ម៉េចបានទឹកភ្នែកយើង មាន​ជាតិប្រៃ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 08/11/2019
Share now

គ្នាយើង​ប្រហែល​សុទ្ធតែ​ធ្លាប់យំ ឬសម្រក់​ទឹកភ្នែក ហើយ​នៅពេល​វាហូរ​ចូលមាត់ យើង​ដឹងថាវាមាន​ជាតិប្រៃ។ តើសារធាតុ​អ្វីខ្លះដែល​បណ្ដាល​ឲ្យ​ទឹកភ្នែក​មាន​ជាតិប្រៃ?

តាមពិត ទឹកភ្នែក​​យើង ភាគច្រើនកើតឡើង​ពី​ទឹកដែល​មាន​នៅ​ក្នុង​រាងកាយ​ ដោយ​ទឹកទាំងនេះមាន​ផ្ទុក​ប្រេង​ប្រៃ (អេឡិចត្រូលីត)។ បើតាម​វិទ្យាស្ថាន NEI របស់​អាមេរិក បញ្ជាក់​ថា ទឹកភ្នែក​កើតឡើង​ដោយសារ ទឹក ទឹករំអិល (Mucus) និង​ប្រូតេអ៊ីនជាង ១.៥០០ ​ប្រភេទ​ផ្សេងគ្នា។

១. ទឹកភ្នែកកើតចេញពីណា?

ទឹកភ្នែកផលិត​ដោយក្រពេញដែល​ស្ថិតនៅ​លើ​គ្រាប់ភ្នែក និង​ក្រោម​ត្របកភ្នែក ដោយ​វាបញ្ចេញ​មក​លើ​ផ្ទៃ​​ភ្នែក​​យើង។ តែទឹកភ្នែក​ខ្លះទៀតហូរចេញ​តាម​បំពង់ទឹកភ្នែក ដែល​ជាប្រហោង​តូចៗនៅជិត​ចុង​ត្របកភ្នែក។ ដោយ​ចេញពី​ទីនោះ ទឹកភ្នែក​ហូរ​ទៅកាន់​ច្រមុះ​។ បើតាម​បណ្ឌិតសភា​ផ្នែក​ជំងឺភ្នែក​របស់​អាមេរិក មនុស្សម្នាក់អាច​ផលិត​ទឹកភ្នែកពី ៥០-១០០ ​លីត្រ/ឆ្នាំ។

អត្ថបទពាក់ព័ន្ធ៖

២. ប្រភេទ​ទឹកភ្នែក

ទឹកភ្នែក​ត្រូវបាន​បែងចែក​ជា ៣ ​ប្រភេទ​សំខាន់ៗ៖

  • ទឹកភ្នែក Basal Tears ស្ថិតនៅ​ក្នុងភ្នែក​​យើង​គ្រប់ពេល​ទាំង​អស់ ដើម្បី​រំអិល ការពារ និង​ចិញ្ចឹមកញ្ចក់ភ្នែក (Cornea)។
  • ទឹកភ្នែក Reflex Tears ផលិត​ឡើង​ពេល​ភ្នែក​យើង​រមាស់ ដែល​បណ្ដាល​មកពី​ផ្សែង ខ្យល់ ឬធូលី។ ទឹកភ្នែក​ប្រភេទ​នេះ ក៏ផលិត​ឡើង​ដើម្បី​ប្រឆាំង​នឹង​សារធាតុ Syn-propanethial-S-oxide ដែល​ចេញពី​ការ​ចិត​ខ្ទឹមបារាំង​ផងដែរ។
  • ទឹកភ្នែក Emotional Tears ផលិតឡើង ឆ្លើយតប​នឹង​ការឈឺចាប់ ទាំង​ការ​ឈឺចាប់​រាងកាយ និង​ចិត្ត រួមជាមួយ​អារម្មណ៍​ពិបាក​ចិត្ត ខ្លាច រំភើប​ខ្លាំង​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    អង់គ្លេសរកឃើញ​វិធីព្យាបាលអ្នកខ្សោយគំហើញពីកំណើត ថ្លៃព្យាបាលជាងកន្លះលានដុល្លារ

    គំហើញ - ការព្យាបាលដោយហ្សែនថ្មីត្រូវបានប្រើដើម្បីធ្វើការព្យាបាលអ្នកពិការភ្នែកដែលកើតពីកំណើតដោយសារទទួលបានហ្សែនមិនត្រឹមត្រូវពីឪពុកម្តាយ...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ

    ធូលីចូលភ្នែក - គ្នាយើង​ប្រហែល​ជាធ្លាប់​ជួប​ហើយ បញ្ហា​ភាគល្អិត​នៃ​ធូលី ឬសត្វ​ចូលភ្នែក ហើយ​តាម​ទម្លាប់ ភ្លាមៗ យើង​តែងតែ​យក​ដៃ​ញីភ្នែក។ ប៉ុន្ដែទម្លាប់​ទាំងនេះ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ គីង ច័ន្ទវាសនា​

    មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន

    របបអាហារ - បើមិនចង់ឃើញ​កូនៗ ពាក់វ៉ែនតា​ពីក្មេងទេ ត្រូវឲ្យ​កូនញ៉ាំ​អាហារ​ល្អៗចំពោះ​សុខភាព​ភ្នែក​ឲ្យ​បាន​ច្រើន​បន្តិច ដោយ​អាហារ​ទាំង​នោះ​មាន​ដូចជា...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ Chamnan Amrith

    ការ៉ុត ល្អ​ខ្លាំង​អ៊ីចឹងសោះ មិនមែនចាស់ៗចេះតែនិយាយទេ!

    ការ៉ុត - ការ៉ុត ជា​បន្លែមើម ល្អ​ខ្លាំង​ចំពោះ​សុខភាព មិន​មែន​ចាស់ៗ​ចេះ​តែ​និយាយ​ទេ ពិសេស​អាច​ជួយ​សុខភាព​ភ្នែក​បាន​ច្រើន ការពារ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច