ពិតអត់? វ័យកាន់តែចាស់ រឿងលើគ្រែកាន់តែប្រសើរ?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ឆ្ងល់​អត់? ហេតុអីចាស់​ទៅ​ រឿង​លើ​គ្រែ​កាន់​តែ​ប្រសើរ​ទៅ​វិញ? គ្នា​យើង​ខ្លះ​ធ្លាប់​គិត​ថា វ័យ​កាន់​តែ​ចាស់ កម្លាំង​កាន់​តែ​ខ្សោយ រឿង​លើ​គ្រែ​ក៏​កាន់​តែ​អន់​ដែរ​មិន​អ៊ីចឹង? កុំ​ទាន់​វាយ​តម្លៃ ទោះ​កាន់​តែ​ចាស់ បញ្ហា​សុខភាព​មាន​ច្រើន ពិសេស ស្ងួត​ទ្វារ​មាស លិង្គ​មិន​ឡើង​រឹង រលាក​សន្លាក់​ សុទ្ធ​ជា​មូលហេតុ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ពិត​មែន ប៉ុន្តែ​មិនទាំង​ស្រុង​ទេ ហើយ​ហេតុផល​ដែល​ថា វ័យ​កាន់​តែ​ចាស់ រឿង​លើ​គ្រែ​កាន់​តែ​ប្រសើរ នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។

១- កត្តា​អ្វីខ្លះជួយ​ឲ្យជីវិតផ្លូវភេទចាស់ៗប្រសើរឡើង?

ទោះ​បី​ជា​រឿង​ផ្លូវ​ភេទ​មិន​អាច​នៅ​ដូច​ដើម ដូច​​នៅ​ក្មេង​ក្តី ប៉ុន្តែ​​មិន​មែន​មាន​ន័យ​ថា ចាស់ៗ​​មិន​អាច​រួម​ភេទ​បានឯណា ​ផ្ទុយ​ទៅ​វិញ គេ​ជឿ​ថា​វ័យ​កាន់​តែ​ចាស់ ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើ។រ​ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Minnesota នៅ​អាមេរិក។

អ្នក​ស្រាវ​ជ្រាវ បាន​ពិនិត្យ​លើ​​ស្ថិតិ​សិក្សា​ចំពោះ​ប្តី​ប្រពន្ធ​ចំនួន ៣.០០០​គូ ​មាន​អាយុ​ចន្លោះ​ពី ២០-៩៣ ​ឆ្នាំ។ អ្នក​ស្រាវជ្រេាវ​​បាន​សម្ភាសប្ដី​ប្រពន្ធ​ទាំង ៣.០០០គូ ជា​ច្រើន​លើក ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៥ ឆ្នាំ ២០០៣ និង​ឆ្នាំ ២០១៣ ទាក់​ទង​ជា​មួយ​ជីវិត​ផ្លូវ​ភេទ ដើម្បី​ដឹង​អំពី​តម្រូវ​ការ​ផ្លូវ​ភេទរបស់​អ្នក​ចូលរួម​ទាំង​អស់ ត្រូវ​ការ​ប៉ុន្មានលើក​ក្នុង​មួយ​សប្តាហ៍។

កូន​សោរ​គន្លឹះ​ក្នុង​ការ​សិក្សា​នេះ គឺ​​ប្រៀប​ធៀប​ជីវិត​ផ្លូវ​ភេទរវាង ចាស់ៗ ប្តី​ប្រពន្ធ​វ័យក្មេង ដោយ​​សិក្សា​ទៅ​លើ​បញ្ហា​ស្មារតី និង​សុខភាព​រាង​កាយ​ដូច​ៗគ្នា ហើយជា​លទ្ធ​ផល​ ​រក​ឃើញ​ថា ប្តី​ប្រពន្ធ​ចាស់ៗ គឺ​ពេញ​ចិត្ត​ជា​មួយ​ជីវិត​ផ្លូវ​ភេទខ្លួន ​ជាង​ប្តីប្រពន្ធ​វ័យ​ក្មេង។ យោង​តាម​ការ​សិក្សា​មួយ​នេះ អាច​បញ្ជាក់​ថា​ ការ​រួម​ភេទ​ឲ្យ​បាន​ញឹក​ញាប់ មិន​សំខាន់​សម្រាប់​​ ប្តី​ប្រពន្ធ ឬ​គូ​ស្នេហ៍​វ័យ​ចំណាស់​ឡើយ។

បើ​យោង​តាមលោក Mini Forbes ​ប្រធាន​ក្រុម​ស្រាវ​ជ្រាវ បាន​រក​ឃើញ​ថាបទពិសោធដែល​បាន​សាង​ឡើង​ក្នុង​​ជីវិត គឺ​ជា​រឿង​សំខាន់​បំផុត ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទចាស់ៗ​​ប្រសើរ​ឡើង ហើយ​ក៏​ជា​មូល​ហេតុ​ ធ្វើ​ឲ្យ​ចាស់​ៗ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ផ្លូវ​ភេទរបស់​ខ្លួន​កាន់​តែ​ខ្លាំង​ផង​ដែរ។

លោក Mini Forbes ​បន្ថែម​ថា បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ កើត​ឡើង​លើប្រុស​​អាយុ ៦៥​ឆ្នាំ ប្រមាណជាង ២/៣ ប៉ុន្តែ​បញ្ហា​​នេះ បែរ​ជា​មិនសូវ​​ឃើញ​កើត​មាន​លើ​ប្រុសៗវ័យ​ផ្សេង​ពី​នេះ​​ឡើយ។ ប៉ុន្តែ​ទោះ​ ប្រុសៗ​វ័យ​ចំណាស់ អាយុ ៦៥ឆ្នាំ ​មាន​បញ្ហា​អស់​នេះ​ក្តី ក៏​គាត់​នៅ​តែ​ពេញ​ចិត្ត​ជា​មួយ​ជីវិត​ផ្លូវ​ភេទខ្លួន​ដដែល។

