គ្នាយើងដឹងច្បាស់ហើយថាផ្លែប៉េងប៉ោះអាចយកទៅធ្វើម្ហូបផ្សេងៗ ឬញ៉ាំស្រស់ក៏បាន ហើយផ្លែប៉េងប៉ោះក៏ចាត់ចូលថាជាផ្លែឈើមិនមែនបន្លែ។ ផ្លែឈើនេះជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើនដែលជួយដល់សុខភាពមនុស្សយើង។
សារធាតុចិញ្ចឹម
ផ្លែប៉េងប៉ោះផ្ទុកជាតិទឹកប្រហែល ៩៥% និង៥%ទៀតភាគច្រើនសុទ្ធតែជាកាឡូរី និងជាតិសរសៃ។
ផ្លែប៉េងប៉ោះស្រស់ ១០០ក្រាមមានសារធាតុចិញ្ចឹម៖
- កាឡូរី៖ ១៨កាឡូរី
- ទឹក៖ ៩៥%
- ប្រូតេអ៊ីន៖ ០,៩ក្រាម
- កាបូអ៊ីដ្រាត៖ ៣,៩ក្រាម
- ស្ករ៖ ២,៦ក្រាម
- ជាតិសរសៃ៖ ១,២ក្រាម
- ជាតិខ្លាញ់៖ ០,២ក្រាម។
ក្រៅពីនេះផ្លែប៉េងប៉ោះក៏ជាប្រភពនៃពពួកវីតាមីន រ៉ែ និងសមាសធាតុផ្សេងៗដូចជា វីតាមីនC ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិlycopene ជាតិcholine អាស៊ីតហ្វូលិក ជាតិbeta-carotene និងជាតិ lutein។
អត្ថបទពាក់ព័ន្ធ៖ ខ្លាញ់សត្វ និងខ្លាញ់រុក្ខជាតិ មានគុណប្រយោជន៍ គុណវិបត្តិអ្វីខ្លះ?
អត្ថប្រយោជន៍សម្រាប់សុខភាព
សុខភាពបេះដូង
ជាតិសរសៃ ប៉ូតាស្យូម វីតាមីន C និងជាតិ Cholineនៅក្នុងផ្លែប៉េងប៉ោះសុទ្ធតែអាចជួយទ្រទ្រង់សុខភាពបេះដូង។ ការបង្កើនការញ៉ាំប៉ូតាស្យូម និងកាត់បន្ថយការញ៉ាំសូដ្យូមអាចកាត់បន្ថយហានិភ័យជំងឺបេះដូង។
ផ្លែប៉េងប៉ោះក៏មានផ្ទុកអាស៊ីត Folate ជួយរក្សាលំនឹងកម្រិត homocysteine ដែលជាអាស៊ីតអាមីណូបានពីការបំបែកប្រូតេអ៊ីន។ Homocysteine ត្រូវគេជឿថាអាចបង្កើនហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការគ្រប់គ្រងកម្រិត homocysteine ដោយអាស៊ីត folate អាចកាត់បន្ថយកត្តាមួយនៃកត្តាបង្កជំងឺបេះដូង។
ការញ៉ាំប៉ូតាស្យូមច្រើនមិនត្រឹមតែកាត់បន្ថយហានិភ័យជំងឺបេះដូង នៅអាចជួយការពារការចុះខ្សោយនៃសាច់ដុំ រក្សាកម្រិតជាតិរ៉ែក្នុងឆ្អឹង និងកាត់បន្ថយការបង្កគ្រួសក្នុងតម្រងនោម។
អត្ថបទពាក់ព័ន្ធ៖ អាហារសំខាន់ៗ ដែលបេះដូងត្រូវការ តិចថាអត់ដឹង
សុខភាពភ្នែក
ផ្លែប៉េងប៉ោះសម្បូរដោយជាតិ lycopene lutein និងbeta-carotene ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារភ្នែកពីការខូចខាតដោយពន្លឺ ភ្នែកឡើងបាយ និងជំងឺ age-related macular degeneration (AMD).។
ការសិក្សាពីជំងឺភ្នែកបានរកឃើញថាអ្នកញ៉ាំអាហារមានជាតិ lutein និងzeaxanthin ដែលមានក្នុងផ្លែប៉េងប៉ោះ អាចកាត់បន្ថយហានិភ័យជំងឺកម្សោយគំហើញដែលហៅថា neovascular AMD ៣៥%។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យភ្នែកភ្លឺច្បាស់ល្អ សាកល្បងញ៉ាំកំពូលអាហារទាំងនេះ
- អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
សុខភាពស្បែក
ខូឡាជេន ជាសារធាតុសំខាន់សម្រាប់ស្បែក សក់ និងក្រចក។ ការផលិតខូឡាជេននេះត្រូវការវីតាមីន C។ កង្វះវីតាមីន Cអាចបណ្ដាលឲ្យមានអាការៈផ្សេងៗទាក់ទងនឹងកង្វះវីតាមីន C។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រសិនជាញ៉ាំវីតាមីននេះមិនគ្រប់គ្រាន់អាចបង្កើតការខូចខាតដោយកម្ដៅថ្ងៃ ជាតិពុល និងផ្សែង។ ទាំងនេះអាចបង្កទៅជាស្នាមជ្រួញ ស្បែកជ្រីវជ្រួញ និងផលប៉ះពាល់ផ្សេងៗ។
ការទល់លាមក
ការញ៉ាំអាហារដែលមានជាតិទឹក និងជាតិសរសៃ ដូចជាផ្លែប៉េងប៉ោះអាចជួយបំពេញជាតិទឹក និងជួយសម្រួលដល់ការបន្ទោរបង់។
អត្ថបទពាក់ព័ន្ធ៖
- បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក
- គ្នាយើងណាឧស្សាហ៍ទល់លាមក មកដឹងមូលហេតុ និងរកអាហារជំនួយ
- អត្ថប្រយោជន៍ ៧ យ៉ាងបានពីការញ៉ាំផ្លែត្រសក់ផ្អែម គ្រប់គ្នាមិនគួរមើលរំលង
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]