​ប៉ិកួៈ ផ្ដល់អត្ថប្រយោជន៍​ ៥ យ៉ាងដល់សុខភាព មិនគួរមើល​រំលង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 8 ខែ​ឧសភា 2020
Share now

ក្នុងវចនានុក្រមសម្តេចជួន ណាត ប៉ិកួៈ​គឺ​ជា​មើមរុក្ខជាតិវល្លិ​ម្យ៉ាងដែល​ខ្មែរយើង​ហៅថា​ដំឡូងរលួស ឯចិនហៅថា​ប៉ិកួៈ។ ប៉ិកួៈ​គឺមាន​រសជាតិ​ផ្អែម និង​សំបូរ​ដោយ​សារធាតុចិញ្ចឹម​​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព។ តើ​ប៉ិកួៈ​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?

សារធាតុ​ចិញ្ចឹម​ក្នុង​មើមប៉ិកួៈ

ប៉ិកួៈ​ មួយមើមទម្ងន់​ប្រហែល​១៣០ក្រាម​មាន​៖

  • កាឡូរី៖ ៤៩កាឡូរី
  • កាបូអ៊ីដ្រាត៖ ១២ក្រាម
  • ប្រូតេអ៊ីន៖ ១ក្រាម
  • ជាតិខ្លាញ់៖ ០,១ក្រាម
  • វីតាមីន C៖ ៤៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • Folate៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • ជាតិដែក៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • ម៉ាញ៉េស្យូម៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • ប៉ូតាស្យូម៖ ៦%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • Manganese៖ ៤%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។

ក្រៅពី​នេះ​ប៉ិកួៈ​ក៏​មាន​វីតាមីន E Thiamine(វីតាមីន B1) វីតាមីន B6 អាស៊ីត pantothenic កាល់ស្យូម ផូស្វ័រ selenium ស័ង្កសី ស្ពាន់ riboflavin និងbeta-carotene។ ប៉ិកួៈ ​ក៏​មានជាតិ​សរសៃ និង​ជាតិ​ទឹក​ខ្ពស់​ដោយ​ ប៉ិកួៈមួយមើម​ទម្ងន់​១៣០ក្រាម​មាន​ជាតិ​សរសៃ ១៧%​នៃ​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ​សម្រាប់​បុរស និង​២៣%​នៃ​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​សម្រាប់​ស្ត្រី។

អត្ថប្រយោជន៍​សម្រាប់​សុខភាព

សុខភាព​បេះដូង

មើម​ប៉ិកួៈ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ជា​ជម្រើស​ដ៏​ល្អ​ដល់​សុខភាព​បេះដូង។ ​ប៉ិកួៈ​មាន​ជាតិ​សរសៃ​រលាយ ដែល​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ដោយ​ការពារ​មិន​ឲ្យ​ទឹក​ប្រមាត់​ឡើងមកវិញ​ក្នុង​ពោះវៀន និង​​ការពារ​ថ្លើម​មិន​ឲ្យ​បង្កើត​កូលេស្តេរ៉ូល​បន្ថែម។ ការសិក្សា​ជាច្រើន​បង្ហាញ​ថា​ការ​បង្កើន​ការ​ញ៉ាំ​ជាតិសរសៃ​អាច​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ខ្លាញ់​អាក្រក់​ (LDL) បាន។

​ប៉ិកួៈ​ក៏​មាន​ប៉ូតាស្យូម​ដែល​អាចបញ្ចុះ​សម្ពាធឈាម​ដោយ​ជួយសម្រួលដល់​​សរសៃ​ឈាម។ ការ​សិក្សា​មួយ​ឲ្យ​ដឹង​ថា​ប៉ូតាស្យូម​អាច​បន្ថយ​សម្ពាធ​ឈាម និងការពារ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ បន្ថែម​ពី​នេះ​​ប៉ិកួៈ​ក៏​ជួយ​សម្រួល​ដល់​ចរន្តឈាម​ព្រោះមើម​រុក្ខជាតិ​វល្លិ​នេះ​មាន​ជាតិ​ដែក និង​ស្ពាន់​ដែល​សំខាន់​សម្រាប់​គ្រាប់​ឈាម​ក្រហម។

ការ​រំលាយ​អាហារ

ជាតិ​សរសៃ​អាច​ជួយ​ដល់​ការ​បន្ទោរបង់​ឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល។ ​ប៉ិកួៈ​ផ្ទុក​ជាតិ​សរសៃ​មួយ​ប្រភេទ​ឈ្មោះ inulin។ ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា​ inulin អាច​ជួយ​ដល់​ការ​បន្ទោរបង់​ឲ្យ​ទៀងទាត់​សម្រាប់​អ្នក​មាន​បញ្ហា​ទល់លាមក។ ម៉្យាងទៀត ប៉ិកួៈ​ក៏​សំបូរ​ជាតិ​ទឹក​ ហើយ​ជួយ​សម្រួល​ដល់​ការ​ទល់លាមក និង​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ។

