ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា​ សាកវិធីទាំងនេះអាចជួយបាន​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2020
Share now

មនុស្សពេញវ័យ អត្រាចង្វាក់បេះដូងជាទូទៅ​ នៅចន្លោះ៦០ទៅ​១០០ ក្នុងមួយនាទី​ ប៉ុន្តែប្រសិនជាអត្រាចង្វាក់​បេះដូងលោតចាប់ពី​ ១០០​ ឡើងទៅ គ្នាយើងគួររកវិធី​បន្ថយចំនួន​នេះឲ្យទាបវិញ។​ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូង៖

១. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងបន្តិចម្តងៗ

តាមការលើកឡើងរបស់វេជ្ជបណ្ឌិត Kristin Dean នៅ​ក្នុង​វេបសាយ​ Doctor On Demand អ្នកដែលមានអត្រាចង្វាក់បេះដូងខ្ពស់អាចប្រឈមនឹងការគាំងបេះដូងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ចំណែក​វេជ្ជបណ្ឌិត Maheer Gandhavadi ជាអ្នកឯកទេសខាងបេះដូងក៏បានបន្ថែមទៀតថា អត្រាចង្វាក់បេះដូងខ្ពស់អាចជាកត្តាមួយនៃការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។​

វេជ្ជបណ្ឌិត Kristin Dean បានលើកឡើងថាការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយអត្រាចង្វាក់បេះដូងដើរញាប់នេះ​បាន​ រួមមាន៖

  • ការហាត់ប្រាណឲ្យបានទៀងទាត់៖ ធ្វើលំហាត់ប្រាណងាយៗដូចជា ការដើរ ការរត់ ហែលទឹក ឬធាក់កង់ជាដើម។
  • របបអាហារ៖ អូមេហ្គា ៣ អាចជួយដល់ការកាត់បន្ថយអត្រាចង្វាក់បេះដូង​ ដែលសារធាតុ​នេះ​ច្រើន​មាននៅក្នុងសាច់ត្រី ផ្លែwalnuts និងផ្លែប៊ឺរ។
  • ការផ្តាច់បារី៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា អត្រាចង្វាក់បេះដូងខ្ពស់ភាគច្រើនកើតទៅលើយុវវ័យដែលជក់បារី។

អត្ថបទពាក់ព័ន្ធ៖ លំហាត់ប្រាណបែប​ពត់ពេន​ខ្លួនមាន​សារៈសំខាន់ចំពោះ​សុខភាព

២. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងភ្លាមៗ

សាលាវេជ្ជសាស្ត្រ Harvard ក៏បានលើកឡើងថា​ ការថប់បារម្ភ (Anxiety) និងការតានតឹង (Stress) ក៏ជាមូលហេតុដែលធ្វើឲ្យអត្រាចង្វាក់បេះដូងកើនខ្ពស់ដែរ​។

វេជ្ជបណ្ឌិតទាំងពីររូបខាងលើបានណែនាំនូវគន្លឹះខ្លះៗដែលអាចជួយសម្រួលដល់ការថប់បារម្ភ ក៏ដូចជាកាត់បន្ថយនូវអត្រាចង្វាក់បេះដូងឲ្យមកធម្មតាវិញ មានដូចជា៖

ប្រសិនជាការថប់បារម្ភ និងការតានតឹងកើតឡើងជាប្រចាំនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ជាការល្អគួរកាត់បន្ថយនូវការញ៉ាំជាតិកាហ្វេអ៊ីន និងទៅជួបគ្រូពេទ្យដើម្បីពិគ្រោះទាក់ទងទៅនឹងបញ្ហានេះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង

    ជំងឺ​ប្រឹស​បេះដូង សំដៅ​លើ​ស្ថាន​ភាព​បេះ​ដូង​​មិន​ដំ​ណើរ​ការ​ទៅ​តាម​តួនាទី។ ជា​ធម្មតា​ប្រឹស​បេះ​ដូង​មាន​ទាំងអស់ ៤

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    ជប៉ុន​ខ្លាំង​មែន! ជោគជ័យ​លើការវះ​កាត់​ដាក់​កោសិកា​សាច់​ដុំ​បេះ​ដូង

    ជំងឺបេះដូង - ជប៉ុន ជោគជ័យ​វះ​កាត់​ដាក់​កោសិកា​សាច់​ដុំ​បេះ​ដូង ដែល​បន្សាំ​ចេញ​ពី​កោសិកា​ដើម ​ក្នុង​ការ​ព្យាបាល​សាកល្បង​ទៅ​លើ​អ្នក​ជំងឺ​បេះដូង​ធ្ងន់​ធ្ងរ...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា

    ពេទ្យកាល់ម៉ែត ទទួលពិនិត្យ ព្យាបាល និងវះកាត់ជំងឺបេះដូងកុមារ ដោយឥតគិតថ្លៃ

    ជំងឺបេះដូង - មន្ទីរពេទ្យ​កាល់ម៉ែត បាន​ជូន​ដំណឹង​ដល់​ម្តាយ​ឪពុក​ដែល​មាន​កូន​ប្រុស​ស្រី អាយុក្រោម ១៤ ឆ្នាំ មាន​ជំងឺបេះដូង អាចនាំមក...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    ប្រហែសមិនបានទេ ទម្លាប់ញ៉ាំយឺតម៉ោងជាប្រចាំ អាចគ្រោះថ្នាក់ដល់បេះដូង

    ញ៉ាំយប់ បង្កបញ្ហាជំងឺបេះដូង - ទម្លាប់ខ្លួនញ៉ាំចំណីចំណុកនៅពេលយប់ៗ អាចបង្កផលវិបាកមួយចំនួន ធ្វើឱ្យបេះដូងមានបញ្ហា ដោយសារកត្តា...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ មាន រតនា

    អត្ថបទគួរអាន

    អាហារផ្សែង

    ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 15/05/2020
    ទឹកក្រូចស្រស់

    ​ញ៉ាំទឹក​ក្រូច​ស្រស់ ជួយច្រើន​ដល់​តម្រងនោម និង​សុខភាពបេះដូង

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 04/05/2020
    គេងមិនទៀងទាត់

    ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 10/03/2020
    គុណប្រយោជន៍អាហារពេលព្រឹក

    ហេតុផល​សំខាន់ ៤ គ្នា​យើង​មិន​គួរ​បោះបង់​អាហារ​ពេល​ព្រឹក

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ សន សុភា
    ចេញផ្សាយថ្ងៃទី 06/03/2020