វដ្ដ​រដូវ​ស្រីៗ​យើង ​អាច​ព្យាករណ៍​ពី​ហានិភ័យ​​ជំងឺ​បេះដូង​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 20/11/2020 . អាន 3 នាទី
Share now

ស្រី​ៗ​យើង​ប្រហែល​ជា​មិន​ធ្លាប់ដឹង​​ពី​មុន​ឡើយ​ថា វដ្ដ​រដូវ​ដែល​គ្រប់គ្រង​ដោយ​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​ទោះបី​​ធ្លាក់​មក​​មិន​សូវ​ទៀង​ទាត់ ឬ​ផ្សេង​ពី​នេះ​ គឺ​សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​បេះ​ដូង​យើង និង​​អាច​ព្យាករណ៍​ពី​សភាព​នៃ​សុខភាព​បេះដូង​បាន​ផង​ដែរ។​

ជាក់​ស្ដែង​ អត្រា​នៃ​ស្ត្រី​ដែល​​រង​គ្រោះ​ដោយ​ជំងឺ​បេះ​ដូង​ គឺ​មាន​ច្រើន​ជាង​បុរស។ កត្តា​នេះ​ គឺ​បណ្ដាល​មក​ពី​​​មុខងារ​សរីរវិទ្យា​របស់​យើង​ ជា​ពិសេស​ ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​៣៥​ឆ្នាំ ដល់​៤៥​ឆ្នាំ​ អាច​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​ខ្ពស់​ជាង​គេ។

ស្ត្រី​ដែល​មាន​វដ្ដ​រដូវ​ទៀង​ទាត់​ ជួបប្រទះ​នូវ​ការ​កើត​ជំងឺ​បេះដូង​​តិច​តួច បើ​ធៀប​នឹង​បុរស​ដែល​មាន​អាយុ​ស្រករ​គ្នា ឬ​ស្រ្តី​ដែល​អស់​រដូវ​។ ការ​រាំង​រដូវ​ច្រើន​ដង​ គឺជា​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ដែល​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។​

ជា​ការ​ពិត​ណាស់​ ​​​​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​របស់​ស្រីៗ​​យើង​ គឺ​ជា​​អ័រម៉ូន​​ប្រឆាំង​នឹង​ជំងឺ​បេះដូង​។ ​ជាទូទៅ​ នៅ​ពេល​ស្រ្តី​រាំងរដូវ​ច្រើន​ដង​ (ហើយ​ពុំ​មាន​ផ្ទៃ​ពោះ​) អ័រម៉ូនអឺ​ស្រ្តូ​ហ្សែន​​នឹង​ត្រូវ​បាន​បិទ​ជិត​។​កត្តា​នេះ​ បណ្ដាល​មក​ពី​ការ​រាំងស្ទះ​នៃ​អ័រម៉ូន​​ ស្រ្តេស​ ការ​ឡើង​ទម្ងន់ ឬ​ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​ ក៏​ដូច​ជា​ការ​រស់នៅ​មិន​ត្រឹម​ត្រូវ​ជា​ដើម​។

សម្រាប់​ស្ត្រី​ដែល​រាំង​រដូវ​ មាន​កម្រិត​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​ដូច​ទៅ​នឹង​ស្រ្តី​ដែល​អស់​រដូវ​ដែរ​។ រីឯ​សុខ​ភាព​ឆ្អឹង​ ក៏​រង​ការ​ប៉ះពាល់​ខ្លាំ​ង​ក្លា ​ដូច​ដែល​យើង​ឃើញ​កើត​មាន​ទៅ​លើ​ស្រ្តី​ដែល​អស់​រដូវ​ផង​ដែរ។

វដ្ដរដូវស្រីៗ

១.ស្រ្តី​មាន​រដូវ​មិន​ទៀង​ទាត់​អាច​ប្រឈម​នឹងជំងឺ​បេះដូង​

តាម​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ស្រ្តី​ដែល​រាំងរដូវ​ដោយ​កម្រិត​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​​ទាប​ មាន​ន័យ​ថា​ មុខងារ​សរសៃ​ឈាម​តូច​គឺ​នៅ​ទាប ដែល​នេះ​គឺ​ជា​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​បេះដូង។ យ៉ាងណាមិញ ​ចំណុច​នេះ​ កំពុង​ស្ថិត​នៅ​ក្រោម​ការសិក្សា​ស្រាវជ្រាវ​នៅ​ឡើយ។​

ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​បេះដូង ច្រើន​តែ​កើត​មាន​ការ​ឈឺចាប់​នៅ​លើ​ទ្រូង នៅ​អំឡុង​ពេល​នៃ​វដ្ដ​រដូវ​។​ នៅ​ពេល​ដែល​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​មិន​សូវ​​ចរាចរ​នៅ​ក្នុង​ចរន្ត​ឈាម​ក្នុង​សប្ដាហ៍​​ដែល​មក​រដូវ​ ឬ​ភ្លាម​ៗ​បន្ទាប់​ពី​អស់​រដូវ​ ការ​ឈឺ​ចាប់​នៅ​ក្នុង​ទ្រូង​គឺ​កាន់​តែ​អាក្រក់​ទៅ ឬ​ ក៏​អាច​បណ្ដាល​ឲ្យ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ថែម​ទៀត​ផង​។

