​ថ្នាំគ្រាប់ពន្យារកំណើត ជួយបំបាត់​អាការៈឈឺចាប់ពេលមករដូវ ឬក៏ធ្វើឲ្យកាន់តែឈឺ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 31/07/2020 . អាន 3 នាទី
Share now

ស្រី​ៗ​យើង​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ពេលខ្លួន​លេប​ថ្នាំ​ពន្យារ​កំណើត​ តែង​តែ​ឈឺ​ឆ្អល់​ក្នុង​ពោះ ដោយសារ​ថ្នាំ​រហូត។ តាម​ពិត​ទៅ​មុខ​ងារ​ចម្បង​របស់​ថ្នាំ​ពន្យារ​កំណើត គឺ​ទៅ​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ ហើយ​ប្រសិន​បើ​មាន​ការ​ឈឺ​ចុក​ក្នុង​ពោះ​កើត​ឡើង វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែត​ប៉ុណ្ណោះ ដែល​​កើត​ឡើង​ដោយ​សារ​តែ​បម្រែ​បម្រួល​អ័រម៉ូន។ តោះ​​ស្វែង​យល់​អំពី​មូលហេតុ​ករណី​នេះ​ទាំង​អស់​គ្នា។

១- តើថ្នាំគ្រាប់ពន្យារកំណើតធ្វើការដូចម្ដេច?

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ភាគ​ច្រើន គឺ​ជា​ថ្នាំ​រូម​បញ្ចូល​គ្នា​ច្រើន​មុខ។ ក្នុង​ថ្នាំ​ទាំង​នេះ គឺ​មាន​​ផ្ទុក​អ័រម៉ូន​របស់​មនុស្ស​ស្រី​ចំនួន​ពីរ គឺអឺស្ត្រូហ្សែន និង​ប្រូហ្សេស្តេរ៉ូន។ ដោយ​សារ​តែ​អ័រម៉ូន​ទាំង​ពីរ​នេះ​អាច​ទៅ​ប្ដូរ​ការ​លូត​លាស់ និង​ការ​បញ្ចេញ​មេជីវិត​ញី​បាន ដូច​នេះ​វា​ការពារ​មិន​ឲ្យ​​មនុស្ស​ស្រី​មាន​ផ្ទៃ​ពោះ​បាន​ឡើយ។ លើស​ពី​នេះ​ថែម​ទៀត​នោះ ថ្នាំ​គ្រាប់​នេះ​​ក៏​មាន​សមត្ថិភាព​ធ្វើ​ឲ្យ​ស្រទាប់​ភ្នាស​នៅ​លើ​មាត់​ស្បូន​ឡើង​ក្រាស់ ដែល​​ទៅ​ការពារ​កុំ​ឲ្យ​ស្ពែម​ចូល​ទៅ​ជួប​មេជីវិត​ញី​បាន។​

ក្រៅ​ពី​ជួយ​កុំឲ្យស្រីៗ​យើង​​មាន​ផ្ទៃ​ពោះ ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ ក៏​អាច​ការ​ពារ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​បាន​ដែរ។ ប៉ុន្តែការ​ឈឺ​ចាប់​តិច​តួច​អាច​កើត​ឡើង​ នៅ​ពេល​យើង​​ភ្លេច​​លេប​ថ្នាំ ឬ​លេប​យឺត​ជាងធម្មតា។

អត្ថបទពាក់ព័ន្ធ៖

២- ទំនាក់ទំនងរវាងថ្នាំគ្រាប់ពន្យារកំណើតជាមួយការឈឺចាប់ពេលមករដូវ

មាន​ស្រីៗ​យើង​មួយ​ចំនួន​ពិបាក​ខ្លាំង​ពេល​​មក​រដូវ​ម្ដងៗ និង​មានការ​ឈឺ​ចាប់ តែ​ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​ស្រី​ដទៃ​​ទៀត មិន​សូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេលមក​រដូវ​ឡើយ។ ការ​ឈឺ​ចុក​ពេល​មក​រដូវ គឺ​បណ្ដាល​មក​ពី​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន ដែល​ផលិត​ពី​​ក្រពេញ​ក្នុង​​​ស្បូន។ អ័រម៉ូន​ប្រភេទ​នេះ​អាច​បណ្ដាល​មាន​ការ​កន្រ្តាក់​នៃ​ស្បូន។ ស្រីៗ​យើង​​អាច​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ ប្រសិន​បើ​មាន​វត្ដមាន​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន​កាន់​តែ​ច្រើន។

គ្រូពេទ្យ​នឹង​ណែ​នាំ​ឲ្យ​យើង​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ។ គេ​ជឿ​ថា​ថ្នាំ​គ្រាប់​ពន្យារ​កំណើតអាច​ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន ដែល​វា​នឹង​ធ្វើ​ឲ្យ​កាត់​បន្ថយ​ចរន្ដ​ឈាម​រត់ និង​កុំ​ឲ្យ​ស្បូន​កន្រ្តាក់។ លើស​ពី​នេះ​ទៀត​នោះ ការ​ធ្លាក់​មេជីវិត​ញី គឺ​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​សារ​អត្ថិភាព​នៃ​ថ្នាំ​ពន្យារកំណើត ដែល​វា​ក៏​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​បាន​ដូច​គ្នា។

អ្នកស្រាវជ្រាវ​​បាន​រក​ឃើញ​ថា ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក្នុង​រយៈ​ពេល​ខ្លី (អាច​ ២១ ឬ​ត្រឹម ៧ថ្ងៃ) គឺ​អាច​ជួយ​ព្យាបាល​បញ្ហា​ឈឺ​ចាប់​ពេល​មក​រដូវ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី នៅ​តែ​មាន​ការ​​​ណែ​នាំ​ឲ្យ​ស្រីៗ​បន្ត​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ដើម្បី​​ឃើញ​លទ្ធ​ផល​បាន​កាន់​តែ​ឆាប់។​

៣- តើអ្វីជាមូលេហេតុធ្វើឲ្យឈឺចាប់ពេលមករដូវ?

មាន​ពេល​ខ្លះ​ការ​ឈឺ​ចុក​បែប​នេះ គឺ​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន អាច​មាន​ដូច​ជា៖

  • Fibroids គឺ​ជា​ដុំ​ហ្វាយប្រឺស​មាន​គ្រោះ​ថ្នាក់​នៅ​លើ​ជញ្ជាំង​ស្បូន
  • Adenomyosis ជា​បញ្ហា​កើត​ឡើង​នៅ​ពេល​ជញ្ជាំង​សណ្ឋាន​ស្បូន ដុះ​ចាក់​ចូល​ទៅ​ក្នុង​ស្រទាប់​សាច់​ដុំ​ស្បូន
  • ជំងឺ​រលាក​អាង​ត្រគាក​ បង្កឡើង​ដោយ​ជំងឺកាម​រោគ
  • ត្បៀតមាត់ស្បូន វា​ជា​បញ្ហា​ចង្អៀត​ផ្លូវ​នៃ​មាត់​ស្បូន ដែល​បណ្ដាល​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម​រដូវ​របស់​មនុស្ស​ស្រី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ស្រីៗត្រូវប្រយ័ត្ន ទាំងនេះជារោគសញ្ញាឆ្លងមេរោគផ្សិតនៅទ្វារមាសអាចបង្កជំងឺធ្ងន់ធ្ងរ

មេរោគផ្សិត - ស្រី​ដែលកើតមេរោគផ្សិតនៅទ្វារមាសអាចមានសញ្ញាស្រដៀងនឹងជំងឺកាមរោគ ប៉ុន្តែ​បើមានឡាយលំនឹងរោគសញ្ញាដូចជា ទ្វារមាសមាន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

៤ ចំណុចស្រីៗគួរដឹង​បើ​មានអាការៈឈឺចាប់ពេលមករដូវ

មករដូវ - ជា​ទូទៅ ពេល​មាន​រដូវ​ស្រីៗ​តែង​មាន​ការ​ឈឺ​ចាប់​តិច ឬ​ខ្លាំង​នៅ​ពោះ​ផ្នែក​ខាង​ក្រោម។ ពេល​ខ្លះ​ការ​ឈឺ​ចាប់​នេះ​អាច​រាលដាលដល់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍

ពន្យារកំណើត - វិធី​ពន្យារ​កំណើត​សម្រាប់​បុរស និង​នារី​ត្រូវ​បែង​ចែក​ជា ៣ ជម្រើស ដោយ​មធ្យោបាយ​ទាំង​នោះ​សុទ្ធតែ​មាន​ប្រសិទ្ធិភាព ទាល់​ត្រង់​រយៈ​ពេ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់

គីសដៃស្បូន - គីស​ដៃ​ស្បូន​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​២ប្រភេទ​ធំៗ ជា​ប្រភេទ ដុំ​ទឹក និង​ដុំ​សាច់ ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា......

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

បំបៅដោះ

ក្រោយសម្រាល ម៉ាក់ៗញ៉ាំសម្លម្ជូរ ឬគ្រឿងជូរ ចាស់ទៅឧស្សាហ៍លេចនោម មែនអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 05/08/2020 . អាន 2 នាទី
មហារីកភ្នាសស្បូន

ស្រីៗប្រយ័ត្នតិច! មានកត្តាទាំងនេះប្រឈមនឹងកើតជំងឺមហារីកភ្នាសស្បូន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 2 នាទី
មហារីកក្រពេញអូវែ

ជំងឺមហារីកក្រពេញអូវែពេលដល់ដំណាក់កាលទី ២ ៣ និង​៤ ​រាលដាល​ទៅ​សរីរាង្គ​ផ្សេងៗ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 27/07/2020 . អាន 4 នាទី
កាហ្វេ

ពេលមករដូវស្រីៗអាចផឹកកាហ្វេបានទេ?

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 22/07/2020 . អាន 2 នាទី