រើ​អាហារ​បំប៉ន​ខ្ទឹម​ស​មិន​សូវ​បាន​ផល​ល្អ​សម្រាប់​សុខភាព​នោះ​ទេ។ ជា​ពិសេស ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ការ​ប្រើ​ប្រាស់​ខ្ទឹមស​អាច​នាំ​ឲ្យ​មាន​បញ្ហា​ចំពោះ​ជំងឺ​មួយ​ចំនួន។ ជា​ឧទាហរណ៍ ខ្ទឹម​ស​អាច​ធ្វើ​ឲ្យ​ហូរ​ឈាម​ និង​បង្អាក់​​កំណក​ឈាម​សំរាប់​អ្នក​ដែល​ត្រូវ​ធ្វើ​ការវះ​កាត់​ ឬ​ប្រើ​ថ្នាំ​ទប់​កំណក​ឈាម​ដូច​ជា​ថ្នាំ Coumadin មិន​ត្រូវ​ប្រើ​ខ្ទឹម​ស​នោះ​ទេ។

ខ្ទឹមស

– Astragalus

វេជ្ជសាស្រ្ត​ចិន​បុរាណ​ប្រើ​រុក្ខជាតិ astragalus ដើម្បី​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ។ គេ​ជឿ​ថា​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​ជាមួយ​បាក់តេរី​ និង​ការ​រលាក។ គេ​ចាត់​ទុក​វា​ជា adaptogen ធម្មជាតិ​ដែល​មាន​ន័យ​ថា​វា​អាច​ការពារ​រាង​កាយ​ពី​ស្ត្រេស​បាន។ ការ​សិក្សា​បង្ហាញ​ថា astragalus គឺ​ជួយ​ដល់​សុខ​ភាព​បេះដូង ប៉ុន្តែ​ភស្តុតាង​បញ្ជាក់​នៅ​មាន​កម្រិត​ពី​ព្រោះ​វា​ត្រូវ​ការ​ព្យាបាល​សាក​ល្បង​បន្ថែម​ទៀត​លើ​មនុស្ស។ ការ​ស្រាវ​ជ្រាវ​បន្ថែម​ត្រូវ​ការ​ធ្វើ​មុន​ពេល​យើង​អាច​សន្និដ្ឋាន​ពី​ប្រសិទ្ធ​ភាពរបស់​វា​លើ​ខ្លាញ់​កូលេស្តេរ៉ូលនិង​សុខភាព​បេះដូង

– Guggulipid

Guggulipid គឺ​ជា​ស្ករទំពារ​ធ្វើ​ពី​រុក្ខជាតិ mukul myrrhក្បួន​វេជ្ជសាស្ត្រ​បូរាណ Ayurvedicដែល​កើត​នៅ​ឥណ្ឌា​ជាង​២០០០​ឆ្នាំ​មុន​ បញ្ជាក់ថា​​គេ​ប្រើ​វា​សម្រាប់​គោល​បំណង​ផ្សេងៗ។ ការ​សិក្សា​ពី​ការ​ព្យាបាល​របស់​ជនជាតិ​ឥណ្ឌាបង្ហាញ​ថា guggulipidមាន​ប្រសិទ្ធភាព​សម្រាប់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​និង​ខ្លាញ់​មិន​ល្អ​ LDL ​នៅ​ក្នុង​ឈាម ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​ធំ​គឺ​មិន​តាម​វិទ្យាសាស្ត្រពី​ព្រោះ​ពួក​គេ​ខ្វះ​លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន។ លើស​ពី​ទៀត ការ​សិក្សា​សាក​ល្បង​របស់​សហរដ្ឋ​អាមេរិក​ពី​ប្រសិទ្ធ​ភាព​នៃ​ guggulipid ជា​ភ្នាក់​ងារ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ដែល​នាំ​ឲ្យ​គេ​លែង​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រើ​ប្រាស់ guggulipid​ទៀត។ ដោយ​ខ្វះ​ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រឹម​ត្រូវ វា​នៅ​ជា​អាថ៌​កំបាំង​ទោះ​​វា​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ក៏ដោយ។

ការព្យាបាលបែបធម្មជាតិ

ឱសថ​រុក្ខជាតិ​ និង​គ្រឿង​ផ្សំ​មួយ​ចំនួន​ផ្តល់​ជា​សារៈសំខាន់​ដល់​ការ​ព្យាបាល​បែប​ធម្មជាតិ​​ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​វេជ្ជ​បញ្ជា។ ប្រភេទ​មួយ​ចំនួន​ជួយក្នុង​ការ​ព្យាបាល​ជំងឺ​ប៉ុន្តែ​ត្រូវ​ចាំ​ថាវា​អាច​មាន​ផល​ប៉ះ​ពាល់។ វា​មិន​មាន​ផស្តុតាង​ដែល​បង្ហាញ​ថា​ការ​ព្យាបាល​បែប​ធម្មជាតិ​តែ​មួយ​មុខ​អាច​ព្យាបាល​បញ្ហា​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​នោះ​ទេ។ ក្រៅ​ពី​នេះ​ឱសថ​រុក្ខជាតិ ​និង​គ្រឿង​ទេស​​មិន​ត្រូវ​ណែ​នាំឲ្យ​ប្រើ​ដោយ​សារ​តែវា​មិន​ទាន់​ដឹង​ពី​ផល​ប៉ះ​ពាល់។​ ដូច្នេះ​អ្នក​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ការ​ព្យាបាល​បែប​ធម្មជាតិ។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 26, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 26, 2019

ប្រភព
អ្នកអាចចូលចិត្ត