២.​ការ​ពពោះ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​បេះដូង

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ទម្ងន់​រូប​រាង​កាយ​របស់​ម៉ាក់​ៗ​នឹង​កើន​ឡើង​នៅ​ពេល​ពពោះ​អា​អូន។ ដំបូង​ យើង​តែង​គិត​ថា​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​គភ៌​ ឬ​ក៏​ដំណើរ​ឡើង​ឈាម​ (នៅ​ពេល​មានផ្ទៃពោះ​) នឹង​ត្រូវ​បាន​ដោះស្រាយ​ បន្ទាប់​ពី​សម្រាល​កូន​​។

តាម​ពិត​ទៅ​ នៅ​ពេល​ម៉ាក់​ៗ​ពពោះ វា​គឺ​ជា​ឱកាស​ដើម្បី​ដឹង​ថា​ តើ​រាងកាយ​យើង​​ឆ្លើយ​តប​នឹង​ចង្វាក់​បេះដូង​ ព្រម​ទាំង​លំហូរ​ឈាម​ខ្ពស់​យ៉ាង​ម៉េច​ ដែល​នេះ​គឺ​ជា​ការ​ធ្វើ​តេស្ត​ភាព​តាន​តឹង​ខាង​សរីរវិទ្យា (Physiological street test)។ ប្រសិន​បើ​​​ស្ថាន​ភាព​ទាំងនេះ​ កើតឡើង​នៅ​អំឡុង​ពេល​ពពោះ នោះ​វា​គឺ​ជា​សញ្ញា​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​ភាព​តាន​តឹង​ខាង​សរីរវិទ្យា​មិន​ប្រក្រតី​។​​

ឥឡូវនេះ​យើង​ដឹង​ហើយ​ថា​ ​សម្ពាធ​ឈាម​ខ្ពស់​​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​ក្នុង​អំឡុង​ពេល​មាន​គភ៌ ​អាច​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​នឹង​ការ​កើត​មាន​សម្ពាធ​ឈាម​ខ្ពស់​ ទឹក​នោម​ផ្អែម​ និង​​បង្កើន​នូវ​ឱកាស​កើត​ជំងឺ​បេះដូង​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

ស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង អាចស្លាប់ភ្លាមៗ អ៊ីចឹងមកដឹងពីមូលហេតុ និងវិធីបង្ការ

គាំងបេះដូង - ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ស្រីៗធ្លាប់​ជួប​អត់ពេលខ្លះមួយខែមករដូវដល់ទៅពីរដង តើមកពីអ្វី?​

មករដូវ - ស្រីៗ​យើង​ដឹង​ហើយ​ថា​ពេល​មក​រដូវ​​ម្ដងៗ​រំខាន​ចិត្ត​ប៉ុនណា​នោះ ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល ឈឺចាប់ និង​ខ្លះ​មាន​ទាំង​អាការៈ​រមួល​ក្រពើ​ផង​ដែរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

មិនត្រូវប្រហែស! បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

បេះដូង - ក្នុង​ករណី​បេះ​ដូង​ដើរ​ញាប់ អាច​នាំ​ឲ្យ​រំខាន​ដល់​មុខ​ងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ហាត់ប្រាណយូរម៉ោង និងខ្លាំងៗប៉ះពាល់ដល់បេះដូងឬអត់?

ហាត់ប្រាណ - ហាត់​ប្រាណ​ខ្លាំង​ៗ ហើយ​ពេល​ខ្លះ​ក្នុង​រយៈ​ពេល​យូរ ក្នុង​ពេល​ខ្លះ​បង្ក​ឱ្យ​​កើត​មាន​ ចង្វាក់​បេះ​ដូង​លោត​ខ្លាំង...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ មាន រតនា

អត្ថបទគួរអាន

ញ័រទ្រូង

ម៉េចបានចេះតែញ័រទ្រូង? នេះជាមូលហេតុគ្នាយើងគួរដឹង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 19/11/2020 . អាន 3 នាទី
រដូវ

មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 06/11/2020 . អាន 2 នាទី
ស្ទះសរសៃឈាមបេះដូង

តិចនិកថែសុខភាព ១០យ៉ាង ការពារខ្លួនពីបញ្ហាស្ទះសរសៃឈាមបេះដូង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 09/10/2020 . អាន 2 នាទី
គាំងបេះដូង

គាំងបេះដូង ឲ្យសញ្ញាមុនម៉េចខ្លះ? ត្រូវជួយខ្លួនឯងដោយវិធីណា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 29/09/2020 . អាន 2 នាទី