
អ្នកចង់សម្រក និងរក្សាទម្ងន់មិនឲ្យឡើងគួរតែដឹងពីប៉ុន្មានចំណុចនេះ។ លោកវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា វិធីខ្លះទោះមិនជួយឲ្យស្រក ក៏អាចជួយឲ្យជួយទប់ស្កាត់បានខ្លះដែរ ហើយមិនប៉ះពាល់ចំពោះសុខភាពទៀតផង។
១- ញ៉ាំបន្លែច្រើនជាងបាយ និងសាច់
បន្លែបៃតងប្រចាំថ្ងៃពិតជាល្អចំពោះសុខភាព និងរឹតតែល្អសម្រាប់អ្នកចង់បន្ថយ ឬរក្សាទម្ងន់។ លោកវេជ្ជបណ្ឌិតក៏បានបន្តថា បើយើងជាមនុស្សងាយនឹងឡើងគីឡូ គួរតែញ៉ាំបន្លែឲ្យបានច្រើនជាងសាច់ និងបាយ ពោលមួយពេលបន្លែមួយចានធំ បាយ កន្លះកូនចាន ហើយសាច់វិញកន្លះខាំគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ។ បើញ៉ាំហើយយល់ថា មិនឆ្អែតអាចញ៉ាំប៉ោមមួយផ្លែបន្ថែមទៀត ដើម្បីកុំឲ្យបាក់កម្លាំង។
២- ញ៉ាំតិច ចំណាយពេលយូរ
យើងគួរតែចំណាយពេលទំពាអាហារយឺតៗឲ្យបានម៉ដ្តល្អ វិធីនេះមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ ព្រោះត្រូវចំណាយពេលយូរ ដើម្បីញ៉ាំ ហើយក៏មិនសូវញ៉ាំច្រើនដែរ។ ការទំពាអាហារម៉ដ្ត ជួយឲ្យក្រពះកិនរំលាយអាហារអស់ៗ ហើយបូករួមនឹងការបញ្ចេញកាកសំណល់ល្អ មិនបន្សល់ទុកឲ្យនៅកកកុញ ចេញជាក្បាលពោះឡើយ។
៣- កុំញ៉ាំអាហារខ្លាញ់ៗ
បើយើងសម្បូរខ្លាញ់ហើយ គួរចៀសវាងអាហារបែបនេះទៀត ព្រោះវារឹតតែឲ្យខ្លាញ់ងាយប្រមូលផ្ដុំនៅកន្លែងសំខាន់ៗដូចជា ក្បាលពោះ ភ្លៅ និងខ្នងត្រង់ខ្សែអាវទ្រនាប់។ អាហារ និងភេសជ្ជៈផ្អែមៗពេកក៏មិនគួរញ៉ាំច្រើនដែរ ហើយយើងគួរតែយើងត្រូវមានលំហាត់ប្រាណខ្លះៗ តែអ្នកខ្លះច្រើននិយាយថា ព្រឹកចេញទៅធ្វើការ យប់បានចូលដល់ផ្ទះមានពេលឯណា យើងនៅតែឆ្លៀតធ្វើបាននៅចុងសប្ដាហ៍ ដោយបញ្ចេញជាតិពុល និងខ្លាញ់សេសសល់ឲ្យបានមួយភាគធំ។
អត្ថបទពាក់ព័ន្ធ៖ កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យថ្ងៃទី ខែធ្នូ 4, 2019 | កែសម្រួលចុងក្រោយ ខែធ្នូ 4, 2019