ជឿអត់ អារម្មណ៍​មិនល្អ អាចបង្កឲ្យយើងកើតជំងឺ?

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

“ឲ្យតែ​កើត​ជំងឺផ្លូវចិត្ត អាច​ប្រឈម​ជំងឺ​ផ្លូវកាយ” នេះជាពាក្យ​ដែលយើង​ជាញឹកញាប់​ឮតៗគ្នា ហើយ​វា​ក៏ជា​ទំនាក់ទំនង​រវាង​អារម្មណ៍​របស់​យើង ជាមួយ​នឹង​រាងកាយ។ នៅពេល​យើង​មាន​អារម្មណ៍​មិនល្អ​ច្រើន ហើយ​មិន​អាច​បញ្ចេញ​បាន វាអាច​បង្ក​ឲ្យ​យើង​មាន​បញ្ហា​ផ្លូវកាយ​ជាច្រើន។

ខាងក្រោម​នេះ ជាមូលហេតុ​ចិត្តសាស្ត្រ​មួយ​ចំនួន នៃ​ការ​វិវត្ត​ជាជំងឺ ដែល​យើង​គួរដឹង និង​ចៀសវាង​ការ​កើត​មាន​បញ្ហា​ទាំង​នោះ៖

១. ភ័យខ្លាច អាចបណ្ដាល​ឲ្យកើត​អាលែកហ្ស៊ី និង​រលាកស្បែក

តាម​ការសិក្សា​ជាច្រើន បញ្ហា​អាលែកហ្ស៊ី ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវចិត្ត។ ជំងឺ​ត្រអក គ្រុនក្តៅខ្លាំង និងហឺត អាច​បណ្ដាល​មកពី​ជំងឺ​ផ្លូវចិត្ត។ ករណី​ខ្លះ នៃបញ្ហា​​​អាលែកហ្ស៊ី មាន​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្ដែ​មូលហេតុ​បង្ក​អាលែកហ្ស៊ី នៅតែ​រកមិញ​ឃើញ។ តាមពិតទៅ ការភ័យខ្លាច អាច​បណ្ដាល​ឲ្យ​យើង​កើត​អាលែកហ្ស៊ី។ ចំណែក​រោគសញ្ញា នៃ​ជំងឺ​ហឺត និង​រលាកស្បែក អាច​ប្រសើរឡើង ឬ​ជាសះស្បើយ តាមរយៈ​ការ​កាត់បន្ថយ​បញ្ហា​ផ្លូវចិត្ត។

២. អារម្មណ៍​ច្របូកច្របល់ និងស្ត្រេស អាចបណ្ដាល​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ

ក្រពះរបស់យើង គ្រប់គ្រង​ដោយ​ប្រព័ន្ធសាំញ៉ាំ ហើយ​ស្ត្រេស អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម នៅក្នុង​ក្រពះ។ ការរលាក​ក្រពះ និង​ការ​រលាកស្បែក អាច​បណ្ដាល​មកពី​ការច្របូកច្របល់​អារម្មណ៍ និង​អសមត្ថភាព​ក្នុង​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំង​នោះ។ នៅពេល​យើង​មិន​ចាប់​អារម្មណ៍​ពិនិត្យ​លើ​អារម្មណ៍​ច្របូកច្របល់​នៅ​ខាងក្នុង វាបណ្ដាល​ទៅជា​បញ្ហា​រាងកាយ ដើម្បី​ឲ្យខួរក្បាល​ចាប់អារម្មណ៍។

៣. បាក់ទឹកចិត្ត និងថប់បារម្ភ អាចបណ្ដាល​ជាជំងឺបេះដូង

ការបាក់ទឹកចិត្ត និង​ថប់បារម្ភ បណ្ដាល​ឲ្យ​កើតជំងឺ​សរសៃឈាម​បេះដូង ហើយ​បញ្ហា​បាក់ទឹកចិត្ត អាច​បង្ក​ឲ្យ​ជាបញ្ហា​បេះដូង​ធ្ងន់ធ្ងរ និង​ភ្លាមៗ។ យើង​អាច​កត់សម្គាល់​បាន​ថា នៅពេល​យើង​មាន​អារម្មណ៍​ថប់បារម្ភ និង​ច្របូកច្របល់ រយៈពេល​ច្រើន​ថ្ងៃ យើង​មាន​អារម្មណ៍​ថា បេះដូង​របស់​យើង ចាប់ផ្ដើម​លោត​លឿន​ជាងមុន។ នេះជាសញ្ញា​មួយ នៃ​បញ្ហា​បេះដូង។

៤. ការរិះគន់ខ្លួនឯង និងភ័យខ្លាច អាចបណ្ដាលជាជំងឺឈឺក្បាល

ការរិះគន់ខ្លួនឯង ការជឿជាក់តិចលើខ្លួនឯង និងការភ័យខ្លាច​ផ្នែកខាងក្នុង ជាមួលហេតុ​បង្កឲ្យ​ព្រួយបារម្ភ និងស្ត្រេស ហើយឈាន​ទៅជា​ជំងឺឈឺក្បាល ឬប្រកាំង។ ពេលខ្លះ នៅពេល​ព័ត៌មាន​ជាច្រើន ចូលទៅ​ក្នុង​ខួរក្បាល​របស់​យើង វាក៏បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ផ្លូវកាយ​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 2, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 2, 2019

អ្នកអាចចូលចិត្ត