ការ​សិក្សា​នេះ អាច​និយាយ​បាន​ថា ជា​រឿង​ល្អ​សម្រាប់ចាស់ៗ​ទាំង​អស់ នៅ​ពេល​មួយអាច​​រៀប​ចំ​ក្រុម​គ្រួសារ​បាន​​ល្អ ដោយ​មិន​មាន​កង្វល់​អ្វី​​ត្រូវ​បារម្ភ​ទៀត​នោះ តម្រូវ​ការ​ផ្លូវ​ភេទ ​ជា​រឿង​ល្អ​មួយ​សម្រាប់​សុខភាព ​ពិសេស​ សុខភាព​​បេះដូង និង​សុខភាព​ផ្លូវ​ចិត្ត។

អត្ថបទ​ពាក់​ព័ន្ធ៖

២- ជីវិត​ផ្លូវភេទ​ប្រែប្រួល​ទៅ​តាម​វ័យ​ម៉េច​ខ្លះ?

កុំ​គិត​ថា ការ​រួម​​ភេទ​នៅ​វ័យ​ចំណាស់​មិន​សំខាន់​ឲ្យ​សោះ! ព្រោះ​រឿង​រួម​​ភេទ មិន​មែន​តែ​សម្រាប់​ក្មេង​ៗ​នោះ​ទេ។ មនុស្សយើង​ចាត់​ទុក​ថា​ ឈាន​ចូល​ដល់​វ័យ​ចំណាស់ គឺ​នៅ​ពេល​យើង​​មាន​អាយុ​ចាប់​ពី ៥០​ ឆ្នាំ​ឡើង​ទៅ ហើយ​នៅ​ពេល​ឈាន​ចូល​ដល់​អាយុ ៥០​ឆ្នាំ ហើយ​​បាន​រៀប​ចំ​គម្រោង​ជីវិត​ល្អរួច​ដែរ​​នោះ ​ប្រហែលជា​ឈាន​ដល់​ចំណុច​ជោគ​ជ័យ​ក្នុង​ជីវិត​យើងហើយ ខណៈភាព​ជោគ​ជ័យ​ទាំង​នោះ​ មាន​ពីរ​សំខាន់​ៗ ​គឺ ជោគ​ជ័យ​ទាំង​ហិរញ្ញវត្ថុ និង​មាន​តួនាទី​ច្បាស់​លាស់​នៅ​កន្លែង​ធ្វើ​ការ។ ​រឿង​ទាំង​ពីរ​ខាង​លើ​នេះ ភាគ​ច្រើន​យើង​អាច​ទទួល​បាន នៅ​ពេល​យើង​មានឈាន​ដល់​​អាយុ ៥០ ​ឆ្នាំ។

និយាយ​ឲ្យ​ចំ​ទៅ​ចុះ ​រឿង​ផ្លូវ​ភេទក្នុង​វ័យ​ចំណាស់ ​នឹង​កាន់​តែ​ប្រសើរ​ឡើង​បាន​ ព្រោះ​យើង​មិនចាំ​បាច់​​​ខ្វាយ​ខ្វល់​អំពី​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ ឬ​រឿង​រក​លុយ សន្សំ​លុយ​ចិញ្ចឹម​កូនទៀត​ទេ។ លើស​ពី​នេះ​ ពេល​ឈាន​ដល់​វ័យ​ចំណាស់​ តែង​តែ​មាន​បញ្ហា​សុខ​ភាព​ច្រើន ហើយ​ពេល​យើងរួមភេទ ​អង់​ទីករ​ក្នុង​ខ្លួន​​ ក៏​ត្រូវបង្កើត​ឡើង​ដែរ មាន​ន័យ​ថា​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​យើង នឹង​កាន់​តែ​​ល្អ​ប្រសើរ​ នៅ​ពេល​មាន​​សកម្មភាព​ផ្លូវ​ភេទ។ ជាមួយ​គ្នា​នេះ ​ពេល​អ័រម៉ូន​អង់ដូហ្វីន ត្រូវ​​ផលិត​ឡើង ហើយ​​កម្រិត​អ័រម៉ូន​អុកស៊ីតូស៊ីនមាន​លំនឹង ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ឈឺ​សន្លាក់​បាន ដែល​ត្រូវ​ទុកជា​អ័រម៉ូន​សំខាន់​មួយ​សម្រាប់​ចាស់ៗ។

មូល​ហេតុមួយ​ទៀត ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្ដី​ប្រពន្ធ​កាន់​តែ​ល្អ​ប្រសើរ​នៅ​វ័យ​ចំណាស់ នោះ​គឺ​ការប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​ពី​បាន​ចំណាយ​ពេល​​រាប់​សិប​ឆ្នាំ​​ជា​មួយ​គ្នា​មក ចាស់​ៗ​អាច​មានការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ ល្អ​ជាង​ក្មេង​ៗ ក៏​អាច​យល់​អំពី​កំហុស​ភាគី​ម្ខាង​ៗ និង​មាន​ចិត្ត​អត់​អោន​ឲ្យ​គ្នា​បាន​កាន់​តែ​ប្រសើរ។ ដូច​នេះ​ហើយ បើ​ចង់​រស់​នៅ​ជា​មួយ​គ្នា​បាន​យូរ​អង្វែង គ្នា​យើង​​ត្រូវ​តែ​ចេះ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ឲ្យ​បាន​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 2, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 2, 2019

ប្រភព
អ្នកអាចចូលចិត្ត