ល្អ​សម្រាប់​បាក់តេរី​ក្នុង​ពោះវៀន

សារធាតុ inulin ដែល​មាន​ក្នុង​​ប៉ិកួៈ​គឺ​ជា​ជាតិសរសៃ prebioticPrebiotic គឺ​ជា​សារធាតុ​ដែល​បាក់តេរី​ក្នុង​រាងកាយ​អាច​ប្រើ​ និង​មាន​ប្រយោជន៍​ដល់​សុខភាព។ អាហារ​ដែល​មាន​ prebiotic ច្រើន​បង្កើន​បាក់តេរី​ល្អ​ និង​បន្ថយ​បាក់តេរី​មិន​ល្អក្នុង​ពោះវៀន។ ការ​ញ៉ាំ​អាហារ​មាន prebiotic ជួយ​ដល់​ការ​លូតលាស់​របស់​បាក់តេរី​ដែល​អាច​កាត់បន្ថយ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ និង​ជំងឺ​តម្រងនោម។

ជំងឺ​មហារីក

​ប៉ិកួៈ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​វីតាមីន C ​វីតាមីន E selenium និងbeta-carotene។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំង​នេះ​កម្ចាត់​ពពួក​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ដល់​កោសិកា និង​ជំងឺ​មហារីក។ ដូច​បាន​លើក​ឡើង​ខាង​លើ​ថា​មើម​ប៉ិកួៈ​មាន​ជាតិសរសៃ​ដែល​អាច​ការពារ​ជំងឺ​មហារីក​ពោះវៀន​ធំ។ ការសិក្សា​មួយ​បង្ហាញ​ថា​អ្នក​ញ៉ាំ​​ជាតិ​សរសៃ​ច្រើន​ជាង​២៧ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ​៥០% បើ​ធៀប​នឹង​អ្នក​ញ៉ាំ​ជាតិ​សរសៃ​តិចជាង​១១ក្រាម។ លើសពីនេះ មើមរុក្ខជាតិវល្លិ​នេះ​ក៏​មាន​ជាតិ​សរសៃ prebiotic ដែល​ prebiotic អាច​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ដោយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ក្នុង​ពោះវៀន និង​ពង្រឹង​ការ​ឆ្លើយ​តប​ប្រព័ន្ធភាពស៊ាំ។

សម្រក​ទម្ងន់

​ប៉ិកួៈ​សំបូរ​ដោយ​ជាតិសរសៃ និង​ជាតិ​ទឹក​ធ្វើ​ឲ្យឆាប់​ឆ្អែត និង​ឆ្អែតបានយូរ ហើយ​ជាតិសរសៃ​ក្នុង​មើម​នេះ​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម។ ជាតិសរសៃ​ពន្យឺត​ការ​រំលាយអាហារ​ដែល​ការពារ​មិន​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​លឿន​ក្រោយ​ពី​ញ៉ាំ​អាហារ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល

អាហារសម្រន់ - គ្នាយើង​ដែល​មាន​កូលេស្តេរ៉ូល​ខ្ពស់​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​អាហារ​សម្រន់​។ ប៉ុន្តែ​យើង​ក៏​អាច​ជ្រើសរើស​អាហារ​សម្រន់​ដែល​...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន

ពពោះ និងទុរេន - អាហារ​ដែល​ម៉ាក់ៗ​មានផ្ទៃពោះ គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នោះ​គឺ​បន្លែ​ផ្លែ​ឈើ ប៉ុន្តែ​ចំពោះ​ផ្លែ​ទុរេន តើ​ម៉ាក់​ដែល​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​ដែរទេ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ ខែ​ឧសភា 18, 2020

ក្រៅពីហាត់ប្រាណ អាហារប៉ុន្មានប្រភេទ​​នេះ ល្អសម្រាប់​ស្រីៗ​ ចង់​បានត្រគាក​មូល​ក្លុំ

របបអាហារ - ក្រៅ​ពីហាត់​ប្រាណ ស្រីៗគ្នា​យើង​ដែល​ចង់​បាន​គូទ​មូលក្លុំ តឹងណែន​ល្អ អាច​សាក​ល្បង​ជាមួយ​អាហារ​ពិសេស​ទាំង​នេះ​បាន...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ សន សុភា

តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព

ទឹកឃ្មុំ - ការ​ផឹក​ទឹក​គឺ​សំខាន់​សម្រាប់​សុខភាព​ណាស់។ ចុះ​បើ​បន្ថែម​ទឹក​ឃ្មុំ​ទៅ​ក្នុង​ទឹកក្ដៅ​អ៊ុនៗ​ និង​ផឹក​រាល់ថ្ងៃ​ តើមានប្រយោជន៍អ្វីខ្លះ...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

អត្ថបទគួរអាន

ញ៉ាំសណ្ដែកបណ្ដុះ តិចអត់ដឹងថា​មានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ញ៉ាំសណ្ដែកបណ្ដុះ តិចអត់ដឹងថា​មានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយនៅ ខែ​ឧសភា 22, 2020
​ចង់បាន​ប៊េប៊ី! អាហារ​ទាំងនេះ​សុទ្ធតែមានប្រយោជន៍ដល់​ការ​បង្កកំណើត​

​ចង់បាន​ប៊េប៊ី! អាហារ​ទាំងនេះ​សុទ្ធតែមានប្រយោជន៍ដល់​ការ​បង្កកំណើត​

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ សន សុភា
ចេញផ្សាយនៅ ខែ​ឧសភា 21, 2020
អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង ទាំងនេះជាអាហារគួរញ៉ាំ និងគួរ​ចៀសវាង

អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង ទាំងនេះជាអាហារគួរញ៉ាំ និងគួរ​ចៀសវាង

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយនៅ ខែ​ឧសភា 20, 2020
ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន

ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ សន សុភា
ចេញផ្សាយនៅ ខែ​ឧសភា 20, 2020